រូបថតរបស់តារាសម្តែង Fan Bingbing និងមហាសេដ្ឋីដ៏ល្បីបំផុតរបស់ហុងកុង Cecil Chao កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយថ្មីៗនេះ Fan Bingbing ត្រូវបានគេប្រទះឃើញនៅផ្ទះវីឡាដ៏ប្រណីតរបស់មហាសេដ្ឋីវ័យ ៨៨ឆ្នាំរូបនេះក្នុងទីក្រុងហុងកុងនិងបានរាំរែកជាមួយគ្នាក្រោមដើមណូអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvYg5BRJrD9i1dYZElRGIlOgE5YH_xh5ung1YLR6wXd83A3suhnBLT-jQ7wyyaJ0BzpFrzCsWsyN5sxtRZSbBkeY7oKIq72yTsPnRZ9ahFqTos-CCRWU186OGQ7p0zxq7LOSN-Cx3oDFmB1rfQCakvyT8X7Nat-Pg6dCCzq_XS2tWUVTLHvDn_IeiIbEwe/s2200/image_2024-12-17_09-55-20.png

តាមប្រភពពីគេហទំព័រហុងកុងបានរាយការណ៍ថានៅពេល Fan Bingbing មកដល់កម្មវិធីជប់លៀងនាងបានដើរចាប់ដៃជាមួយមហាសេដ្ឋី Cecil Chao ចូលទៅក្នុងសាលធំនៃផ្ទះវីឡា ដោយអ្នកចូលរួមព្រឹត្តិការណ៍នេះភាគច្រើនសុទ្ធតែជាពាណិជ្ជករ។ អ្វីដែលកាន់តែចាប់អារម្មណ៍គឺនៅពេល Fan Bingbing និងលោក Cecil Chao ចាប់ដៃរាំជាមួយគ្នាក្រោមដើមណូអែល។ រូបភាពទាំងនេះបានធ្វើឱ្យមហាជនមានការចង់ដឹងចង់ដឹងពីទំនាក់ទំនងរវាងតារាសម្ដែងនិងមហាសេដ្ឋីនេះយ៉ាងខ្លាំង។ គួរឱ្យកត់សម្គាល់ថាចុងក្រោយនេះ Fan Bingbing មានសកម្មភាពជាចម្បងនៅក្នុងទីក្រុងហុងកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIujqdwQ5lIuvkcJyf_b9_fbGnXeoUygWB1cxH3hvM4livGNFa0g7xwBUNY-it9UGFOU84LFhB4SRC4VKa2owue_cgSkgv0unYhWgkYfBQh9xkK6TRWmx3H8yOu10D2UeMiD4gmgaJVnsJcHDQXqeXY4l3pSMiNPvgL_t88FRHqNFXCLTLeWtzzD8ED4vt/s2048/image_2024-12-16_14-13-25%20(2).png

តារាសម្តែងវ័យ៤៣ឆ្នាំរូបនេះ បាននិយាយថានៅពេលដែលនាងមកផ្ទះវីឡារបស់លោក Cecil Chao ជាលើកដំបូង នាងបានបញ្ចេញមតិថា នេះគឺជាអចលនទ្រព្យពិសេសដែល «មនុស្សជាច្រើនចង់ទស្សនា»។ ចំណែកឯមហាសេដ្ឋីរូបនេះវិញបានសរសើរ Fan Bingbing ថាជាតារាសម្ដែងដ៏ឆ្នើមមួយរូប ដោយលោកបានឃើញស្នាដៃជាច្រើនរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghvAcFuIcGzK5NWGlr5EgiW34pYfzw1eAdhabSca4_ErVxMietmCEg4Ei2FnRYey55r7OHpPWbDGzVwlrdzaeEK6I8IZkmESZiQ2hSCQCPG9Ad_AFDcGuN5ETkFVZot_ehQ_ZMFK8AEGvl-C1c3Hgnsuu6lDu2RTurA2j09Z32pxOv0JOu7YgAECmZ81ND/s968/image_2024-12-16_13-33-05.png

លោក Cecil Chao គឺជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលមានបំផុតនៅហុងកុង។ លោកគឺជាកូនប្រុសទីបីនៃមហាសេដ្ឋី Chao Tong-yea ដែលគេស្គាល់ថាជាស្តេចដឹកជញ្ជូនហុងកុង។ កាលពីមុនលោក Cecil Chao មិនត្រូវបានឪពុករបស់ខ្លួនមើលឃើញខ្លាំងទេ ដោយសារកេរ្តិ៍ឈ្មោះលោកជាអ្នកបោកប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកលោកបានបែកគំនិតដោយខ្លួនឯង ហើយបានកសាងអាណាចក្រផ្ទាល់ខ្លួនយ៉ាងជោគជ័យទៅលើក្រុមស្ថាបត្យកម្ម និងអចលនទ្រព្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6VjD3idxoRww8XF7IAsKCSQFsOqIpj1kEBnWzGa3uhcOSpY-Ac2mubKcajh2zd2S0VtwCrm4gA2kDyNQ133uiAlrwZQAYFmqaKkKeDI8FzK60WQW94OyZr3aHyYbUkEPwhskDLbzRolSoONyXyEhmsq4ceCWaQ9S2Doj4eoAUAJep-AYRpiy4Kc0n01qi/s1080/image_2024-12-16_13-33-05%20(3).png
លោក Cecil Chao មានទ្រព្យសម្បត្តិ និងមានមន្តស្នេហ៍ ហើយត្រូវបានគេរាយការណ៍ថា បានណាត់ជួបនារីៗរាប់ម៉ឺននាក់។ លោកធ្លាប់បាននិយាយថាសុភមង្គលដ៏ធំបំផុតរបស់លោកនៅក្នុងជីវិតគឺស្ថិតនៅលើស្ត្រី។ ជារៀងរាល់ឆ្នាំមហាសេដ្ឋីវ័យ៨៨ឆ្នាំរូបនេះត្រូវបានគេនិយាយថាមានស្ត្រីប្រហែល ១៧២ នាក់ ជួនកាលឃើញស្ត្រីពី ៣ ទៅ ៤ នាក់ក្នុងមួយថ្ងៃ។ ជាលទ្ធផល ប្រព័ន្ធផ្សព្វផ្សាយបានដាក់រហ័សនាមលោកថា «The Ultimate Playboy»។ សូម្បីតែពេលនេះអាយុជិត៩០ឆ្នាំតែលោក Cecil Chao នៅតែបន្តហ៊ុព័ទ្ធដោយដៃគូនារីវ័យក្មេង។ អ្នកជំនួញរូបនេះមិនបានរៀបការទេ ហើយមានកូន៣នាក់ពីនារី ៣នាក់ផ្សេងគ្នា៕