Home ព័ត៌មានអន្តរជាតិ សូមប្រុងប្រយ័ត្ន! អាមេរិករកឃើញមេរោគ Norovirus នៅក្នុងអយស្ទ័រ និងលៀសសមុទ្រ

សូមប្រុងប្រយ័ត្ន! អាមេរិករកឃើញមេរោគ Norovirus នៅក្នុងអយស្ទ័រ និងលៀសសមុទ្រ

121
0

សហរដ្ឋអាមេរិក ៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសឱ្យភោជនីយដ្ឋាន និងពលរដ្ឋចៀសវាងការបរិភោគអយស្ទ័រ និងលៀសសមុទ្រ ក្រោយរកឃើញថា វាផ្ទុកមេរោគ Norovirus ។ អយស្ទ័រ និងលៀសសមុទ្រទាំងនេះត្រូវបានចែកចាយទៅកាន់រដ្ឋនានា ដូចជា ៖ អារីហ្សូណា កាលីហ្វ័រញ៉ា ផ្លរីដា ម៉ាសាឈូសេត មីឈិហ្គេន ញូវយ៉ក និងវ៉ាស៊ីនតោន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU9ZTtIlkmxuuBISVZy-IYYBRe320oc3cSETe7YBYg1L_BNo1GzAWkmyc_8AHf9oEXbNSCr1OT1eHkhI1-uSSmZQs-r7lgXcGIZ4mrU1rMsinrahG7xChpX1JBzILVHqzGuswpKKxRCvpJA6qbi0ofKvSZqK3r24TFYh9ViM5DVZmow0-RCaBQSDUW7yAT/s2560/image_2024-12-18_13-32-44.png
សូមពលរដ្ឋចៀសវាងការបរិភោគអាហារសមុទ្រស្រស់ៗ ដោយសារវាជាប្រភពមេរោគ Norovirus ហើយមេរោគនេះឆ្លងតាមរយៈទឹកកខ្វក់ ឬសត្វសមុទ្ររស់នៅក្នុងទឹកកខ្វក់ និងឆ្លងតាមការប៉ះពាល់អាហារសមុទ្រដែលពុំបានលាងសម្អាតត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIMXbeZgOgNiq9pi6005KyZEU4hJBDqSfkAtNKmmyG6lVVAErGIxBP1CDfp9nxM3vujO2hFhqpDr9xwdGnnMjIsPP-keT40Qzjux9EpJOKMi5F0_Ig4Lz-C-WONA0_pxlahAM-W4D25UDFWAJsKj2cbPPGSCc7MU0k6EtelDvXFc4kl77sXiiHrXG2idIV/s1200/image_2024-12-18_13-32-47.png

California Department of Public Health នៅរដ្ឋកាលីហ្វ័រញ៉ា បានដាស់តឿនពលរដ្ឋឱ្យផ្អាកបរិភោគអយស្ទ័រ ក្រោយពីរកឃើញអយស្ទ័រនាំចូលពីកាណាដាផ្ទុកមេរោគនេះ ហើយឆ្លងរាតត្បាតនៅរដ្ឋកាលីហ្វ័រញ៉ា រហូតដល់៥៧នាក់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដោយសារបរិភោគអយស្ទ័រក្នុងភោជនីយដ្ឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr6AOTS5Yjie1K8bDkOCl03iBSgVU88e8ndU-O0l2Rn0PiqnlVPqqV4OL1nLpOfwzXD7AKljQ6G1cbiqm6xpoVPszAnl9X5alYm1T0pPx_nSe44z8pKekOOfAT2R6uiH4xVbVakDO3mw38v1bVA8lQQGVvw4cw9roHGdNuoCUZK3goEEI-tIulATBuw1tz/s1200/image_2024-12-18_13-32-48.png

អ្នកជំនាញអាមេរិកនិយាយថា មេរោគ Norovirus ផ្ទុកក្នុងអាហារឆៅ ឬអាហារចម្អិនពុំឆ្អិនល្អ ជាពិសេស អយស្ទ័រ និងបន្លែស្រស់ដែលលាងពុំស្អាត ។ អ្នកជំនាញបានសំណូមពរឱ្យផ្អាកបរិភោគអយស្ទ័រឆៅ និងអាហារឆៅគ្រប់ប្រភេទ ហើយត្រូវលាងដៃនៅមុន និងក្រោយពេលប៉ះពាល់អាហារ រួមទាំងសម្ភារៈផ្ទះបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTHirSjniVN_fj5NpY3KGmVCbsp7RXvXMJ5eZO-iR1Ka979lgnWRBziVqyHfANhz8SG8YL_0pGY1ANWt_-i8AyKGpMKC4-prJt9kKBN63eF8urKyJFnielKLgG9qOvDAt-PtmAAaH6YWyFHjJDD-TNkG2cHa_JwN5mxu3zssfdUI0Yoy-WVqpv0_0w4f1D/s2048/image_2024-12-18_13-32-49.png

ក្រុមហ៊ុនផលិតថ្នាំ Javara បានសហការជាមួយ Nevada Health Centers សាកល្បងវ៉ាក់សាំងការពារ Norovirus នៅទីក្រុង Carson រដ្ឋ Nevada ដើម្បីកាត់បន្ថយការឆ្លងរាលដាល និងការឈឺធ្ងន់ធ្ងររបស់អ្នកជំងឺ ។ ការសាកល្បងវ៉ាក់សាំងនេះមានសារៈសំខាន់យ៉ាងខ្លាំង ដោយសារបច្ចុប្បន្ន ពុំទាន់មានវិធីព្យាបាលទេ ហើយគេរំពឹងថា វ៉ាក់សាំងនេះនឹងអាចទប់ស្កាត់ការឆ្លងនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnqldzTbWfeLGqZ7zCoXZ7NKhWyhPGElqqjGusYb710-X6lsDGD_ODhfQKqyGVqADisa6b_pvYjP_RFL870-4dPjDe1Ek0Av-P-edPVQBs6kEh6OuNBocnQbmmmEAe1KXVgHYELrzO-ayWLUYlKTDJoxprdcENe9cZ2xnRVMjIwEQ5eWlXf4BIugmBj0Ki/s1200/image_2024-12-18_13-32-50.png

គួរបញ្ជាក់ថា មេរោគ Norovirus ពុំមែនទើបតែឆ្លងរាតត្បាតនៅចុងឆ្នាំ២០២៤ ទេ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ភ្នាក់ងារ Taiwan Food and Drug Administration រាយការណ៍ថា មានមនុស្ស៣នាក់បានផ្ទុកមេរោគនេះ ក្រោយពីពួកគេបរិភោគស៊ូស៊ី នៅភោជនីយដ្ឋាន ។ ហេតុនេះ អាហារឆៅក៏មានផ្ទុកមេរោគ Norovirus ដែរ មិនមែនមានតែអាហារសមុទ្រទេ ៕