Home ព័ត៌មានអន្តរជាតិ សាឡាត់ ស្រីឡាង ចេញមកទទួលស្គាល់កំពុងជួបវិបត្តិហិរញ្ញវត្ថុសុំម្ចាស់បំណុលទុកពេលដោះស្រាយ

សាឡាត់ ស្រីឡាង ចេញមកទទួលស្គាល់កំពុងជួបវិបត្តិហិរញ្ញវត្ថុសុំម្ចាស់បំណុលទុកពេលដោះស្រាយ

278
0

តារាសម្តែង សាឡាត់ ស្រីឡាង បានចេញមុខទទួលស្គាល់ថាពិតជាមានបញ្ហាបំណុលមែននិងការរកស៊ីខាតដោយព្យាយាមដោះស្រាយបញ្ហាទាំងអស់មិនរត់គេចឡើយ។ តារាស្រីរូបនេះថាកុំឆាប់ទុកចិត្តលើមនុស្សខុសគឺពិបាកកែណាស់ខាតទាំងលុយបាត់ទាំងកិត្តិយសហើយបាក់ទាំងទឹកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCrQyKbuis3jrCuQ39TFe4Fm1_6kFKc3chV6Z7w4gJPjhjJAcsoRmf59NqRCrPev9eZGOdecq-i38Wwvj-VVIRj0XLfR24a-qfgm0tq3yQmdJegP4tsl32bdaiirTmHXdbhLnHVxk0bv9BWu8OtQjZ1kKqK5XOkubDP_wb3sTP11XJovSbwysX1IF3ehxt/s960/image_2024-12-21_09-08-26%20(2).png

នៅយប់ថ្ងៃទី២០ ខែធ្នូ កញ្ញា សាឡាត់ ស្រីឡាង បានចេញមកបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំសាឡាត់ ស្រីឡាង មួយរយ:នេះខ្ញុំពិតជាមានបញ្ហារឿងបំណុលមែន បញ្ហាខាតរឿងបើកហាងរកស៊ីហើយនឹងបញ្ហាផ្សេងច្រើនទៀត។ កន្លងមកនេះខ្ញុំពិតជាព្យាយាមក្នុងការរកដំណោះស្រាយក្នុងបញ្ហាទាំងអស់នឹង ខ្ញុំមិនគេចវេសទេតែខ្ញុំសូមពេលក្នុងការដោះស្រាយបញ្ហាទាំងអស់នឹងមែន(ម្ចាស់បំណុលខ្លះខ្ញុំបានដោះស្រាយជូនបានខ្លះនឹងខ្លះទៀតគឺនៅ)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyG8x0bW5wTM9exOXE9C4yyuJPbc7HSDc5gEl6cFpGzXidYrf7oQaoGpF4vUNt4krC0MXWsasvZTDIMQjv87RqQuA0lLzJhJlNW9BeiylvEcAgZe3lo86J9z90XzGDt69pQedSbeJVyFH_yPA1_wfZ53N0vIvKnIk52-sVBB5Ycz0RFnPrLf-VlKLDCAeV/s1440/image_2024-12-21_09-08-32.png

តារាស្រីរូបនេះបានបន្តទៀតថា «ខ្ញុំពិតជាសូមទោសដែលយឺតយាវ ដោយសារបញ្ហាមកជាបន្តបន្ទាប់ ខ្ញុំពិតជាអរគុណដល់បងៗដែលគាត់យោគយល់និងទុកពេលឱ្យខ្ញុំដោះស្រាយអរគុណដល់បងៗដែលផ្តល់ការងារដល់ខ្ញុំ ដើម្បីឱ្យបានចំណូលយកមកដោះស្រាយ»។ ចុងក្រោយ សាឡាត់ ស្រីឡាង ថាសុំកុំឆាប់ទុកចិត្តលើមនុស្សខុសគឺពិបាកកែណាស់ ខាតទាំងលុយ បាត់ទាំងកិត្តិយសហើយបាក់ទាំងទឹកចិត្ត បំណុលគឺនាងទទួលហើយក៏មិនគេចវេសដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbSU2voaFS3VxcKhBlymFY0jKY0BWR1b_y7iUsfD1zMS07E_vJLhDdxPFpuwWObHYxsTv7VEYe0baFzJUWQwaifWAW4xEsWdtrA2bMobbl2bGWoahq0itClPCq3uliGgMb6M2ysLu9Xna3mNeOXduyGjqgZN-AATD1JYh9PMNjcDHoVebKuwzhB4mygQb/s675/image_2024-12-21_09-08-26.png
គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា កន្លងមកនេះតារាសម្តែង សាឡាត់ ស្រីឡាង ត្រូវបានម្ចាស់បំណុលកញ្ញា Ly Chan Vatey ចេញមកបង្ហោពីរឿងខ្ចីលុយចំនួន២០០ដុល្លារសន្យាពីរថ្ងៃសង ប៉ុន្តែយកលេសគ្រប់សព្វឈានដល់ជិត២ខែដែលធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងពេញបណ្តាញសង្គម។ ជុំវិញការបង្ហោះនេះ សាឡាត់ ស្រីឡាង បានចេញមកទទួលស្គាល់កំហុសនិងសូមទោសទៅកាន់ម្ចាស់បំណុល ខណៈនាងបានបង្ហាញថារឿងអាស្រូវមួយនេះពិតជាប៉ះពាល់អារម្មណ៍នាងកម្រិតធ្ងន់៕