Home ព័ត៌មានអន្តរជាតិ មកស្គាល់សត្វមួយប្រភេទដែលមានរូបរាងស្រស់ស្អាតដូចទេពអប្សរ

មកស្គាល់សត្វមួយប្រភេទដែលមានរូបរាងស្រស់ស្អាតដូចទេពអប្សរ

89
0

Sea angel ឬហៅថាទេពអប្សរសមុទ្រ ថ្មីៗនេះត្រូវបានគេប្រទះឃើញនៅក្នុងសមុទ្រមួយនៃប្រទេសអូស្ត្រាលី។ យោងតាមការសិក្សា សត្វមួយប្រភេទនេះគឺមានពាសពេញសមុទ្រទូទាំងពិភពលោកតែម្តង គ្រាន់តែវាមិនងាយបង្ហាញខ្លួន ដោយសារវារស់នៅក្នុងសមុទ្រជ្រៅ និងត្រជាក់។ Sea angel គឺពិតជាមានរូបរាងប្លែក និងស្រស់ស្អាតខ្លាំងណាស់ ប្រៀបដូចជាកូនទេពអប្សរនៅក្នុងសមុទ្រអ៊ីចឹង បានកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSosRLiT13xafWxeOu4qvKVoWkt1ZUtrmb7MlvEXwRSr-2QBNb7LsMt0JXlWpwzSeeHOaIN9cm75b4FNUUdu_rGJ5bynhvX1eHHhla_lYWvUlcPr_3lshpmznD6JlD_Nkh9wmuegjg05akBlsmpBIldN0xZnkSB7uZfp6RasMRVNZEjCLryTN1LG6pMa2c/s1999/image_2024-12-21_09-24-29%20(2).png

នេះបើយោងតាមការចុះផ្សាយរបស់ Live Science សត្វមួយប្រភេទនេះ មិនត្រឹមតែមានរូបរាងគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ វាថែមទាំងមានលក្ខណៈពិសេសអាចផ្លាស់ប្ដូរភេទបានទៀតផង ចំណែកឯការបន្តពូជរបស់វាវិញរឹតតែល្អមើលមិនអាក្រក់ដូចសត្វដទៃទេ បែរជាដូចគូស្នេហ៍រាំលេងទៅវិញ។ សត្វនេះមានសំបកដូចខ្យងតាំងពីកំណើត ប៉ុន្តែដល់ធំពេញវ័យវាមិននៅក្នុងសំបកទៀតទេប្រៀបដូចមេអំបៅដែរ ប៉ុន្តែអ្នកកុំយល់ច្រឡំថាវាជាមិត្តភក្តិនឹងមេអំបៅសមុទ្រឱ្យសោះ ព្រោះមេអំបៅសមុទ្រជាចំណីរបស់ទេពអប្សរសមុទ្រនេះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitLDfiVyl2S_cn0A045f0WeQ-_yP9AwmL02if-VN2NNK_RifGm2lHRfJg8O0MLVEu-sLXLfe1_Ap_fVaH6lzbpsHeyU5THzkt1gcNcztQUjamb14NnPaC0775S6UFT84xcBRzYdw4iAmiBPjMVslat1eQ3vR8y-0QeOfIo8HGoy2sTXmpSw8jNshXrD1bK/s1999/image_2024-12-21_09-24-31.png

ឈ្មោះជាទេពអប្សរមែនតែស៊ីសាច់ជាអាហារ បើនិយាយពីតិចនិកសម្លាប់វិញគឺមានខុសៗគ្នាទោះបីជាសត្វប្រភេទតែមួយក៏ដោយ ពួកវាហែលទឹកលឿនជាងចំណីរបស់វាដល់ទៅពីរដងឯណោះ។ សត្វទេពអប្សរសមុទ្រគឺជាសត្វល្អិតតូចៗមានប្រវែងធំអស់ត្រឹម ៧សង់ទីម៉ែត្រ ពួកវាបានឈ្មោះនេះមកពីស្លាបដ៏គួរឱ្យទាក់ទាញលើខ្លួនរបស់វា រាល់ពេលវាហែលម្ដងៗគួរឱ្យគយគន់ណាស់ ជាពិសេសរាងកាយថ្លារបស់វាអាចមើលធ្លុះដល់គ្រឿងក្នុងតែម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5eyAqq9rhrtfLBcfwB2__7GbC2z__pZkBgn8TkZ59hz8y9IRqr2WpwdWrS-U3E07XeOeYL1VZ6rWRuiYLFMNLls7_1MLyatEssw7c-e68_hSgf275gIork4eFQjE-Sb2w0kvS_3diyJ2I2bPpqeZTMOW3xavhoGXnW4Z-8gyUCiJL1ko8NMVksRNdwBEp/s4741/image_2024-12-21_09-24-32.png
គួរបញ្ជាក់ដែរថា ទេពអប្សរសមុទ្រមិនមែនជាសត្វទើបតែមានថ្មីៗនេះទេ វាជាសត្វចំណាស់បំផុតមួយក្នុងលោក ដែលមានអាយុកាលប្រហែល ១៣០ លានឆ្នាំមកហើយមានន័យថា ពួកវាបានរួចផុតពីព្រឹត្តិការណ៍នៃការផុតពូជដ៏ធំមួយ ហើយអ្នកវិទ្យាសាស្ត្រកំពុងសិក្សាពួកវាដើម្បីមើលថាតើពួកវាមានគន្លឹះបង្រៀនយើងអំពីភាពធន់ដែរឬអត់។ ក្រៅពីនេះអ្នកក៏គួរដឹងថា សំបករបស់មេអំបៅសមុទ្រមានលក្ខណៈស្តើងងាយរលាយក្នុងទឹកសមុទ្រដែលមានជាតិអាស៊ីតខ្លាំងពេក ដូច្នេះជាតិអាស៊ីតក្នុងសមុទ្រដែលបណ្ដាលមកពីមនុស្សកំពុងបំផ្លាញចំណីរបស់ទេពអប្សរសមុទ្របណ្ដើរៗហើយ ជាហេតុអាចធ្វើឱ្យសត្វនេះផុតពូជយ៉ាងឆាប់រហ័ស៕