វិស័យភាគយន្តគឺជាវិស័យមួយដែលរកចំណូលបានច្រើនជាងគេ មិនថាក្នុងប្រទេស ឬក្រៅប្រទេសនោះទេ គេតែងតែចំណាយលុយយ៉ាងច្រើនសម្រាប់ការផលិតខ្សែភាពយន្តនីមួយៗឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោ ដោយឡែកក្នុងឆ្នាំ២០២៤ មានភាពយន្តជាច្រើនដែលមានអ្នកទស្សនារាប់លាននាក់។ ប៉ុន្តែក្នុងចំណោមរឿងល្បីៗទាំងអស់នោះមានតែ ៥ ប៉ុណ្ណោះរកចំណូលបានខ្ពស់បំផុតនៅលើពិភពលោក៖
១.Inside Out 2៖ គឺជាភាពយន្តគំនូរជីវចលរបស់ Disney ដែលទទួលបានភាពជោគជ័យខ្លាំងបំផុតក្នុងឆ្នាំ ២០២៤ នេះ ជាមួយនឹងប្រាក់ចំណូល ១,៧ ពាន់លានដុល្លារអាមេរិក។ ភាពយន្តនេះនិយាយអំពីដំណើរកម្សាន្ត ការផ្សងព្រេងលាយឡំវេទមន្ត និងវិទ្យាសាស្ត្រ។
២. Deadpool & Wolverine៖ គឺជាភាពយន្តទី ២ ប្រចាំឆ្នាំ ២០២៤ ដែលរកចំណូលបានរហូតដល់ ១,៣ ពាន់លានដុល្លារ បន្ទាប់ពីភាពយន្តគំនូរជីវចល Inside Out 2។ យោងតាម Variety ភាពជោគជ័យនៃខ្សែភាពយន្ត Deadpool បង្ហាញថា ខ្សែភាពយន្តប្រភេទ Superhero នៅតែទាក់ទាញអ្នកទស្សនា ជាពិសេសភាពយន្តដែលមានសកម្មភាពកំប្លែង និងធាតុបំបែកច្បាប់។

៣. Despicable Me 4៖ គឺជាភាពយន្តគំនូរជីវចលដែលទទួលបានជោគជ័យយ៉ាងខ្លាំងបើធៀបនឹងភាពយន្តវគ្គមុនៗ។ នៅវគ្គទី ៤ ខ្សែភាពយន្តគំនូរជីវចលនេះរកចំណូលបានខ្ពស់បំផុតជាមួយប្រាក់ចំណូល ៩៦៩.៥ លានដុល្លារ ក្លាយជាស៊េរីគំនូរជីវចលដ៏កំពូលប្រចាំឆ្នាំ។
៤.Moana 2៖ ខ្សែភាពយន្តនេះត្រូវបានចេញផ្សាយកាលពីចុងខែវិច្ឆិកា ដោយឈរនៅលើកំពូលតារាង Box Office របស់អាមេរិកខាងជើងរយៈពេលបីសប្តាហ៍ជាប់ៗគ្នា។ ជោគជ័យរបស់ Moana វគ្គ 2 កើតចេញពីឥទ្ធិពលនៃវគ្គទីមួយ បង្កើតឱ្យមានទស្សនិកជនជាច្រើនទន្ទឹងរង់ចាំមើលភាគបន្ទាប់។ បច្ចុប្បន្នភាពយន្តល្បីល្បាញនេះរកចំណូលបានរហូតដល់ ៧១៧.៨ លានដុល្លារអាមេរិក។
៥.Dune: Part Two៖ គឺជាភាពយន្តហូលីវូដបែបប្រឌិតវិទ្យាសាស្ត្រ ឈរនៅចំណាត់ថ្នាក់លេខ ៥ លើពិភពលោក ដែលរកចំណូលបានច្រើនបំផុតរហូតដល់ ៧១៤.៤ លានដុល្លារ។ Dune: Part Two ទទួលបានប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ដែលជួយឱ្យ Box Office ហូលីវូដរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់៕










