ជាទូទៅសត្វភេនឃ្វីនគឺមាន ៣ ពណ៌លាយចូលគ្នាដូចជាស ខ្មៅ និងលឿង។ ទោះជាយ៉ាងណាថ្មីនេះៗគេប្រទះឃើញសត្វភេនឃ្វីនមួយក្បាលមានពណ៌ខ្មៅសុទ្ធតែម្តង ដែលមើលទៅលេចធ្លោជាងគេក្នុងចំណោមហ្វូងភេនឃ្វីនចំនួន ៥០០,០០០ ក្បាលផ្សេងទៀត។.png)
សត្វភេនឃ្វីនពណ៌ខ្មៅសុទ្ធ ត្រូវបានគេប្រទះឃើញនៅលើកោះ South Georgia នៃមហាសមុទ្រអាត្លង់ទិក ដោយអ្នកថតរូបសត្វព្រៃបែលហ្ស៊ិក បានទៅ Saint Andrews Bay ក្នុងបេសកកម្មថ្មីមួយ។

សត្វនេះត្រូវបានគេចាត់ទុកថាជាសត្វកម្រ និងគួរឱ្យទាក់ទាញបំផុតដោយសារវាមានពណ៌ខ្មៅខុសប្លែកពីគេ ខណៈសត្វភេនឃ្វីនផ្សេងទៀតត្រូវបានគេសម្គាល់ឃើញថាមានត្រចៀកពណ៌លឿង ផ្នែកកណ្តាលនៃដងខ្លួនពណ៌ស និងខាងក្រោយខ្នងពណ៌ខ្មៅ។ យោងតាមការសិក្សាស្រាវជ្រាវ មូលហេតុដែលសត្វភេនឃ្វីនមួយក្បាលនេះស្រាប់តែមានពណ៌ខ្មៅទាំងអស់ពេញរាងកាយ គឺដោយសារតែការផលិតជាតិ melanin ច្រើនពេក ដែលជាសារធាតុផ្តល់ពណ៌ដល់ស្បែក សក់ និងភ្នែករបស់សត្វ ការពារពួកគេពីកាំរស្មីអ៊ុលត្រាវីយូឡេរបស់ព្រះអាទិត្យ។
.png)
ការផលិតលើសនេះត្រូវបានគេហៅថា melanism ដែលជាលក្ខណៈហ្សែនដ៏កម្រមួយបណ្តាលឱ្យរាងកាយទាំងមូលមានពណ៌ខ្មៅសុទ្ធ ដែលពណ៌ពិសេសនេះក៏បណ្តាលឱ្យមានគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនផងដែរ។ ជាទូទៅសត្វភេនឃ្វីនពណ៌ខ្មៅ និងសធម្មតាជួយពួកគេលាក់បាំងពីសត្រូវ ដោយរោមខ្មៅជួយឱ្យពួកវាលាយឡំជាមួយសមុទ្រនៅពេលមើលពីខាងលើ ខណៈក្បាលពោះពណ៌សជួយឱ្យពួកវាលាក់ខ្លួនពីសត្រូវដែលហែលទឹកនៅក្រោមទឹក។

ហេតុនេះសត្វភេនឃ្វីនដែលមានពណ៌ខ្មៅទាំងអស់ គុណសម្បត្តិគឺការលាក់ខ្លួនពីសត្រូវបានល្អបំផុត ប៉ុន្តែគុណវិបត្តិវិញពណ៌ខុសធម្មតារបស់វាក៏ប៉ះពាល់ដល់អាយុជីវិត និងវិធីសាស្ត្រនៃការរស់រានរបស់វាផងដែរ ដោយជាទូទៅរោមខ្មៅសុទ្ធនឹងធ្វើឱ្យវាមានអាយុខ្លីដោយស្វ័យប្រវត្តិ មានន័យថា ពួកវាទំនងមានអាយុខ្លីជាងសត្វភេនឃ្វីនធម្មតា៕
Home ព័ត៌មានអន្តរជាតិ កម្របានឃើញណាស់! សត្វភេនឃ្វីនពណ៌ខ្មៅសុទ្ធកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម







