ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Tencent Starlight Awards បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសកាយវិការដ៏ផ្អែមរបស់តារាប្រុស Ding YuXi ទៅកាន់ដៃតារាស្រី Esther Yu ឬ Yu Shuxin ចុះពីលើឆាក។ មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេ ដែលបង្ហាញភាពភ្ញាក់ផ្អើលសូម្បីតែអ្នកសិល្បៈចូលរួមក្នុងកម្មវិធីនេះក៏ភ្ញាក់ផ្អើលដូចគ្នាលែកលែងតែតារាប្រុស Dylan Wang បង្ហាញទឹកមុខស្មើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuvRvwpHIh4a5bf3XqGtYeTUyhFN15Zjg5fsMeMC_xnKjDKQP_QAZ_0NNs1zh4EUvmyDCcFDR_WadhODG4kinLC3-92BjZcQcewJbMOjNcFSGPe5ZtorkRK5IuavMZ0pKADPR14nISats1qNi4hBbASPtScfOxEdFk4ZM-1DqYGmfUefrTv1aKImhzLduZ/s1620/image_2025-01-06_14-33-02.png
ក្រុមហ៊ុន Tencent បានរៀបចំពិធីប្រគល់ពានរង្វាន់តារានៅទីក្រុងម៉ាកាវនៅថ្ងៃទី៤ មករា ដែលប្រមូលផ្តុំទៅដោយតារាចិនល្បីៗជាច្រើនរូបចូលរួម។ ក្នុងព្រឹត្តិការណ៍នេះទាំងមូលអ្វីដែលទទួលបានការចាប់អារម្មណ៍ផ្ទុះពេញប្រព័ន្ធផ្សព្វផ្សាយគឺជាសកម្មភាពរបស់ Ding Yuxi និង Esther Yu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhms2-a6Fn4oFJwzZ__AWygkfvel747jnqJqMAZrRq128vQUOWJ-yeR6dNvOoKgCaABZ0pBru9wKBw6o5HnhDNQ4pN0WwUBRAS192QvuotHJq1_VcvQGs0sn7tlMh_mg-gMZOU1a0n9DGCgmCGfY_6E9cxiwTwnVW0gVXL_XafL7Les72dY3PrOuOl_k61T/s1620/image_2025-01-06_14-33-00.png
ថ្វីដ្បិតតែអ្នកទាំងពីរមិនបានរៀបចំឱ្យអង្គុយជិតគ្នាក៏ដោយ ប៉ុន្តែនៅពេលដែល Esther Yu បានទទួលពានរង្វាន់ជាលើកទីពីរ Ding Yuxi បានប្រញាប់ប្រញាល់ដោយកាន់ដៃនាងហើយដើរចុះពីលើឆាក។ ទង្វើសុភាពបុរសរបស់ Ding Yuxi ទៅកាន់តារាស្រី Esther Yu ដោយភាពផ្អែមល្អែមនេះបានធ្វើឱ្យតារាល្បីដែលចូលរួមនៅក្នុងកម្មវិធីគឺពោរពេញដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទស្សនិកជនជាច្រើនបានចែករំលែករូបភាពនិងវីដេអូ របស់អ្នកទាំងពីរយ៉ាងឆាប់រហ័ស ខណៈពោរពេញដោយមតិថា តារាប្រុសស្រីទាំងពីររូបផ្អែមល្អែមជាមួយគ្នាខ្លាំងពួកគេមើលហើយញញឹមនិងលើសជាតិស្ករតែម្នាក់ឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz1DdaLUEYgK62lrUtc1UGlaZbcEl2ZehdIhAabde-pnS2cN6brzD5OXQ8U5h7RxdJj2oTWKm2QwNdCjiMgK7efJvXy8kxSOPB3oKK4sk9Tf_A1J-mX76yF6aKKHT71tgmFgXrbfv1FQpSA8K6cEUOxqmhTazwi2tAqqVHHkB0VccQFNDi-yhyphenhyphenQw802qM1/s1440/image_2025-01-06_14-33-05.png
យ៉ាងណាមិញ ទន្ទឹមនឹងតារាល្បីៗជាច្រើនបង្ហាញទឹកមុខភ្ញាក់ផ្អើលចំពោះ Ding Yuxi កាន់ដៃ Esther Yu ចុះពីលើឆាក ទស្សនិកជនក៏បានចាប់អារម្មណ៍ដូចគ្នាទៅកាន់តារាប្រុស Dylan Wang ដែលបញ្ចេញទឹកមុខស្មើធេងរបស់ខ្លួនខុសពីតារាផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguuo6PJ7u2KPrYMlgCAXAKUKFkXwHhn23a-or6eV6qucflbS9RTYyfd03FafbPDKrIh4tiQSndVlqsND8LZ8Ky2R5PYmgIsAG_tJHIwugBoV2zf9Ccxe4f1HQfv5wcsUImA9iDFCDWbzwOX4E2bK3p9K8P11_9VB3RL6WTEkMg-i5aELBidfwMoO6cWmfB/s1248/image_2025-01-06_14-33-08.png
Ding Yuxi និង Esther Yu ទទួលបានប្រជាប្រិយភាពជាមួយគ្នាក្នុងរឿង Moonlight កាលពីឆ្នាំ២០២១ និងរឿង Love Game in Eastern Fantasy ក្នុងឆ្នាំ២០២៤។ ចំណែកឯ Dylan Wang និង Esther Yu ធ្លាប់បានថតជាមួយគ្នា៣រឿងខណៈ Love Between Fairy and Devil ជារឿងផ្ទុះការគាំទ្រជាងគេ៕