Home ព័ត៌មានអន្តរជាតិ មហាសេដ្ឋីរបស់ពិភពលោកចំនួន ៣ បានផ្តល់ដំបូន្មានថា បើចង់ជោគជ័យក្នុងជីវិតកុំប្រើទម្លាប់ទាំងនេះឱ្យសោះ!

មហាសេដ្ឋីរបស់ពិភពលោកចំនួន ៣ បានផ្តល់ដំបូន្មានថា បើចង់ជោគជ័យក្នុងជីវិតកុំប្រើទម្លាប់ទាំងនេះឱ្យសោះ!

141
0

Elon Musk, Jeff Bezos និង Mark Zuckerberg សុទ្ធតែជាកំពូលមហាសេដ្ឋីល្បីៗនៅលើពិភពលោក ដោយពួកគាត់បានចែករំលែកដំបូន្មានល្អៗជាច្រើនសម្រាប់អ្នកដែលចង់បានជីវិតជោគជ័យ។ ជាការពិតណាស់អ្នកទាំងបីមិនត្រឹមតែល្បីល្បាញដោយសារការច្នៃប្រឌិតបច្ចេកវិទ្យាជឿនលឿនប៉ុណ្ណោះទេ ពួកគាត់ក៏មានទស្សនវិជ្ជាដ៏រឹងមាំ និងឆ្លាតវៃផងដែរ។ ខាងក្រោមនេះគឺជាទស្សនវិជ្ជាដ៏មានតម្លៃរបស់មហាសេដ្ឋីពិភពលោក។

១. Elon Musk៖ Elon Musk បានប្រកាន់ភ្ជាប់នៅទម្លាប់គោរពពេលវេលា និងឧស្សាហ៍ព្យាយាម។ លោកបាននិយាយថា ភាពខ្ជិល និងការពន្យាពេល ធ្វើអ្វីមួយយឺតយ៉ាវ គឺជាទម្លាប់ដ៏អាក្រក់បំផុត ដែលអាចធ្វើឱ្យមនុស្សបរាជ័យក្នុងជីវិត។ ដូច្នេះលោកជឿថា ភាពជោគជ័យគឺជាដំណើរការដ៏វែងមួយ ដែលទាមទារឱ្យមានការតស៊ូ ឧស្សាហ៍ព្យាយាម ការអំណត់អត់ធន់ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ។ មហាសេដ្ឋី Elon Musk បានចែករំលែកបន្តថា លោកបានប្រឈមមុខជាមួយការបរាជ័យ និងបញ្ហាដែលហាក់ដូចជាមិនអាចយកឈ្នះបាន។ ប៉ុន្តែដោយសារការតស៊ូ និងការតាំងចិត្តមិនចុះចាញ់ រួមទាំងការគោរពពេលវេលា លោកក៏បានយកឈ្នះក្នុងរឿងគ្រប់យ៉ាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgACjIcfwsYwexZXLq-9sgQTLrFFYRLX3dwwvNGazU1VC4UFP0JiJQcrGB1rMXZqBRB-_oDo07m6y-zwI-P_SoUVAOkRQMF17wSoMJbq-iv5iLi4UBGns9Cp_Lv0Yu3Fsat6QeGQIxOZ5whtuzX9g6UupdPsdsaB5kVrHE7mEPMAdcn2OX7EcLmtVECBWRJ/s1440/image_2025-01-10_13-37-08.png

