ប្រទេសចិន ៖ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Nature Communications កាលពីចុងខែធ្នូ ឆ្នាំ២០២៤ បញ្ជាក់ថា ក្រុមអ្នកជំនាញចិនបានផលិតប្រព័ន្ធសាកថ្មចល័តគ្មានខ្សែសម្រាប់សាកដ្រូហោះនៅលើមេឃ និងបញ្ជាក់ពីទីតាំងរបស់ដ្រូន ។ នេះចាត់ទុកថា គឺជាការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធសាកថ្មដ៏ទំនើបដំបូងគេលើពិភពលោក ។

ក្រុមអ្នកជំនាញមកពីផ្នែកវិស្វកម្មអេឡិចត្រូនិករបស់សាកលវិទ្យាល័យ Xidian បានផលិតប្រព័ន្ធសាកថ្មចល័តគ្មានខ្សែសម្រាប់សាកដ្រូនពេលកំពុងហោះលើមេឃ ហើយប្រព័ន្ធនេះអាចចាប់សញ្ញា បញ្ជាក់ទីតាំងដ្រូន និងទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព ។.png)
ប្រធានក្រុមអ្នកជំនាញនិយាយថា បច្ចេកវិទ្យានេះ គឺជាការសាយភាយរលកអេឡិចត្រូម៉ាញ៉េទិកយ៉ាងឆ្លាតវៃ ហើយវាអាចបង្កើនប្រសិទ្ធភាពការផ្ទេរថាមពលគ្មានខ្សែតាមពេលវេលាជាក់លាក់ ដោយផ្អែកតាមការផ្លាស់ប្តូរបរិស្ថាន និងលក្ខណៈពិសេសរបស់ឧបករណ៍ ។.png)
បច្ចេកវិទ្យាថ្មីនេះមានគុណសម្បត្តិពិសេស បើប្រៀបធៀបនឹងការសាកថ្មគ្មានខ្សែសម្រាប់ឧបករណ៍អេឡិចត្រូនិកកន្លងមក ពីព្រោះវាអាចសាកឧបករណ៍ជាច្រើនគ្រឿងដែលកំពុងតែបម្លាស់ទី ដូចជា ៖ សាកដ្រូនលើមេឃ និងសាកមនុស្សយន្តកំពុងធ្វើចលនា ជាដើម ។
ប្រព័ន្ធនេះអាចផ្គត់ផ្គង់ថាមពលទៅឱ្យដ្រូន និងមនុស្សយន្តប្រកបដោយទំនុកចិត្ត និងមាននិរន្តរភាព ដែលអ្នកជំនាញចិនបច្ចុប្បន្ន បានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ។ វានឹងជួយដោះស្រាយបញ្ហាផ្នែកបច្ចេកទេសសម្រាប់ការសាកថ្មគ្មានខ្សែកាលពីមុន ដែលត្រូវពឹងផ្អែកលើអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច, ប្រើប្រាស់ថាមពលច្រើន និងប្រឈមជាមួយដែនកំណត់បរិស្ថាន ៕










