Home ព័ត៌មានអន្តរជាតិ ទីក្រុងបាងកកមានធូលីកខ្វក់ខ្លាំងលើបរិយាកាសចាប់ផ្តើមប៉ះពាល់សុខភាពពលរដ្ឋ

ទីក្រុងបាងកកមានធូលីកខ្វក់ខ្លាំងលើបរិយាកាសចាប់ផ្តើមប៉ះពាល់សុខភាពពលរដ្ឋ

33
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាជ្ញាធរទីក្រុងបាងកក បានជូនដំណឹងឱ្យពលរដ្ឋពាក់ម៉ាស់ការពារធូលីកខ្វក់ ដោយសារទីក្រុងបាងកក មានកម្រិតធូលីកខ្វក់លើបរិយាកាសលើសស្តង់ដារ និងចាប់ផ្តើមប៉ះពាល់ដល់សុខភាពពលរដ្ឋ ។ រីឯភ្ញៀវទេសចរបរទេស ដែលមានគម្រោងធ្វើដំណើរទៅទីក្រុងនេះ គួរតែត្រួតពិនិត្យគុណភាពអាកាសធាតុជាមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij-Pr2UHHTpNzFXU-wP7epPXar9uxpDX5k3LCocxAGUw3bQPtHsIgA6z8dDigKE2YYmLtT-N6hztrIo2Qs8g0Xyt_r-0yWlhsyuJNgAiRtErNJ727t9pnYXwXOHLdI37eVHQ5VuElBiSnEP9TCK_p9oi3AFwmRkhm8Y71UPZmweQ61Q1_IU8UKs_nXISar/s1024/image_2024-12-26_08-53-59.png
ប្រទេសថៃបានចូលដល់រដូវរងា និងមានសីតុណ្ហភាពធ្លាក់ចុះក្នុងតំបន់ជាច្រើន ប៉ុន្តែពលរដ្ឋរស់នៅទីក្រុងបាងកក បានប្រឈមនឹងធូលីកខ្វក់ក្នុងរដូវរងា ។ មជ្ឈមណ្ឌលគ្រប់គ្រងគុណភាពអាកាសធាតុទីក្រុងបាងកក រាយការណ៍ថា កម្រិតធូលីកខ្វក់កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងមក គឺលើសស្តង់ដារ ហើយតំបន់រងផលប៉ះពាល់ដោយសារធូលីកខ្វក់ខ្លាំងជាងគេ រួមមាន ៖ តំបន់ណងខេម, ធុនបុរី និងឃ្លងសាមវ៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAucgFyjz_RjZMWvHsTguwI36cuJesvfKLzlTuTb-mIN5KDYonTwudmyyfW7s2ChE4Bqz34jn46-oZ0zj7qzQduMN4UVIerIDbI53Q3ze3EpIsetSU99KV8x8cReWLhCZOMamXy8foTYTZ30HQNeLNDEebKPhCrJlp29_XZMczMLDE-bE6DIv2dhoQV8JM/s1920/image_2024-12-26_08-54-00.png
ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ទីក្រុងបាងកក នឹងមានអាកាសធាតុមិនល្អ និងកម្រិតធូលីកខ្វក់កើនឡើង ។ ធូលីតូចៗអាចជ្រាបចូលក្នុងប្រព័ន្ធផ្លូវដង្ហើមដោយផ្ទាល់ ហើយធ្វើឱ្យប៉ះពាល់សុខភាពពលរដ្ឋរយៈពេលវែង ដូចជា ៖ ជំងឺសួត និងបេះដូង ។ ហេតុនេះ មជ្ឈមណ្ឌលគ្រប់គ្រងគុណភាពអាកាសធាតុ សូមណែនាំទៅពលរដ្ឋនៅទីក្រុងបាងកក ពាក់ម៉ាស់ការពារពេលចេញពីលំនៅឋាន ចៀសវាងធ្វើអ្វីមួយក្រោមកំដៅថ្ងៃ និងតាមដានអាកាសធាតុយ៉ាងដិតដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYzsB0Fc5WLzM3e2S94vLXk3P4H2LhQn_Gw4WrfX_gXYReN83c3C7RSgOYjeAxYRT0sRLN1fJzTzBgdacwzbj7suNu1JiSrC0Waln3D5hEPYqTKIhRWNj6gK2wzgTIotNZqXsEacTf-hvA2waDMB5e9wt92cuc4QS87_CTF-kxsL-jRWD8X7dVmk7uzC7C/s2560/image_2024-12-26_08-54-01.png

ចំណែកភ្ញៀវទេសចរបរទេស ដែលមានគម្រោងធ្វើដំណើរមកទីក្រុងបាងកកក្នុងអំឡុងពេលនេះ គួរតែត្រួតពិនិត្យគុណភាពអាកាសធាតុជាមុន និងត្រៀមម៉ាសសម្រាប់ប្រើប្រាស់ បើចាំបាច់ត្រូវធ្វើដំណើរនៅកណ្តាលថ្ងៃ ។ ក្រៅពីនេះ ត្រូវចៀសវាងទៅតំបន់មានធូលីកខ្វក់ខ្លាំង ព្រោះតែកម្រិតធូលីបានកើនឡើងជាបន្តបន្ទាប់ ដើម្បីឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WTeXzAApTJUuGsBvHbAaOM26LZM6OaetSgtzqQT2F-VwPCBzVEB1s4pYheevXTnEIODvV7a9PEdFg9Y8GS5aNItoT0XEYXTjd93bvMq4uO0nfgTyfpU-w-iqy60kN3axoGTxQfFxE_BsoHlU6a7GtZfz1eGBZwFNiWaEqHgPgQlN5X3br9DcsI-e_GLJ/s1024/image_2024-12-26_08-54-03.png
ដោយឡែក ភ្នាក់ងារបរិស្ថានបានទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធឱ្យបង្កើនវិធានការរឹតបន្តឹងស្របតាមផែនការដោះស្រាយបញ្ហាធូលី ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ និងសូមឱ្យពលរដ្ឋចូលរួមចំណែកការពារបរិស្ថាន ដូចខាងក្រោម ៖

-ជូតសម្អាតធូលីតាមលំនៅឋានឱ្យបានស្អាតកុំឱ្យវាប៉ះពាល់សុខភាព
-ឈប់ដុតសំរាម
-ដាំដើមឈើជួយស្រូបជាតិពុល និងកំទេចធូលី
-ធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ
-ពន្លត់ម៉ាស៊ីនយានជំនិះពេលចត និងពិនិត្យយានជំនិះកុំឱ្យមានផ្សែងខ្មៅលើសស្តង់ដារ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHIgXEfaKdBG2ajIbo3tp9bHoWRnB5xZ_lpgw7WLMUcDtknx54RD5Vl06cbZIELK_5xl5ncjH-Ux9M-2MfyQSY0BVG4u7SY1QkCRVzLAQQKRyIi3SVkPe_ihaoLKyve56r8C6Y5fS5gHAB-8K6hScopCzpLbRbwWuBnKrnmgOim5mkA9wq-T7LLQOVX6ac/s1000/image_2024-12-26_08-54-04.png