តារាពហុជំនាញ ខាត់ សុឃីម ដែលអ្នកគាំទ្រទទួលស្គាល់យ៉ាងទូលំទូលាយជាគ្រួសារលើកស្ទួយសិល្បៈខ្មែរបានស្នើឱ្យពលរដ្ឋខ្មែរសិក្សាពីវប្បធម៌និងអរិយធម៌ខ្លួនឯងឱ្យច្បាស់នោះគ្មានប្រទេសជិតខាងណាមកលាបពណ៌ចោទយើងចម្លងគេនោះទេ។ អ្នកនាងក៏បានលើកពីចំណុចបវរកញ្ញាដែលយកវប្បធម៌សិល្បៈខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិកុំយកបង្ហាញហើយទុកចោលសូមរក្សានិងសិក្សាបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheJ0kRuk1eQG57AV9Z8ZRXcwcPf8jNjukV53qPkCPiXmYP5WP4zTxaRE84qEaQrN9I5TYCLVpfFYweM2a1asssLlWYv1aC1iY4YcJCqtYC7roVKk2Z57F55BbrOd-Q6ZKUimrqRLAgtDCg-jb5lB2SERAlKl8DI3etx-57Uy4Ig1e2LWSLIFG0mFRQIrm6/s1938/image_2024-12-16_10-18-35.png
ថ្លែងប្រាប់អ្នកសារព័ត៌មានអ្នកនាង ខាត់ សុឃីម បានផ្តល់បទសម្ភាសន៍ថា សិល្បៈវប្បធម៌គឺពិតជាសំខាន់ខ្លាំងណាស់។ អ្នកនាងបានលើកឧទាហរណ៍ពីការទៅប្រលងកម្មវិធី Miss Universes ឬបវរកញ្ញាផ្សេងទៀតលំដាប់ថ្នាក់ពិភពលោកគឺតែងតែដកស្រង់នូវអ្វីដែលល្អៗដែលពាក់ព័ន្ធជាមួយនឹងវប្បធម៌និងអរិយធម៌ខ្មែរយើងយកទៅបង្ហាញនៅលើឆាកអន្តរជាតិ ប៉ុន្តែនៅពេលបង្ហាញរួចរាល់ហើយយើងបែរទុកចោលវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjYV0MNvNC8saw_Ev2zqsfydHzeptLi9feXmzaHx7U3SKmRJmJvpmDMdAQm8YFLNqcWfvQU4PwEj0j8VSU7g9JYl46r-EytvJtjzceB3RHQXSWCTXpbVliS7iWtkojlKpwQiGDuUYm6c31Z_5nuSpu_MYCBvvg-UMFwk43yM_87uxoFR-W4Y6WsX8nQZvn/s2048/image_2024-12-16_10-18-41.png

តារាពហុជំនាញរូបនេះបានស្នើសុំឱ្យទស្សនិកជនយល់ថារឿងនេះគឺជារឿងដ៏សំខាន់បើយើងមិនមានសិល្បៈវប្បធម៌ យើងមិនមានអត្តសញ្ញាណជាតិ សូមរក្សាជួយផ្សព្វផ្សាយក៏ដូចជាហាត់រៀនបន្ថែម។ ក្នុងនោះអ្នកនាង ខាត់ សុឃីម ថាអ្នកខ្លះមិនបានដឹងពីវប្បធម៌ខ្លួនឯងឡើយដឹងតែតាមគេ ដូច្នេះសូមឱ្យរៀនបន្ថែមពីវប្បធម៌និងអរិយធម៌របស់ខ្មែរដ៏រុងរឿង បើមិនចង់ឱ្យវប្បធម៌ប្រពៃណីទំនៀមទម្លាប់ល្អរបស់យើងបាត់បង់ទៅ ដើម្បីកុំឱ្យប្រទេសជិតខាងដែលឈ្លោះទាស់ទែងគ្នារាល់ថ្ងៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvr4ejbbB0ZsuTul9mY2npG0LElBgylx2Adwd1cgFY-oPd7jn6aGinCY8gZ_6YQu33RzL2PldlmQxmCnxdp-FEVaCroc6MatQRcUOdVAldJ4rZqngiv45meLYZDL-souUPp-sWQkFMuYp9LmlKPJaIC-uVZWCmXwIzcJBxojIyKxY7-HTd9zyM0OuZlXix/s2048/image_2024-12-16_10-18-43.png

សិល្បការិនីរូបនេះថា រៀនឱ្យច្បាស់ឱ្យដឹងនៅពេលដឹងច្បាស់ហើយយើងមិនអាចនិយាយបានថាអ្នកនេះលួច អ្នកនេះចម្លង គេចោទយើងបាននោះទេយើងដឹងខ្លួនឯងច្បាស់រក្សា Color ខ្លួនឯងឱ្យច្បាស់មិនអាចមានអ្នកណាមកលាបពណ៌យើងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbF8iCQK1w0YA5OOaDnCwM-s5AqAQFTauyhfOdEximKvKXwBHi_ZBdEwE6LLMn04HFYkPs1FyCC_agrMpjrhzLXSEnxStMT5NbC9SoklLSs6wn2uCPZDEytTuD6mnLKJ59EzrUjF6ndI0v5rGJVehVpwFT1YjliYR-su4sPKdXMNKZjltbhZW2KY6x48y8/s2048/image_2024-12-16_10-18-47.png

គួរបញ្ជាក់ផងដែរថា ចំពោះបញ្ហាវប្បធម៌រវាងប្រទេសកម្ពុជានិងប្រទេសថៃតែងតែមានជម្លោះនៅលើបណ្តាញសង្គមជារៀងរាល់ថ្ងៃនិងបានចោទគ្នាថាអ្នកនេះចម្លងអ្នកនោះ អ្នកនោះចម្លងនេះមិនស្រាកស្រាន្តឡើយ ដូច្នេះការសិក្សាឱ្យច្បាស់ពីសិល្បៈវប្បធម៌ខ្លួនឯងគឺជារឿងសំខាន់ដែលកូនខ្មែរត្រូវយល់ដឹងកុំឱ្យបាត់បង់ទើបស្តាយក្រោយ៕