ថ្មីៗនេះ Rosé សមាជិក BLACKPINK បានបង្ហាញខ្លួននៅក្នុងបទសម្ភាសន៍មួយដោយនាងបានឆ្លើយសំណួរជាច្រើនអំពីជីវិត អាជីព និងអាល់ប៊ុមដំបូងរបស់នាងដែលភ្ជាប់ទៅនឹងឧបករណ៍ចាប់កុហក។ ក្នុងបទសម្ភាសន៍នេះ Rosé បានស្រាយមន្ទិលជុំវិញពាក្យចចាអារ៉ាមនាងនិង Jaden Smith កូនប្រុសរបស់ Will Smith។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSYoyk5q22Vz-8UaHMWJv7TXGFkS1N_HdxQVMiem6MSpJqJrwk6LlzGDt04mKUkUsP5ZNxloC5O550FN9KBPukfuo8tV21YZ6maVk21kgzISUHsRQqbACfXJO-7ILhJq0_AkF6p-vOhzAbD8_h1wm53z5pcnskxmDxKCRnZmXXqXyX8tJqa4psEOLlaOf-/s1800/image_2025-01-17_14-07-56.png

បទចម្រៀងមួយបទរបស់ Rosé ដែលមានចំណងជើងថា «Toxic Till the End» បានបង្កឱ្យមានពាក្យចចាមអារ៉ាមថា តើនរណាជាអតីតរបស់តារាចម្រៀងស្រីរូបនេះខណៈមានមតិភាគច្រើនគិតថាជា Jaden Smith ដោយផ្អែកទៅលើម៉ូតសក់របស់តួប្រុសក្នុង MV គឺមានលក្ខណៈស្រដៀងទៅនឹង Jaden ។ បទនេះគឺនិយាយពីទំនាក់ទំនងរបស់ Rosé និងអតីតគូស្នេហ៍របស់ខ្លួនទើបធ្វើឱ្យមានពាក្យចចាមអារ៉ាមនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRPFfqqZTSw2MXO9ErXGvqZpXARP6tZI6ek-mX8zgTuOc-kvOrkcl4mo5oIjr2sjdmy1idcAT1PoKcl3sRb7ZCwWV1yrFKhOxFbBQhWzzJo5_AGAgdfC_PpEZaBmmG4D3M-E8XiMslh0Xi0hxgPj5hcn8kR3rTrBzkpzd3oc5QKouc11WdlVvPLnTBooLI/s2048/image_2025-01-17_14-08-00.png

យ៉ាងណាមិញ Rosé បានផ្តល់ចម្លើយថា បទខាងលើនេះមិនមែននិយាយអំពី Jaden Smith ទេដោយនាងបានឆ្លើយទាំងសើច។ មិនត្រឹមតែប៉ុណ្ណោះ Rosé បានបន្ថែមថា Jaden Smith ជាមិត្តដ៏ល្អម្នាក់របស់នាងដោយបង្ហាញការនឹករម្លឹកទៅកាន់កូនប្រុសតារាសម្តែងល្បីឈ្មោះ Will Smithផងដែរ។ អ្នកសម្ភាសន៍បានសួរថាតើអ្នកទាំងពីរធ្លាប់ណាត់ជួបដែរឬអត់ ដែលនាងក៏បដិសេធ។ ចម្លើយទាំងពីរត្រូវបានផ្ទៀងផ្ទាត់ថាជាការពិតនេះបើយោងតាមការធ្វើតេស្តឧបករណ៍កុហក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzMjixSY8FXYNmWY1DsrFcLTwtS9byrf6y5QF_5cZoKNj9eCkvfSGcbeUYm2plEE3KrX09GxVsY1JNUKW6UR1uJFPlZ4tBeDigpBL6McVRbfYW0X4-ZQeBDkGQ-5cmBCxislO0jifjjCmLhzd8tLVUY56VNAH6x8iJWv03LX_Qz2DSC428BGJMeFUvybeT/s2048/image_2025-01-17_14-08-02.png

ជាមួយគ្នានេះដែរ Rosé ក៏បានបញ្ជាក់ចំពោះពាក្យសម្តីរបស់ Bruno Mars ដែលបង្ហោះនៅលើបណ្តាញសង្គម Instagram ខណៈពេលដែលពួកគេកំពុងផ្សព្វផ្សាយបទ «APT» ដែលក្នុងនោះ Bruno Mars បានអះអាងថានាងព្យាយាមថើបលោក Rosé បានចែករំលែកថា វាមិនមែនជាការពិតទេ ដោយបន្ថែមថា Bruno Mars គឺអ្នកកុហក»៕