ការរស់នៅបានយូរ និងមានសុខភាពល្អ គឺជាបំណងប្រាថ្នារបស់មនុស្សយើងគ្រប់គ្នា។ ដូច្នេះមិនប្រាកដថា ការហាត់ប្រាណឬផឹកទឹកច្រើនសុទ្ធតែអាចធ្វើឱ្យយើងមានអាយុវែងនោះទេ។ ហេតុនេះហើយ ដើម្បីរក្សាបាននូវសុខភាពល្អ និងរស់នៅបានយូរ មានអាថ៌កំបាំងចំនួន ៣ ដែលអ្នករាល់គ្នាត្រូវចងចាំ និងត្រូវអនុវត្តតាម៖
១.គ្រប់គ្រងអារម្មណ៍ខឹង៖ អារម្មណ៍ដែលមិនអាចគ្រប់គ្រងបាននឹងធ្វើឱ្យខូច ប៉ះពាល់ដល់ផ្នែកនៃរាងកាយ ក៏ដូចជាបង្កើនជាតិពុលក្នុងកោសិកា និងប៉ះពាល់ដល់មុខងារបន្សាបជាតិពុលពីថ្លើម។ ដូច្នេះហើយប្រសិនបើយើងចេះគ្រប់គ្រងអារម្មណ៍ពេលខឹង វានឹងជួយឱ្យយើងកាន់តែរឹងមាំ មិនថាមានរឿងអ្វីកើតឡើងនោះទេ យើងគួរដោះស្រាយដោយស្ងប់ស្ងាត់ ហើយប្រឈមមុខនឹងវា ទើបអាយុយឺនយូរ និងមានសុខភាពល្អ។
.png)
២.កាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក៖ បច្ចុប្បន្នឧបករណ៍អេឡិចត្រូនិកគឺមានការពេញនិយមខ្លាំងណាស់ មិនថាមនុស្សចាស់ មនុស្សពេញវ័យ ឬកុមារនោះទេសុទ្ធតែប្រើប្រាស់ឧបករណ៍ទាំងនេះដែលធ្វើឱ្យយើងសម្រាកមិនគ្រប់គ្រាន់នៅពេលយប់។ ការលេងអ៊ីនធឺណិតឥតឈប់ឈរ ធ្វើឱ្យភ្នែករបស់យើងបើកកាន់តែច្រើន ស្មារតីកាន់តែស្រុតចុះ ហើយរាងកាយក៏កាន់តែអស់កម្លាំង ដែលជីវិតប្រភេទនេះកំពុងបំផ្លាញខ្លួនយើងបន្តិចម្តងៗ។ ដូច្នេះដើម្បីរក្សាសុខភាពឱ្យនៅល្អ និងអាយុយឺនយូរ ចូររៀនប្រើឧបករណ៍អេឡិចត្រូនិកក្នុងកម្រិតមធ្យមបានហើយ។

៣.ញ៉ាំអាហារក្នុងកម្រិតមធ្យម៖ ការហូបចុកជាអ្វីដែលយើងត្រូវធ្វើជារៀងរាល់ថ្ងៃ ដូច្នេះការបណ្តុះបណ្តាលរាងកាយឱ្យស្រូបយកសារធាតុចិញ្ចឹមបានពេញលេញគឺមានសារៈសំខាន់ខ្លាំងណាស់។ កាលណាដែលអ្នកបរិភោគអាហារតិចពេក ឬច្រើនពេករហូតមិនអាចដកដង្ហើមបាន អាចបង្កគ្រោះ.ថ្នាក់ធ្ងន់ធ្ងរដល់រាងកាយយើងជាក់ជាមិនខាន។ ហេតុនេះហើយ ដើម្បីទទួលបានសុខភាពល្អ សូមព្យាយាមបរិភោគអាហារសម្បូរទៅដោយបន្លែបៃតង ផ្លែឈើ និងញ៉ាំឱ្យសមល្មម ដើម្បីរក្សាកោសិកាឱ្យសកម្ម និងជួយឱ្យយើងរស់នៅបានយូរ៕.png)









