កាលពីឆ្នាំ២០២៤ កម្ពុជា ប្រមូលចំណូលបានពី ពីល្បែងកាស៊ីណូ និងល្បែងផ្សងសំណាង ប្រមាណជាង ៦០លានដុល្លារអាមេរិក កើនឡើង៨៥% បើធៀបនឹងឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijCGOxEu02_mew0bCwoM8ZAs-Ict9Mj-6epBMhdofPGiDVSMd83mfpGUj7qLCHusuLsZ5vlIdMTZYuH0nJTwP41LqxLp9mg_0jGfLgS4v-eEjvfSFBVj5bWorOVq9_BS9tTcw6lXYm7JrokAa5n3QCFBD9J9HSi0JhwdyhRudplKpKoasyRXp_5h1cMUoB/s960/image_2025-01-14_15-58-17%20(2).png
យោងតាមសារាចរ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានកំណត់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រមូលចំណូលពន្ធពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណចំនួន ២៨៦ប៊ីលានរៀល ឬស្មើប្រមាណជាង ៧០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSAzHPDXem0R_KIVNxdRctFRHn-ygbuGEjiTxk_LL_wiXysr0ov62YwZZM_tC-lMtLtoQrSMLDuwyMjLmJwEwGAanPQ1HFMxnZuI2Xr8GQDkhqlnrXERBf7LQeCPWJeXb1Bympo26Au0kFCCJQMup2LewmCLWni72PwLH9B2wqHlIdbNe1ZW95E-TABM0O/s1024/image_2025-01-14_15-58-17%20(3).png
បើតាម អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម រស់ ភីរុណ បានលើកឡើងថា៖” អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការប្រមូលចំណូល ពីវិស័យល្បែងពាណិជ្ជកម្ម និងរំពឹងទុកថានឹងសម្រេចបានតាមផែនការនៃច្បាប់ថវិកា សម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ដែលបានដាក់ចេញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIUDBBIaiSBy6-wOGOlCPpN5FyzkTnTnJkG3gKUW1gYCcDSJNkpcvwfE8b9299rvG6UYf0d0GFxACGXl3Sdm85vOMxgkCLoHf9abdmcnrheD4zUqRuDVoCEPXSSYf2TG1eCU4o-Y8-Fvp4pNzTvrm65hny01O8eB2iO14K0YbgIWiMdVPj0koUeUnW1Ox0/s1080/image_2025-01-14_15-58-18.png
គួរបញ្ជាក់ថា គិតតត្រឹមដំណាច់ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូចំនួន១៩៥។ ក្នុងនោះ អាជ្ញាបណ្ណដកមានហូតចំនួន ១, ព្យួរមានចំនួន ១ និងផុតសុពលភាពចំនួន១៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiri_j48zVSMP69FAPRaU5gCQJd_TRZNCDnwoeIPyY7v2s4v9aeeJFHXaZmsmvGf0K_Iaw0ReOYIx3WQ7ovKsFY5nWn0wVQDzI4Qkaqwht7VIpdH8OXkWBl4VhgVOnNVQx29nZQ6NpBMyrDMg5u_NbBiNnb5E_-vexrQMDiJOIefWlJ2waDLF5B7kgI_jFH/s1920/image_2025-01-14_15-58-19.png