Home ព័ត៌មានអន្តរជាតិ អាមេរិកបានរិះរកគ្រប់មធ្យោបាយដើម្បីសង្គ្រោះពូជដំរី Woolly Mammoths ដ៏កម្រ ដែលផុតពូជរាប់ម៉ឺនឆ្នាំរស់ឡើង

អាមេរិកបានរិះរកគ្រប់មធ្យោបាយដើម្បីសង្គ្រោះពូជដំរី Woolly Mammoths ដ៏កម្រ ដែលផុតពូជរាប់ម៉ឺនឆ្នាំរស់ឡើង

98
0

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុនរបស់អាមេរិក Colossal Biosciences មានគោលបំណងស្តារឡើងវិញនូវប្រភេទសត្វដែលផុតពូជ ដោយរំពឹងថាសត្វដំរី Woolly mammoth គឺជាសត្វដំបូងគេដែលអាចកើតឡើងវិញក្នុងរយៈពេលពីរឆ្នាំខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3k9BUHgMhZ-1whRAQvzRsLTNRpelz4L550lWhHupbz9q29nmXiBgDEckadN__FIxcOOUbeXG3A7rhib-i0G-SYfqtzx583I2FgEOq2jYSdRh7p7MZnOvrMGUGWWhNcumfEFVQf-pi2vrP0MRGafnSG7oxqZ-mhGF4HD_hc4aH_dF57cxUNCh_O7AzIq43/s1200/image_2025-01-15_09-51-24%20(2).png
Woolly mammoth គឺជាសត្វដំរីដែលមានរោមច្រើន និងភ្លុកដ៏សែនវែង ក៏ដូចជាមានទំហំធំជាងដំរីបច្ចុប្បន្ន ប៉ុន្តែវាបានផុតពូជជាង ១ ម៉ឺនឆ្នាំហើយក្នុងកំឡុងយុគសម័យទឹកកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAvrDo4djX04i9nMZ0W7Z4-9upT5WK3pnMZ3ygrjIjeUfwVEBxEXjgqizhxD_wapNgXMhluAzJ-gm_lLUb3v1E0GP0Ch3KBd0Uy03ulAP1sBDFioI8zVUo5tqZsBXoGfShffBzpVnjfqGFm6CQvPUkEr5caZ2Wr3Yt1LCECMI0X0bwqjHb5zh-CkbMeZJ/s1350/image_2025-01-15_09-51-24.png
ទោះជាយ៉ាងណាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Colossal លោក Ben Lamm បាននិយាយថា “ក្នុងរយៈពេលពីរឆ្នាំខាងមុខ យើងនឹងឃើញថនិកសត្វមួយនេះកើតមកក្រៅស្បូន ដោយប្រើបច្ចេកវិទ្យាស្បូនសិប្បនិម្មិត ដែលលូតលាស់ទាំងស្រុងពីអំប្រ៊ីយ៉ុងទៅជាសត្វដែលមានសុខភាពល្អ”។ ស្បូនសិប្បនិម្មិតនឹងផ្តល់មធ្យោបាយដើម្បីលូតលាស់អំប្រ៊ីយ៉ុងដែលមានសុខភាពល្អនៅក្រៅស្បូនធម្មជាតិ ដោយអនុញ្ញាតឱ្យសត្វជិតផុតពូជកើតក្នុងបរិយាកាសដែលមានសុវត្ថិភាព និងអាចគ្រប់គ្រងបានដោយមិនចាំបាច់ពពោះជំនួស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSam1roTuAiVonNuWvRpx-iIDP8kaVwd9K0JZJThyphenhyphenJUl-1VQfPkatx233fU2OqVrheAtGP5WA4tFRMwj86-EL9FuQo_vTgi7_63q-pDrYElia9qgL2iOIt01Pl3tZumZEUtFhKgGp-A2aaRicJK7nRkV7HXzHq2dCOPrTu-8wsIAR0DTfQ-sdWAvstHpvD/s2040/image_2025-01-15_09-51-25.png

លោក Matt James នាយកប្រតិបត្តិនៃមូលនិធិ Colossal Foundation បាននិយាយថា “ស្បូនសិប្បនិម្មិតគឺជាភាពអស្ចារ្យខាងបច្ចេកទេស និងចាំបាច់សម្រាប់ការអភិរក្ស ដោយសារតែមិនមានតម្រូវការសម្រាប់ម្តាយពពោះទេ” ដូច្នេះបច្ចេកវិទ្យានេះអាចបង្កើនល្បឿននៃការស្តារឡើងវិញនូវប្រភេទសត្វដែលរងការគំរាមកំហែង និងធ្វើឱ្យទីជម្រកសត្វផុតពូជរស់ឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNF-KAi8zjxrU7-u7f9-n8YL3NVj2duwoLW4bFfCXiXH6yUJqvD7a2go7njN5gr92j3UKyy9YnZZ8c8DM42FCug-avaZNr4FC-ILGf18dL8E8kp5Bc0-pi7bUoN9dpO4e_aJuNcwry0TzCM4eN4jgAO2RxW7h1b7AzDjMgFmq_gd2DrZOOnHzdO7dPfmCx/s2000/image_2025-01-15_09-51-29.png

យោងតាមក្រុមហ៊ុន សត្វដំរី Woolly mammoth នឹងរស់ឡើងវិញនៅឆ្នាំ ២០២៨ ហើយមនុស្សក៏អាចឃើញប្រភេទសត្វផុតពូជជាច្រើនផ្សេងទៀតរស់ឡើងវិញនៅលើផែនដីផងដែរ។ ទោះជាយ៉ាងណា សាស្ត្រាចារ្យ Love Dalén មកពីសាកលវិទ្យាល័យ Stockholm ដែលបានចូលរួមក្នុងគម្រោងជាមួយ Colossal Biosciences បាននិយាយថា សត្វបុរាណដែលរស់ឡើងវិញទំនងជាមានសមត្ថភាពខុសពីពូជសត្វជំនាន់មុន គ្រាន់តែរូបរាងរបស់ពួកវាគឺដូចគ្នាទៅនឹងសត្វជំនាន់មុនដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFMBrBAmq_GasCYNklmxWoQ1MG5W4ypSCRexCSNVLK-hG9Eo4JxRbmQEMlGLB4yhtuTkUHfmNZVUvzwRThaWJBkHMKeIsmaVn-o3FPM8A2d6txxjAS3nQK9RcQbOzhusZzPkAtKqY2hx_l9uuDLn5qW4iQlzjCMNMq3KvW12ix5HcVED9Jtg7eN960BJMl/s1200/image_2025-01-15_09-51-31.png