Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីប្រកាសអាសន្នក្រោយខ្យល់ព្យុះធ្វើឱ្យភ្លៀងធ្លាក់ខ្លាំង និងរន្ទះបា.ញ់ ដាច់ភ្លើង ផ្ទះ៣ម៉ឺនខ្នងគ្មានអគ្គិសនី

អូស្ត្រាលីប្រកាសអាសន្នក្រោយខ្យល់ព្យុះធ្វើឱ្យភ្លៀងធ្លាក់ខ្លាំង និងរន្ទះបា.ញ់ ដាច់ភ្លើង ផ្ទះ៣ម៉ឺនខ្នងគ្មានអគ្គិសនី

337
0

ប្រទេសអូស្ត្រាលី ៖ ស្របពេលពិភពលោក កំពុងចាប់អារម្មណ៍នឹងភ្លើងឆេះព្រៃនៅទីក្រុងឡូសអេនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានបំផ្លា.ញ ទ្រព្យសម្បត្តិ និងផ្ទះពលរដ្ឋអស់យ៉ាងច្រើនមហាសាល នៅប្រទេសអូស្ត្រាលីវិញបែរជាមានខ្យល់ព្យុះ និងរន្ទះបា.ញ់ ជាច្រើនកន្លែង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi89NCoIpR_ousn19lAyMpIjfz5Jiu6RQ2a4akj8vavrPef5PevYTLButdox0Wy93haOdi6mqHZGq53OWAx8ZOBoN43D33n6PXX0PjGXczx713MoinP3s5vKjG_zXlZkhq2Qu85pC4UeIzNXRahMZIWyOJzGhpfg36bFMDmnzGNRlDBNd5p5-qaiayb9rsN/s1200/image_2025-01-18_14-49-36%20(2).png

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា អូស្ត្រាលីប្រកាសអាសន្នពីគ្រោះធម្មជាតិក្នុងតំបន់ភាគខាងកើតប្រទេស ដែលគ្របដណ្តប់លើទីក្រុងស៊ីដនី និងតំបន់ជាច្រើនក្នុងរដ្ឋ New South Wales ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbFaoZG1mmYJ_vZWYchR77RE54sIUczFySAHsgVnqDAoaGYIBZvm5MG4OD7TTvMHqZTBmEVHio_FH0A0OPmSRs8tYKwld-8Qyvb0674q0SBUCMg9ykNRgtloCmNgO1wKb7t3iASVD6gJf5KHlgTdgQvmH9C0oj8oVIYom3g_jD7wjk7zgHZOEwsFtVyv7d/s1280/image_2025-01-18_14-49-36.png
ខ្យល់ព្យុះបានបោកបក់មកលើអូស្ត្រាលី តាំងពីថ្ងៃទី១៥ ខែមករា កន្លងមក ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង រន្ទះបាញ់ និងខ្យល់កន្ត្រាក់ខ្លាំង ដែលមានល្បឿនជាង១០០គីឡូម៉ែត្រក្នុង១ម៉ោង ។ ដើមឈើជាច្រើនបានដួលរលំពាសពេញផ្លូវ ខណៈអគារ និងផ្ទះពលរដ្ឋ ស្មើជាង៣ម៉ឺនខ្នង គ្មានអគ្គិសនីប្រើប្រាស់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYGmO1BlYSTuBqm4Ytce86-Q69TgIbeF5DmgYf_9RAmMGVFguIHFqopvi-n3ApY-RgrpZUohsBl7oIwKGDE9Sk0TS6mkJno0Ka7T8MHbIQG6LV0kzz33dS6mV27vxpH0Gs3P8Se_PessfioMKPbCky9eRijVvIrXIbdGUvbXhAkEwXlBE4gf91-8mjvUh9/s1000/image_2025-01-18_14-49-37%20(2).png

    រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងការសង្គ្រោះបន្ទាន់នៅរដ្ឋ New South Wales លោក Jihad Dib លើកឡើងថា ភ្នាក់ងារសង្គ្រោះបន្ទាន់បានទទួលសេចក្តីរាយការណ៍គ្រោះធម្មជាតិពីពលរដ្ឋ រហូតដល់ជាង៧,០០០លើកក្នុងរយៈពេលខ្លី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5qBWnU6SOm_M0jXJKHCuXfLsnttNKAk7lDI2oqKiJdhn6U2nFygZQDmjlZvoBasHWbouBLZ1pf14fcIxry88-Ge7eJbz6Krj1F2WeT7IbdY_75zWtfOlHwJrs71EvWg_poWf12NPP35fYZXMm8necyQPa9gHuq1i2z9bpA_sbG_yke9bLDfA4y9BrTlu/s1199/image_2025-01-18_14-49-37%20(3).png

    តាមសេចក្តីរាយការណ៍បឋម កាលពីថ្ងៃទី១៧ ខែមករា កន្លងមក គឺមានពលរដ្ឋអូស្ត្រាលីរងរបួសចំនួន២នាក់ ដោយសារដើមឈើក្នុងសួនច្បារបាក់រលំសង្កត់ពួកគេពេលកំពុងដើរនៅតាមផ្លូវ ។ រីឯផ្លូវផ្សេងទៀតដែលមានរថយន្តបើកបរជាច្រើន ក៏មានដើមឈើបាក់រលំដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhS5TRf2Phfb4eNERpx_OycvlnXys6yjvqYWCwWhU3W7W9knQtmbLXmX9DTDOJH_FbrobHHRoDEeXdMpSVnB_yEevBFOEdP1460Rx-ELWgaY7AIrk5xEylnZrtnDsw1TDQjtt72bS9NCCnV9dxbBUJ4yuCiT6IwI8n6fdm9_-t53Pi1AM2fpRML4ny6HOO/s1080/image_2025-01-18_14-49-37.png

    គួរបញ្ជាក់ថា នេះពុំមែនជាលើកទី១ទេ កាលពីខែកញ្ញា ឆ្នាំ២០២៤ ពលរដ្ឋអូស្ត្រាលីរាប់ម៉ឺននាក់នៅរដ្ឋ Tasmania គ្មានអគ្គិសនីប្រើប្រាស់ក្រោយពីខ្យល់ព្យុះធ្វើឱ្យភ្លៀងធ្លាក់ខ្លាំង រហូតដល់អាជ្ញាធរប្រកាសឱ្យប្រុងប្រយ័ត្នទឹកជំនន់ ។ ពេលនោះ ក្រុមហ៊ុនផលិតអគ្គិសនីបានប្រមូលកម្លាំងដោះស្រាយបញ្ហាដាច់ចរន្តអគ្គិសនី ដើម្បីឱ្យពលរដ្ឋមានអគ្គិសនីប្រើប្រាស់ ៕