ប្រិយមិត្តមួយចំនួនបានជ្រាបមកហើយថាតារាចម្រៀង នីកូ សុគន្ធ និសា និង នួន សុធារ័ក្ស បានបង្ហាញញស្នាដៃរួមគ្នាទៅលើការថតចម្រៀងដែលឆ្លុះបញ្ចាំងពីសាច់រឿង ឃុនឆាង ឃុនផែន។ តាមការបញ្ជាក់របស់ នីកូ ក្នុងបទសម្ភាសន៍ដំណើរការថត MV នេះគឺចំណាយដល់ជាង៣ម៉ឺនដុល្លារហើយការជ្រើសយកសាច់រឿងនេះមកគឺបំពេញតាមក្តីស្រមៃរបស់ខ្លួននៅពេលជួយការងារឪពុកថតរឿងនេះកាលពីឆ្នាំ២០០៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG4pMZghch19QC9uwj7Xe4HT4rqKa6c-221YBlz-AaZT8bDxqZsa3QaVQKorCN7w7C-uI9-SRAtNc1tx2RNy5n3sTZa0Hl9sW7tNGCrBjypwHU9iCk88RzMDUdrwGeU3kuK62aVYgtNoSFjg5WcP0Bi4EPsJRxQUnblk4LcYy35qx4aUwEpbZ37FeuONht/s2048/image_2025-01-18_10-33-01.png
ក្នុងបទសម្ភាសន៍ 3fun ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី១៧ មករា លោក នីកូ អ្នកនាង សុគន្ធ និសា និងលោក នួន សុធារ័ក្ស មានវត្តមានជុំគ្នានៅក្នុងកម្មវិធីហើយបានរៀបរាប់ទាក់ទងនឹងវីដេអូចម្រៀងពីរឿង ឃុនឆាង ឃុនផែន។ លោក នីកូ ដែលជាតួអង្គសម្តែង ឃុន ផែន និងជាអ្នកផ្តួចផ្តើមគំនិតនិងការដឹកនាំសាច់រឿងនេះផ្ទាល់បានទម្លាយថា ដំណើរការរៀបចំគឺមានរយៈពេលយូររាងពិបាកហើយការថតចម្រៀងមានចំនួន៥ថ្ងៃ និងចំណាយទឹកប្រាក់ជាង៣ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjES3NhhJ69fBA3uskZaRg92PSjwlhVkfPuA55whXkQx6zU0epq6BN3YqO7mJdxxbFa_q_TEl8mrjO6cy2bhScJ0vJyHkjvjsC6bxHIYs8pmO0c-Is3AHqAqXcc4V_UoS0FI1nRXMX_gFCZ7ZFOeK6bWPWhdZKxYFbJLGvfvCyWFbMF1y9tydF67zlXJaVK/s2048/image_2025-01-18_10-32-57.png

លោក នីកូ បានបន្តទៀតថា ដោយសារលោកជាមនុស្សចូលចិត្តទិញហូលខ្មែរទុកដូច្នេះការចំណាយលើសំលៀកបំពាក់មិនប៉ុន្មាននោះទេ តែអស់ច្រើនទៅលើការរៀបចំ។ តារាចម្រៀងរូបនេះថា ដំបូងឡើយមិនធ្វើដល់ថ្នាក់ហ្នឹងនោះទេតែថតពីមួយថ្ងៃទៅមួយថ្ងៃមានការទើសថាវាមិនល្អមិនទាន់គ្រប់គ្រាន់ថែមរហូត។ លោក នីកូ ថាបើជ្រុលជាធ្វើតាមក្តីស្រមៃខ្លួនឯងហើយលោកនឹងព្យាយាមធ្វើឱ្យបទមួយនេះធ្វើជាក្តីស្រមៃពិតប្រាកដរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoSY0uuXkIZ0H8a-SkslHNLTcyW1vp2AqdEuEy-wC1OWH-wx5-7eHBlT8BomlkWG3o_YYI7lVvFK3jGx_5rW0qimeJ5H9heq67Yoeo1d541so2FrO7zRUifVVUlWUTDhyphenhyphenlZF9G3Q2-vpDi8T46Y81LYytF-ZjbZKhCKVzD_UY6cVGAutlhkXSdDQCdD7K4/s1722/image_2025-01-18_10-32-55.png
តារាចម្រៀង នីកូ បានបង្ហើបដែរថា ការជ្រើសយកសាច់រឿងឃុនឆាង ឃុនផែនព្រោះជាការបង្ហាញឱ្យកូនខ្មែរទាំងអស់បានដឹងពីប្រវត្តិស្នេហា ឃុនឆាង ឃុនផែន ខណៈដែលមានការគិតថារឿងមួយនេះជារបស់ប្រទេសផ្សេង ប៉ុន្តែធាតុពិតយើងមានតឹកតាងចេតិយឃុនឆាងឃុនផែនស្ថិតនៅក្នុងខេត្តកោះកុង មានវាលទាត់សីមកដល់បច្ចុប្បន្ននេះដូចគ្នា និងស្រុកដងទង់ នៅពេលដែលដងទង់ព្រលឹងរបស់នាងភឹមយកទៅដោតគឺជាស្រុកដងទង់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxqo8bq433VI4MrGgarn-la9ewAVK-9XYG14QQ_YVqcIdZTsOBd8_VtuBKW8xqF34P5saDH7t1lVKYQ_ePc7u5OWteqfRyl5CG9uUKPn5Y3Cok-LGMMuzDoeGrBfsUr_dSdQNNozNsht90a3D-r0A2uujhKQ79xI5Si4ux5dbmb43U8C-ddHxhYau22up-/s2048/image_2025-01-18_10-33-05.png
    ស្របតាមក្តីស្រមៃរបស់ខ្លួនលោក នីកូ ថាកាលពីឆ្នាំ២០០៦ លោកជាក្មេងម្នាក់ដែលជួយឪពុកកាន់សេណាដេយ៉ូដែលឪពុកលោកគឺជាអ្នកដឹកនាំរឿងហ្នឹងហើយស្រមៃថាថ្ងៃណាមួយលោកនឹងសម្តែងជាឃុនផែនឱ្យបានដើម្បីបង្ហាញពីអារម្មណ៍ពិតប្រាកដនៅពេលបាត់បង់មនុស្សជាទីស្រលាញ់។ ចំពោះការថតសាច់រឿងដែលមានបទចម្រៀង ប្រាប់ផង របស់ នីកូ និង ម្នាក់ស្រលាញ់ម្នាក់អាណិត របស់អ្នកនាង សុគន្ធ និសា តួអង្គទាំង៣ខាងលើនិយាយថាមានការជួយគ្នាដាក់មនោសញ្ចេតនាទាំងអស់គ្នាបើទោះបីជាតួអង្គនោះមិនបានចេញមុខក៏ដោយ៕