ប្រទេសចិន៖ ការដើរលើលំហអាកាសរយៈពេល ៩ ម៉ោង ៦ នាទី របស់អវកាសយានិកចិន Shenzhou 19 បានបំបែកកំណត់ត្រាពីមុនរបស់ NASA ក្នុងការដើររយៈពេលត្រឹមតែ ៨ ម៉ោង ៥៦ នាទី។
Cai Xuzhe និង Song Lingdong ដែលជាសមាជិកពីរនាក់នៃនាវិក Shenzhou 19 របស់ប្រទេសចិន បានចំណាយពេលជាង ៩ ម៉ោងដើរចេញក្រៅស្ថានីយអវកាស Tiangong ចាប់ពីល្ងាចថ្ងៃទី ១៦ ខែធ្នូដល់ព្រឹកថ្ងៃទី ១៧ ខែធ្នូ។ 
យោងតាមអាជ្ញាធរមកពីការិយាល័យវិស្វកម្មអវកាសចិន Manned Space Engineering បានឱ្យដឹងថា អ្នកទាំងពីរបានបំបែកកំណត់ត្រារបស់ NASA ក្នុងខែមីនា ឆ្នាំ២០០១ ដែលបានដើរលើលំហអាកាសរយៈពេល ៩ ម៉ោង ៦ នាទី ខណៈអវកាសយានិករបស់ NASA ដើរបានត្រឹមតែ ៨ ម៉ោង ៥៦ នាទីប៉ុណ្ណោះ។ ដូច្នេះនេះគឺជាការដើរលើលំហអាកាសបានយូរបំផុតមិនធ្លាប់មាន និងជាជោគជ័យដ៏អស្ចារ្យមួយរបស់ចិន ដែលបង្ហាញពីមហិច្ឆតារបស់ប្រទេសនេះក្នុងការក្លាយជាមហាអំណាចអវកាសនាពេលអនាគត។ 
យោងតាម Global Time ក្នុងអំឡុងពេលដើរនោះ Cai និង Song រួមជាមួយនឹងសហការី Wang Haoze ដែលស្នាក់នៅក្នុងស្ថានីយ៍ Tiangong របស់ប្រទេសចិនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងការគាំទ្រពីដៃមនុស្សយន្តរបស់ស្ថានីយ៍ និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅលើផែនដីដើម្បីបញ្ចប់ការដំឡើងឧបករណ៍ប្រឆាំងកម្ទេចកម្ទីអវកាស ការត្រួតពិនិត្យ និងការចោលឧបករណ៍នៅខាងក្រៅស្ថានីយ៍ និងការងារជាច្រើនទៀត។ 
ការដើរបានចាប់ផ្តើមនៅពេលដែល Cai បានបញ្ជាបេសកកម្ម Shenzhou 19 ដោយចាកចេញពីម៉ូឌុល Wentian នៃស្ថានីយ៍ Thien Cung ជាង ៩០ នាទីក្រោយមក Song ក៏បានចេញពីស្ថានីយ៍ ហើយអវកាសយានិកពីរនាក់បានត្រឡប់ទៅម៉ូឌុល Wentian វិញនៅថ្ងៃបន្ទាប់។ ហេតុនេះហើយសរុបមកការដើរលើលំហអាកាសគឺមានរយៈពេល ៩ ម៉ោង ៦ នាទី ដោយបានបង្កើតកំណត់ត្រាដើរលើលំហអាកាសយូរបំផុតមិនធ្លាប់មាន៕