២. Jeff Bezos៖ Jeff Bezos ដែលជាមហាសេដ្ឋីទីពីររបស់ពិភពលោកបានប្រកាន់ភ្ជាប់នៅទម្លាប់គ្រប់គ្រងអារម្មណ៍។ លោកបាននិយាយថា ភាពវៃឆ្លាតខាងអារម្មណ៍ (EQ) គឺជាកត្តាចាំបាច់ និងសំខាន់បំផុតដែលមិនអាចខ្វះបានក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់មនុស្ស។ ស្ថាបនិក Amazon ណែនាំមនុស្សឱ្យយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍កត្តានេះ ដោយលោកជឿថា បុគ្គលដែលមានភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ និងអាចគ្រប់គ្រងអារម្មណ៍បានល្អ មិនងាយខឹងផ្តេសផ្តាស់ គឺជាមនុស្សអស្ចារ្យបំផុតអាចកំណត់ជោគវាសនាជីវិតរបស់ខ្លួនបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGPEnw0IB46ozXA8j0IVuSDAp_ansAgjmpysRAxGFI8rfGKZsKgvUBtiQwfYG1pSZL4sWSvrVlmWGhuFFiOX9VRox_I_jHp1CXcilk99ENK_tq-ohJcAGD5a0iNuYLjueqoXAMQvKZjLezNnBFX9yKzHTZ_MTTZRc8eZE76JZ1HNszM8Is7bUKXogD9q9T/s1000/image_2025-01-10_13-37-08%20(2).png
មនុស្សទាំងនេះមិនងាយស្ត្រេស ឬបាក់ទឹកចិត្តដោយសារការលំបាកឡើយ ពួកគេតែងតែរក្សាអាកប្បកិរិយាវិជ្ជមាន ខិតខំប្រឹងប្រែងឥតឈប់ឈរ និងមានឆន្ទៈក្នុងការរៀនអភិវឌ្ឍខ្លួនជានិច្ច។ មហាសេដ្ឋីរូបនេះក៏បានបន្តទៀតថា មនុស្សដែលឆាប់ខឹង ឆៀវឆាវ មិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង នឹងជួបប្រទះការលំបាកជាច្រើនទាំងក្នុងជីវិត និងការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4PQFHH7KT_e2HSykqICIjhVEPeSzyJVp9818x1qrce7sRhZljdIbD9dWEZBwAEAmoTqdWZcqSS25St7q2W-FhetlzSRNxUe5Q7UkS-PkDbs4JMWe3Q2QfyJHCAE8IqVgEWm0z8cic-F7LSLcoq-jt_V2pSIMVmXbCYx3w8rb9_tYwVTx0s8OC5o-ha9Ir/s975/image_2025-01-10_13-37-09.png

៣. Mark Zuckerberg៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានប្រកាន់ភ្ជាប់នៅទម្លាប់នៃការដាក់ខ្លួន ឬបន្ទាបខ្លួន។ មេរៀនដ៏សំខាន់មួយដែល Mark តែងតែចែករំលែកគឺការនៅឱ្យឆ្ងាយពីភាពក្រអឺតក្រទម ដោយលោកបានសង្កត់ធ្ងន់ថា ភាពជោគជ័យមិនអាចសម្រេចបានឡើយ ប្រសិនបើអ្នកមិនចេះបន្ទាបខ្លួនក្នុងការទំនាក់ទំនងជាមួយសង្គម។ មនុស្សដែលគិតតែពីខ្លួនឯង ហើយមិនព្រមស្តាប់អ្នកដ៏ទៃ ងាយធ្លាក់ចូលទៅក្នុងភាពបរាជ័យណាស់ និងមិនអាចអភិវឌ្ឍខ្លួនបាននោះទេ។ ដូច្នេះអ្នកត្រូវចាំថា គ្មាននរណាម្នាក់អាចជោគជ័យតែម្នាក់ឯងបានឡើយ បើគ្មានកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនង និងការរៀនសូត្រពីអ្នកដទៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5j_IgRSmi-CJuKcasILjxmaxSaVoCg5YaoAuON102NJ07gvBPlUn8AsqFPnLOW5Gwe9Vb1VM2OBYaXIKgg2Ea5YspG3iH9ChAxRMskTIrhoQI4lOVBJQLcinOvY7g3FxcLIZplHPDvGR-dafVYk5srNT5xFm2xLMDk9mbCLaIwH2Hn5cnxTc03nocRAZ3/s1600/image_2025-01-10_13-37-09%20(2).png