Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីនៅតែប្រឈមជាមួយអាកាសធាតុក្តៅខ្លាំង និងសីតុណ្ហភាពកើនឡើងដល់ជាង៤០អង្សារសេ

អូស្ត្រាលីនៅតែប្រឈមជាមួយអាកាសធាតុក្តៅខ្លាំង និងសីតុណ្ហភាពកើនឡើងដល់ជាង៤០អង្សារសេ

50
0

ប្រទេសអូស្ត្រាលី ៖ សារព័ត៌មានបរទេសរាយការណ៍ថា អូស្ត្រាលីនៅតែប្រឈមជាមួយអាកាសធាតុក្តៅខ្លាំងនៅខែធ្នូ ឆ្នាំ២០២៤ ហើយសីតុណ្ហភាពនៅតំបន់ខ្លះរបស់រដ្ឋ Victoria បានកើនឡើងរហូតដល់៤៧អង្សារសេ ។ វាជាសីតុណ្ហភាពខ្ពស់បំផុតដែលអូស្ត្រាលីធ្លាប់កត់ត្រាក្នុងប្រវត្តិសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2NHspr9ld-EtQUKVpAfDVWH_Mueo1DM1J3fjUgajJ6gcKklIkUGC7-kpBnFowyq8xwZ2Hgi6xeMiCtubhYor2_N4yUKYUexoPPUt8KASTydknK48ldNTNvJgExDCAy2AdPuF0velqUmWkJ4WJ877SBog9zdRRUBxkSx1fJxymJTOxIcLo-_cV2wk0AxqL/s862/image_2024-12-19_08-26-29.png
នៅខែធ្នូ ឆ្នាំ២០២៤ បានក្លាយជាខែមានអាកាសធាតុក្តៅបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ និងបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតក្នុងទីក្រុងផ្សេងៗ ដូចជា ៖ ទីក្រុង Walpeup និង Melbourne ដែលសីតុណ្ហភាពកើនឡើងដល់៣៨អង្សារសេ ។ អាជ្ញាធរអូស្ត្រាលីបានដាស់តឿនពលរដ្ឋឱ្យប្រយ័ត្នគ្រោះថ្នាក់ដោយសារភ្លើងឆេះព្រៃ ដែលអាចកើតឡើងគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxQ_3OuLXKzQl48E3j8o-Gs4QIgbo5kw6MfrHCBMlpuNen2aCXbTj3HRQjWcC-ZFGH0POVoQ0R1nu4FtH7PlFZmzOtZ4L4kQgoESmgvnB3WIrAKLUdJoWq-YterVPhum0UJRMtMaLyLKQ7ZDAfFHhMJP8bmc6YTVGippexEWb6Xt_FybfPzAkrzirAcwft/s900/image_2024-12-19_08-26-30%20(2).png

រលកកំដៅដែលបានកើតឡើងនៅឆ្នាំ២០២៤ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អាកាសធាតុនៅតំបន់ភាគខាងត្បូងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវានឹងបណ្តាលឱ្យអូស្ត្រាលីមានគ្រោះធម្មជាតិធ្ងន់ធ្ងរ ។ ហេតុនេះ អាជ្ញាធរបានប្រាប់ពលរដ្ឋនៅតំបន់ជាច្រើនរបស់រដ្ឋ Victoria ប្រយ័ត្នផ្សែងភ្លើង ដើម្បីការពារកុំឱ្យភ្លើងឆេះព្រៃរាលដាលទៅផ្ទះសម្បែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_h27LHxpFrgxWlZ0DWljZVHEtJ3eS8id0bHa3KIrNMWvHUhwSlK8glcI2RHLyWBf6rbyPSj4n6ZbLyK-4fE32_sYeNBcZ_nBMKBDEquD-mQ6ls_dpLdNFMk_l45CwteIdocZ2sHZem90fsa3zIbsqA0cDOKcsa5_cb7O2Nzd8AdwwwoQ-lV8tGeXQGDN0/s1920/image_2024-12-19_08-26-30%20(3).png

