Home ព័ត៌មានអន្តរជាតិ អាម៉ា.សមុខមិនស្ទើរ! ផ្ទះលេខ២ យកនិមិត្តរូបសិង្ហបុរី មកតាំងបង្ហាញជារបស់ខ្លួន ចុងក្រោយចេញមុខសូម.ទោសជាសាធារណៈ

អាម៉ា.សមុខមិនស្ទើរ! ផ្ទះលេខ២ យកនិមិត្តរូបសិង្ហបុរី មកតាំងបង្ហាញជារបស់ខ្លួន ចុងក្រោយចេញមុខសូម.ទោសជាសាធារណៈ

93
0

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ក៏ដូចជាជនជាតិសិង្ហបុរីជាច្រើន ហាក់ខឹ.ងសម្បារនិងហួសចិត្តយ៉ាងខ្លាំង ដែលព្រលានយន្តហោះមួយកន្លែងនៅក្នុងប្រទេសថៃ ហ៊ានយករូបភាពអគារសម្បត្តិបេតិកភណ្ឌរបស់សិង្ហបុរី មកដាក់តាំងក្នុងតំបន់វប្បធម៌ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6y6XcfAwyha0gLsp1pD6FY93YJv2w4ep61ZRU_TVKn4X5_2bC8kbqU5YCzweNQpxdfXiRwL3syN4eJKKf9WmhEKte9DuWJl725NgoK39QEyH9Hy_Ps2KwHOcx1d9NGFllw4Kr-Rp7ZX7JkCBIolCva6A6s6ZIQ1dX-SPmMhrsAnwOseXaiT5gPIVDOeu6/s2500/image_2024-12-18_15-38-11.png

កាលពីអំឡុងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ រូបភាពចែកចាយនៅលើបណ្តាញសង្គមអ៊ីនធើណែត ដែលបានបណ្តាលឲ្យជនជាតិសិង្ហបុរីជាច្រើនផ្ទុះកំហឹងយ៉ាងខ្លាំង ទៅលើអាកាសយានដ្ឋានអន្តរជាតិភូកេត ប្រទេសថៃ ដែលហ៊ានដាក់តាំងបង្ហាញរូបភាពសំណង់អគារបេតិកភណ្ឌប្រចាំប្រទេសសិង្ហបុរី លើទឹកដីខេត្តភូកេតរបស់ខ្លួន ដោយគ្មានការអនុញ្ញាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvVsB5nb1u84xYAIuoDIgtOj4iHDAviVwW0I9xy2tFqcscs5dLwgA2MuhC0YEvR69Ok9qU3slPiFRcfFXGvKaQubPGnebG3dBUkAPohf6xW_pvZKZUlOEQmuZ_ucA7H0-KQH3wtWGSSNjxdue1NpRH9lklQY1iu4LUwooXQkmcCWMHVXMF0UfD6xNtks98/s680/image_2024-12-18_15-38-15.png
វាគឺរូបភាពរបស់ហាងទំនិញ Peranakan តំណាងប្រទេសសិង្ហបុរី និងត្រូវបានគេស្គាល់ថាជាសំណង់អគារបេតិកភណ្ឌវប្បធម៌ចិន-ព័រទុយកាល់ដ៏ល្បី។ ជុំវិញករណីនេះ ខាងអាកាសយានដ្ឋានក៏បានអះអាងថា ការដាក់តំាងរូបសំណង់អគារសិង្ហបុរីនោះ ក៏ព្រោះតែវាស្រដៀងទៅនឹងទីតំាងប្រវត្តិសាស្រ្តមួយលើទឹកដីខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhigFKkKe0hTl2fl6rVXd_chlorFwtWTg-cfcg2ZIbSsM556pO4E4t8QHd4rv0L-jFDP2sGWIxfhK8MvI9dCPYrg9cTAPjZaEqO729yUlZbEtQ5dRIcbEuIDjP459V8CPnCX00NtxCniQG140beMJUyxOfMolzgnifNujPPyeELVO3XdWTB4_PG1eamCt1S/s960/image_2024-12-18_15-38-16.png

ទោះជាយ៉ាងណា ក្រោយទទួលរងនូវមតិរិះគន់និងដឹងកំហុស កាលពីថ្ងៃទី ១៧ ខែធ្នូនេះ អាកាសយានដា្ឋនអន្តរជាតិភូកេត ប្រទេសថៃ បានចេញចេញមុខសូមទោសជាសាធារណៈទៅកាន់ប្រទេសសិង្ហបុរី ចំពោះការភ័ន្តច្រឡំនេះ ហើយខាងអាកាសយាន្តដ្ឋាននឹងធ្វើការកែតម្រូវទៅលើផ្ទាំងរូបភាពនោះភ្លាមៗផងដែរ៕