Home ព័ត៌មានអន្តរជាតិ អាល្លឺម៉ង់សាកល្បងឱ្យពលរដ្ឋធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ តែទទួលបានលទ្ធផលការងារស្មើធ្វើការ៥ថ្ងៃ

អាល្លឺម៉ង់សាកល្បងឱ្យពលរដ្ឋធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ តែទទួលបានលទ្ធផលការងារស្មើធ្វើការ៥ថ្ងៃ

30
0

ប្រទេសអាល្លឺម៉ង់ ៖ «អរគុណ ដែលថ្ងៃនេះជាថ្ងៃច័ន្ទ» ពាក្យមួយឃ្លានេះ គឺយើងពុំឮអ្នកណាម្នាក់និយាយទេ ហើយយើងតែងតែឮថា «មិនចង់ឱ្យថ្ងៃច័ន្ទមកដល់» ឬ «មិនចូលចិត្តថ្ងៃច័ន្ទ» ប៉ុន្តែពលរដ្ឋអាល្លឺម៉ង់បាននិយាយពាក្យនេះយ៉ាងរីករាយ ក្រោយពីអាល្លឺម៉ង់សាកល្បងឱ្យពលរដ្ឋធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ កាលពីឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieD8qdnGvK7jIhN0mVZqcnzSU7BgjAWUZ5opZClFObN6nEK3N-z7KedP915SRbNm4SBacUj_TwmuOrXonW-byi8XiT9n7QihMwr1ehbgzyjJjpiI3WwH-V3NdXA5mmE-Cb8vWUa6rBCVWPaAm8er0CiL6j6L1-5crq1lOC0319S2YDjZGBd7AByzINKMSL/s1250/image_2025-01-18_10-39-12%20(2).png

ក្រោយពីក្រុមហ៊ុននានានៅប្រទេសអាល្លឺម៉ង់សាកល្បងឱ្យពលរដ្ឋធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ឃើញថា អាចបង្កើនប្រសិទ្ធភាពការងារ និងធ្វើឱ្យបុគ្គលិករីករាយធ្វើការ ។ ពួកគេមានពេលសម្រាកលើសមុន ប៉ុន្តែទទួលបានលទ្ធផលការងារស្មើធ្វើការ៥ថ្ងៃក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFOPXyXWhAlFBzUVE0Ew8nNKr8qEpVrivBKhUnNh2KXOljKqhJ0VCSorXWV4Wzc5CphJEJT45k5gSvJOKWbma6oy4ccCBIWw4qAwoeva9ELIhVk-WqVtK5XaEoW4znTOfWop5PxK3ln0Hif_HAWseyQp514gUpKchaZsQrmjSakqNHhb5OsBBv0lwBGwBx/s1000/image_2025-01-18_10-39-12.png

កាលពីឆ្នាំ២០២៤ អាល្លឺម៉ង់បានសាកល្បងឱ្យពលរដ្ឋធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ ដោយមានក្រុមហ៊ុនជាច្រើនចូលរួមសាកល្បង ដូចជា ៖ ក្រុមហ៊ុនបច្ចេកវិទ្យា, ក្រុមហ៊ុនផលិត និងស្ថាប័នអប់រំ ។ រយៈពេល៦ដំបូងនៃឆ្នាំ២០២៤ គឺជាដំណាក់កាលវិភាគ ដែលក្រុមហ៊ុននានាត្រូវរៀបចំការងារសម្រាប់បុគ្គលិកត្រៀមខ្លួនធ្វើការ៤ថ្ងៃ ហើយរយៈពេល៦ខែបន្ទាប់ គឺក្រុមហ៊ុនចាប់ផ្តើមឱ្យបុគ្គលិកធ្វើការ៤ថ្ងៃ ដោយកាត់បន្ថយម៉ោងការងារ ប្រមាណ២០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrkPYo0BvZW-6xMms0xgqmJLVfeeB6dammXeTmzCZxNRqVBb52sknRepLbnH2YbgDgw6OYhXlPongYqfC9wg5ricYIHfBtQ2zQs1juuBTab3fthi9PKHhfeaeADzDNunwosUW0Fo_0nfZabjUUrp6znYHhIaYehqFSKNpOVlLUoHlDcZprJaCwQT4KuJ-y/s1200/image_2025-01-18_10-39-13%20(2).png
ក្រុមហ៊ុនអាល្លឺម៉ង់មួយចំនួនចាប់ផ្តើមឱ្យបុគ្គលិកធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ តាំងពីចុងឆ្នាំ២០២៣ ក្រោយពីបណ្តាប្រទេសនៅអឺរ៉ុបអនុវត្តជោគជ័យ ដូចជា ៖ អេស្ប៉ាញ, អង់គ្លេស និងព័រទុយហ្គាល់ ។ បើទោះជាកាត់បន្ថយម៉ោងការងារ២០% ប៉ុន្តែបុគ្គលិកធ្វើការងារមានប្រសិទ្ធភាព និងទទួលបានប្រាក់ខែពេញ ។ បុគ្គលិកប្រាប់ថា ជីវិតពួកគេល្អជាងមុន ហើយមានពេលសម្រាកលើសមុន ៣៨នាទីក្នុង១យប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAIJXJerchxP5m-norgGLT8wA5KSuyK3jHJHMmBRYSDJZ4HWrInR5xtsZvBwBWYUywpm3GiLUUrzdwwUampn2czkbGUdkW1j7uc1peMj2SrU1Qc3FU4SMWvkphTGx6q6gJbVW4L3RA-Y7oFMKBR8JPIhjo_RzqqHHwozDcBFQkoGDlq8p-HqpocOlJb5AN/s1200/image_2025-01-18_10-39-13.png

នាយកក្រុមហ៊ុននានានៅអាល្លឺម៉ង់បារម្ភថា ការកាត់បន្ថយថ្ងៃធ្វើការនឹងធ្វើឱ្យលទ្ធផលការងារធ្លាក់ចុះ ប៉ុន្តែក្រោយការសាកល្បង គឺបុគ្គលិកទទួលបានលទ្ធផលការងារល្អគួរឱ្យភ្ញាក់ផ្អើល ឬលទ្ធផលការងារដូចដើម បើធៀបនឹងការធ្វើការ៥ថ្ងៃ ។ តាមរបាយការណ៍សាកល្បងធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ បង្ហាញថា ការប្រជុំបានធ្លាក់ចុះ៦០% ហើយបុគ្គលិកធ្វើការនៅការិយាល័យគាំទ្រឱ្យកាត់បន្ថយប្រជុំ ឬពុំចាំបាច់ប្រជុំញឹកញាប់ ៕