Home ព័ត៌មានអន្តរជាតិ តំបន់ទេសចរណ៍ដ៏ល្បីរបស់វៀតណាម Ha Long Bay ប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក

តំបន់ទេសចរណ៍ដ៏ល្បីរបស់វៀតណាម Ha Long Bay ប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក

95
0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមកំពុងប្រឈមនឹងការវាយតម្លៃពីហានិភ័យគម្រោងអភិវឌ្ឍន៍នៅតំបន់ទេសចរណ៍ Ha Long Bay របស់អង្គការយូណេស្កូ (UNESCO) ដោយសារមានគម្រោងសាងសង់ច្រើនពេកក្នុងតំបន់ធម្មជាតិមួយនេះ ដែលបំផ្លាញបរិស្ថានដ៏ស្រស់ស្អាត ។ អង្គការយូណេស្កូអាចដកតំបន់នេះចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ហើយនឹងប៉ះពាល់ដល់វិស័យទេសចរណ៍វៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7o5bFhRw_W68jx5j73TRVhbaSwBlEv3W9AKT1zHhGhgvdNnu71K2BjxI9PtUay6AV85ZLjsvge7jI_2sn26rmaHblQE-T_nB5IjSAwXCvcX-COeaZjRJvtqp7yfJ4t5q6hciQ8xfG1xtamfFHXTU-QJHlkKGS5o8aGb2kcXac6aMDGMidLJaV5y0B-kGf/s1920/image_2024-12-24_08-46-22.png
សារព័ត៌មាន Reuters រាយការណ៍ថា អង្គការយូណេស្កូនឹងបង្កើតក្រុមអ្នកជំនាញដើម្បីវាយតម្លៃហានិភ័យគម្រោងអភិវឌ្ឍន៍នៅតំបន់ Ha Long Bay ដ៏ល្បីល្បាញរបស់វៀតណាម ដោយសារបារម្ភពីគម្រោងអភិវឌ្ឍន៍ ឬការសាងសង់ច្រើនពេកនឹងគំរាមកំហែងតំបន់ទេសចរណ៍ ។ អង្គការយូណេស្កូបានចាត់ចំណាត់ថ្នាក់តំបន់នេះជាបេតិកភណ្ឌពិភពលោកធម្មជាតិ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៤ ក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក លើកទី១៨ នៅខេត្តភូកេត ប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK9ZSsLYFoWD730_NHrzm8uWPLi2TM6870XTAveUU7Xatfmmvq_GZImcEIMD0Bn7LN1YjIofiq0CRKrnCKLttgr2sA_gR9WxvYG9IWMvXq-8y-8kjBdKxaN8fJmyl-e6Ltp8GBPZRgrb8Rs4XD5bVfS9f_MBn0jh9eBtYrfd9aHReu5rL_KXVtaAhbGJla/s1920/image_2024-12-24_08-46-23.png

កាលពីពេលថ្មីៗនេះ អង្គការយូណេស្កូបញ្ជាក់ថា មានការបារម្ភមួយរយៈហើយ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងតំបន់ទេសចរណ៍ថ្មី និងកន្លែងរស់នៅតាមទីក្រុងឆ្នេរសមុទ្រ ដែលគម្រោងទាំងនេះទទួលការអនុម័ត និងដំណើរការដោយគ្មានការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ ។ វាធ្វើឱ្យមនុស្សជាច្រើនបារម្ភថា ក្រោយពីអង្គការយូណេស្កូវាយតម្លៃពីហានិភ័យរបស់គម្រោងអភិវឌ្ឍន៍រួច គឺអាចធ្វើឱ្យតំបន់នេះត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ហើយវានឹងប៉ះពាល់ដល់វិស័យទេសចរណ៍វៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1aqdoSbo2zaS3hRsbJZhq_ysh4nhxyRM1u2tG_F0wuYRbw-VrRRI6ur8XU_6nCQU3hVB_NPOpVkwdSvu-Nhb8ruCs_U6Hb4t7KxBB8lP9cHQE0W09Un13GJ2uVZit00_tqctLNXLS7wff-RgupNZvn0-0eKM8Clv6ACVlO-vKGFB7b23NEwcmEQlQv53s/s1920/image_2024-12-24_08-46-27.png

សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកទេសចរណ៍នៅសាកលវិទ្យាល័យ RMIT ប្រទេសវៀតណាម ឱ្យដឹងថា ៖ «គម្រោងអភិវឌ្ឍន៍ច្រើនពេកអាចប៉ះពាល់បរិស្ថានធម្មជាតិ ជីវចម្រុះ និងតុល្យភាពអេកូឡូស៊ីនៅឆ្នេរសមុទ្រ ដែលកត្តាទាំងនេះធ្វើឱ្យអង្គការយូណេស្កូចុះបញ្ជីតំបន់ទេសចរណ៍ Ha Long Bay ជាបេតិកភណ្ឌពិភពលោក កន្លងមក ។ ដូច្នេះ យើងពុំគួរព្រងើយកន្តើយទេ និងគួរស្វែងរកវិធីដោះស្រាយ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYaKdzSs6-cbkoImEIVkN20PVwQlCCuLByXXnFFwun4cImieb7zUJq4lHLMlw0552YMzjGhBY74t561ga8yAi2Keees7B_LnOvhM1mi04ZlYOSQKOVlXSn0TSmKKn2CjzLbVaS_k8FDuMff27WM4I9H1ZDNy9leQewpx2H74M1qpg1YVwlFKoWmtlOw9Cm/s2560/image_2024-12-24_08-46-24.png
គួរបញ្ជាក់ថា Ha Long Bay គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញស្ថិតនៅភាគខាងជើងប្រទេសវៀតណាម និងជិតព្រំដែនចិន ហើយមានកោះថ្មរហូតដល់ជាង១,៩៦៩កោះ ។ ក្រោយពីក្លាយជាបេតិកភណ្ឌពិភពលោក បានធ្វើឱ្យតំបន់នេះទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុង១ឆ្នាំៗ និងបង្កើនប្រាក់ចំណូលដល់វិស័យទេសចរណ៍វៀតណាមយ៉ាងច្រើន ៕