អាជ្ញាធរបានជម្លៀសពលរដ្ឋចេញពីតំបន់ដែលមានភ្លើងឆេះព្រៃរាលដាលខ្លាំង ដូចជា ៖ Clarkes Hill និង Wattle Flat ដោយសារពុំអាចពន្លត់ភ្លើង។ ភ្នាក់ងារពន្លត់ភ្លើងនិយាយថា អាកាសធាតុក្តៅខ្លាំង និងគ្រោះរាំងស្ងួតអាចបង្កជាភ្លើងឆេះព្រៃគ្រប់ទីកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh896FCHUOYhP_4yEL73_d3Uf8ulvbimkNsd-CKpupSbu9iKUMulOLmg3keuPuqzrTXUPl3nfjsyCaRwk5DeJ6X_rZEhPATvIzXt2nwtZ9tD5hMsW-c4lWdvyY09N7wQHgyokDq-Ba0uibeswQGEfMtJxLCwxIqwChtxsZx26sHsPb5Fb48H05uQVc_Cf-Q/s780/image_2024-12-19_08-26-30.png
អាកាសធាតុក្តៅធ្វើឱ្យរដូវរងានៅអូស្ត្រាលីមានរយៈពេលខ្លីជាងមុន ហើយសីតុណ្ហភាពតែងតែកើនឡើងនៅតំបន់កណ្តាល និងភាគខាងកើត ។ រលកកំដៅបានប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី និងការរស់នៅរបស់ពលរដ្ឋ ដូចជា ៖ ប្រឈមនឹងភ្លើងឆេះព្រៃ ខ្វះខាតទឹកប្រើប្រាស់ និងប៉ះពាល់សុខភាព ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញអាកាសធាតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOxM1m37CRDoxDUUQ6Pb54-q4sySFRs2Y-tpDTXNlSGu0YkFlcB_p5goRVEkG1QP021Q7vzKrROOoYL-mf-HfVWo2SWKEYue-rbsqoQs43u9pmPD_fZjHf6E5zhnVK0Bfk7dEbIHP_1tnFN3TDKG2Q7Pwz_RV9Jer0VKtqUduTACu-glpilvpo5Da8sAsx/s1100/image_2024-12-19_08-26-31.png

អូស្ត្រាលីនឹងប្រឈមជាមួយអាកាសធាតុក្តៅជាញឹកញាប់ ហើយកាន់តែធ្ងន់ធ្ងរនាថ្ងៃអនាគត បើរដ្ឋាភិបាលគ្មានវិធានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ អាកាសធាតុក្តៅនៅអូស្ត្រាលីបញ្ជាក់ថា វានឹងប៉ះពាល់ដល់អាកាសធាតុពិភពលោកទាំងមូល ហើយការដោះស្រាយបញ្ហានេះត្រូវមានការសហការពីគ្រប់ផ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTcFm-LQX1PCXC90_r7CQB6tlm4FH36Za2SYPbfZHjOLcBtEo3ift2YZoi0VdpeEMkwTEqCYtG_Y697WIyRjIGmwF7OtqEH-ze_l7F424h9YlojvVZSQDlivIanh3PbiHxJJisPeFSc_SJY20d5rWSML0CuTfHazNI_x5uZ2-TBX4MGLmr7p4dCaGXHwOC/s862/image_2024-12-19_08-26-32.png

កន្លងមក អូស្ត្រាលីបានស្នើឱ្យពលរដ្ឋទាំងអស់មិនស្ថិតនៅក្រោមកំដៅថ្ងៃ ឬចេញពីផ្ទះ ដើម្បីចៀសវាងជំងឺដាច់សរសៃឈាមខួរក្បាល ក្រោយពីតំបន់ជាច្រើនគ្របដណ្តប់ដោយរលកកំដៅ ៕