ពស់វែកត្រូវបានគេស្គាល់ថាជាសត្វដែលមានពិសខ្លាំងបំផុតក្នុងពិភពលោក។ វាអាចបញ្ចេញពិសក្នុងបរិមាណដ៏ច្រើនពី ២០០ ទៅ ៥០០ មីលីក្រាមក្នុងការចឹកម្តង។ ពិសប៉ះពាល់ដល់ប្រព័ន្ធប្រសាទកណ្តាល ធ្វើឱ្យភ្នែកស្រវាំងមើលមិនច្បាស់ វិលមុខ និងខ្វិន បន្ទាប់មកវាក៏រីករាលដាលដល់ប្រព័ន្ធសរសៃឈាមបេះដូង នៅទីបំផុតការបរាជ័យផ្លូវដង្ហើម អាចបណ្តាលឱ្យស្លា.ប់។ យោងតាមការសិក្សាមនុស្សដែលត្រូវបានពស់វៃកចឹក គឺមានភាគរយខ្ពស់បំផុតនៃការបាត់បង់.ជីវិត។
ជាការពិតណាស់ ពស់នៅលើភពផែនដីយើងនេះគឺមានច្រើនខ្លាំងណាស់ ទោះជាយ៉ាងណាក្នុងចំណោមពស់ទាំងអស់ ពស់វែក ៤ ប្រភេទនេះត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ចូលក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាជាពស់ដែលងាយរងគ្រោះជាងគេ មានន័យថា ពួកវាអាចប្រឈមហានិភ័យខ្ពស់បំផុតនៃការផុតពូជនៅក្នុងព្រៃនាពេលខាងមុខ។
១.ពស់វែកខាងជើង (Ophiophagus hannah) ដែលត្រូវបានរកឃើញនៅប្រទេសប៉ាគីស្ថាន ឥណ្ឌា និងប្រទេសថៃ។
២.ពស់វែក Sunda (Ophiophagus bungarus) រស់នៅក្នុងតំបន់ Sunda Shelf រួមទាំងឧបទ្វីបម៉ាឡេ កោះ Greater Sunda និងផ្នែកខ្លះនៃភាគខាងត្បូងហ្វីលីពីន។
៣.ពស់វែកខាងលិច Ghats (Ophiophagus kaalinga) គឺឆ្លងទៅជួរភ្នំ Ghats ខាងលិច ត្រូវបានគេស្គាល់ផងដែរថាជាភ្នំ Sahyadri នៅភាគនិរតីនៃប្រទេសឥណ្ឌា។
៤.ពស់វែក Luzon King (Ophiophagus salvatana) ត្រូវបានរកឃើញតែនៅលើកោះ Luzon ប្រទេសហ្វីលីពីនប៉ុណ្ណោះ។
ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថាការរកឃើញរបស់ពួកគេនឹងរួមចំណែកដល់ការអភិរក្សក្រុមពស់វែកដែលត្រូវបានចុះបញ្ជីដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាងាយរងគ្រោះដោយសារតែជម្រករបស់ពួកវាត្រូវបានគំរាមកំហែងយ៉ាងទូលំទូលាយ។ ពស់វែកមានឈ្មោះវិទ្យាសាស្ត្រថា Ophiophagus ច្រើនរស់នៅដីគោក ក្នុងព្រៃខ្ពស់ក្រាស់ ព្រៃចំហរ និងវាលស្មៅក្បែរដងទឹក ដែលសត្វទាំង ៤ ប្រភេទនេះក៏ត្រូវបានគេចាត់ទុកថាជាពស់ពិសធំបំផុតក្នុងពិភពលោកផងដែរ ជាមួយប្រវែងជិត ៥ ម៉ែត្រ៕










