នៅឆ្នាំ ២០២៤ នេះ iPhone ឬ Samsung មិនមែនជាស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ Techradar ដែលជាគេហទំព័របច្ចេកវិទ្យាល្បីល្បាញមួយបានឱ្យដឹងថា Google Pixel 9 Pro គឺជាស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ ២០២៤ ដោយបញ្ជាក់ពីជំហរឈានមុខគេដោយសារតុល្យភាពដ៏ល្អឥតខ្ចោះរវាងការរចនា ដំណើរការ និងបទពិសោធន៍អ្នកប្រើប្រាស់។ ចំនុចលេចធ្លោដំបូងនៃ Pixel 9 Pro គឺទំហំរបស់វា ជាមួយអេក្រង់ទំហំ ៦.៣ អ៊ីងតូចខ្លឹម ងាយស្រួលក្នុងការកាន់ដោយប្រើប្រាស់តែដៃម្ខាង។ .png)
លើសពីនេះឧបករណ៍ត្រូវបានបំពាក់ដោយបន្ទះឈីប Tensor G4 ចុងក្រោយបំផុត, RAM 16GB និងអង្គចងចាំខាងក្នុង 128GB ។ ដំណើរការជាក់ស្តែងនៃឧបករណ៍គឺរលូនខ្លាំងណាស់ ដោយដោះស្រាយរាល់កិច្ចការទាំងអស់ពីមូលដ្ឋានរហូតដល់កម្រិតខ្ពស់ អាចផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យបំផុត។ បើនិយាយពីកាមេរ៉ាវិញ Pixel 9 Pro បំពាក់ដោយប្រព័ន្ធកាមេរ៉ាឈានមុខគេរបស់ Google រួមទាំងកាមេរ៉ា ultra-wide-angle 48MP, កាមេរ៉ាមេ 50MP និងកាមេរ៉ា telephoto 48MP ជាមួយនឹង 5x optical zoom ។ 
សមត្ថភាពពង្រីក 5x នេះគឺអស្ចារ្យជាងគូប្រជែងដែលមានទំហំដូចគ្នា ដែលជាធម្មតាឈប់ត្រឹម 3x ប៉ុណ្ណោះ។ គុណភាពនៃរូបថតដែលថតចេញពី Pixel 9 Pro គឺគួរឱ្យចាប់អារម្មណ៍ខ្លាំង ជាមួយនឹងព័ត៌មានលម្អិតច្បាស់គ្រប់ស្ថានភាព រួមទាំងពន្លឺតិច និងចលនាលឿនផងដែរ។ ចំណុចលេចធ្លោមួយទៀតរបស់ឧបករណ៍គឺមុខងារ AI កម្រិតខ្ពស់ ជាពិសេសជំនួយការនិម្មិត Gemini ។ Gemini Live ផ្តល់នូវបទពិសោធន៍សន្ទនាថ្មីទាំងស្រុង ដែលអនុញ្ញាតឱ្យអ្នកជជែកជាមួយជំនួយការ Gemini កម្រិតខ្ពស់បំផុតរបស់ Google ដោយសំឡេង និងទទួលបានមតិកែលម្អដូចគ្នា។ .png)
Gemini Live គឺឆ្លាតវៃគ្រប់គ្រាន់ក្នុងការចងចាំប្រធានបទ និងលំហូរនៃការសន្ទនា ផ្តល់ព័ត៌មានមានប្រយោជន៍ និងសួរសំណួរដើម្បីណែនាំការសន្ទនា។ គួរបញ្ជាក់ដែរថា ស្មាតហ្វូន Google Pixel 9 Pro មានតម្លៃ ៩៩៩ ដុល្លារអាមេរិក មានលក់តែក្នុងទ្វីបអឺរ៉ុប និងបណ្តាប្រទេសអាស៊ីមួយចំនួនប៉ុណ្ណោះ ដោយផ្តល់នូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃទំហំ ដំណើរការដ៏មានឥទ្ធិពល កាមេរ៉ាកំពូល និងបទពិសោធន៍ AI កម្រិតខ្ពស់។ ដូច្នេះដោយសារលក្ខណៈពិសេសទាំងនេះហើយ ទើប Google Pixel 9 Pro ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ ២០២៤៕










