នៅថ្ងៃទី៣០ ខែធ្នូ ប្រធានបទរបស់តារាសម្តែង Park Sung-hoon បានល្បីល្បាញពេញប្រព័ន្ធអ៊ីនធឺណិតប៉ុន្តែមិនមែនជារឿងល្អនោះទេពោលគឺតារាសម្តែងដែលទើបលេចមុខក្នុង ភាពយន្ត «Squid Game» រដូវកាលទី២ រងការរិះគន់ចាស់ដៃព្រោះតែបង្ហោះរូបមិនបានពិនិត្យចែករំលែករឿងអាសអាភាសយកលំនាំ «Squid Game»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRqqxoVl92sDlzaX2p7ADR1Jb_0IgXUNMc_jMXUYK1C635dUTpHRKvu1yFDgGYi_wNjsVar-hAjtKGXR2780sH7aL85LrR04kyT6lwIO-oB0S-UfNjj2-BEYjLvpxJXqW7VWBMhMm_d2OUmLa4NRMAoJd9CUGpDuLPZnRKtUKokg3CypaFtjKw8DZQW4WU/s2048/image_2024-12-31_14-33-08.png
យោងតាមការបង្ហោះនោះ Park Sung-hoon បានបង្ហោះរូបភាព Cover «Squid Game» AV (វីដេអូ១៨បូក) នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនតែ លុបវាចោលភ្លាមៗ។ រូបភាពនោះបានលាតត្រដាងបង្ហាញពីតួស្រី AV ជនជាតិជប៉ុនមានរូបអាក្រាតដែលមានរូបភាពដូចទៅនឹង «Squid Game» របស់ Netflix ។ តារាប្រុសរូបនេះ បានបង្ហោះរូបភាពដែលមិនបានពិនិត្យឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs3ecVAoLNWECncRZFhzEnfw7sXuDYKC_Cf8EPNcsP5g-LDJ-hCRk6isG4HTh634GkBg5xAlrc_nDbXbiZX9umhBp_o25E-nvEaQPWjDnAtarSJMnO073P2MMmqnX9rKyrKCpzV5-8Ioik62cySWUshz7VuQLDlw7uhK60Ix9w-n_01bXozcQr994HJLfv/s1067/Snapinsta_app_464982988_554788600497412_2001431636825120609_n_1080.jpg
ការបង្ហោះនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានមតិភាគច្រើនរិះគន់ទង្វើរបស់តារារូបនេះបានបានលើកឡើងថា Park Sung-hoon ល្អមួយរយៈចុងក្រោយនេះ ប៉ុន្តែឥឡូវត្រូវខូចមុខមាត់អាប់កិត្តិយសដោយសារការធ្វេសប្រហែលមួយពេល។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpcxObKm2Q_HjKciDhQTkSfY7PruMujMVm3wo260EtMMx845hQ9qXc68qPI3iyHDhWHaa0gZwyhg_8dOTE_2sOeuk3XymyeH3CfTwco06Ky_Xwhp6ms1z7hGRpdZFppNECzLsFh_EAKlarlR1XGpsVBz4P0A78LdT16CJ8PDcRBBWNd9cCPeP0njNAixWH/s1350/Snapinsta_app_471848295_8976958139065485_4232275428979194804_n_1080.jpg
    ក្រោយមកនៅថ្ងៃដដែលនោះ ទីភ្នាក់ងាររបស់ Park Sung-hoon បានចេញការឆ្លើយតបជាផ្លូវការចំពោះភាពចម្រូងចម្រាសនេះ ដោយបញ្ជាក់ថា «ខណៈពេលដែលកំពុងពិនិត្យមើលសារផ្ទាល់ជាច្រើន (DMs) Park Sung-hoon បានចុចខុសអ្វីមួយ ដែលបណ្តាលឱ្យរូបភាពត្រូវបានបង្ហោះទៅ Story របស់លោក តារាសម្ដែងភ្ញាក់ផ្អើល ហើយលុបចោលភ្លាម។ បច្ចុប្បន្ននេះលោកកំពុងតែឆ្លុះបញ្ចាំងពីសកម្មភាពរបស់ខ្លួន»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQovGX0yAD1jWDGmspBjhPN2jZa-Ok5NahgCq0trlZG5hajKfKfX70LQdrqh0akyFKxe_bgBIUyvquPLovnMeeT3swcQMJN_sv1hjKjy5OrOoWRx0DMGh94TIFU_oPT77ixdMjSbCXeQQ8LdBbdJ1ltWVwNoC7325HLqFzfivnQ51Pv4_42oKs0JMwUdfF/s1350/image_2024-12-31_14-33-11.png
    Park Sung-hoon ថ្មីៗនេះបានបង្ហាញខ្លួនជា «Player 120» ជាស្ត្រីកែភេទដែលកំពុងស្វែងរកប្រាក់សម្រាប់ការវះកាត់របស់នាងនៅក្នុងស៊េរី Netflix «Squid Game Season 2»។ ជាមួយនឹងការសម្តែងដ៏ល្អរបស់ Park Sung-hoon ទទួលបានការសរសើរយ៉ាងច្រើន។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពថ្មីៗរបស់លោកបានធ្វើឱ្យមានប្រតិកម្មមិនល្អកើតឡើង៕