Angela Wang កូនស្រីរបស់ពិធីការិនីទូរទស្សន៍ចិននិងជាអ្នកជំនួញ Li Xiang ត្រូវបានគេជឿថាជាម្ចាស់រថយន្ត Rolls-Royce បន្ថែមពីលើរថយន្ត Mini Cooper ដែលម្តាយរបស់នាងបានទិញសម្រាប់នាងកាលពីឆ្នាំមុន។ រូបនាងទើបតែមានអាយុ១៦ឆ្នាំ ហើយជីវិតរបស់នាងរស់នៅសោយសុខលើគំនរទ្រព្យសម្បត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho0SWNODPZOrIUdTikWbc8N_NKe517W8Hueuw1oPaF9NBft-WsVkqNwA-Z65X67SpCDvz6DupwKhAlvBvc1I1HCm9ksPiWIv2TKvjFWzvtT1Gw0b58mZkQufzeWnOEUZAM73HTVm67WvYjjbYJc7TUqhHRmEFxnrKoSCheWZ927ZaRiAn9OIjofhNJ9Xed/s1619/image_2024-12-14_09-53-27.png

យោងតាមគេហទំព័រ Dimsum Daily អ្នកនាង Li Xiang បានចែករំលែករូបថតរបស់នាងនៅទីក្រុងឡុងដ៍នៅលើប្រព័ន្ធផ្សព្វផ្សាយដោយមានចំណងជើងថា «នៅអាយុ ១៦ ឆ្នាំនៅទីក្រុងឡុងដ៍អ្នកអាចទទួលបានប័ណ្ណបើកបរ!»។ ការបង្ហោះនេះបានបង្ហាញពីរូបភាពជាច្រើន រួមទាំងរូបភាពមួយបង្ហាញពីរថយន្ត Rolls-Royce ដ៏ប្រណីត ដែលនាំឱ្យមនុស្សជាច្រើនប៉ាន់ស្មានថា Angela Wang អាយុ ១៦ ឆ្នាំ ឥឡូវនេះជាម្ចាស់រថយន្តទំនើបមួយនេះ។ យ៉ាងណាក៏ដោយ Li Xiang បានលុបការបង្ហោះនោះ។ បច្ចុប្បន្ននេះ Angela ត្រូវបានចុះឈ្មោះចូលរៀននៅសាលា Benenden School ដ៏មានកិត្យានុភាពក្នុងចក្រភពអង់គ្លេស ដែលសាលានេះមានកូនមហាសេដ្ឋី និងសែរាជវង្ស ក៏បានសិក្សានៅសាលានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUffV_oxj1c4PbRhoA5-r2K2I8CbPQjQjKmDk1GmxqcG6mOH4VGM4Bv_HK0GjzSVAEeHjV_tc103kMNUa9-jMa3YG7Pb7TaHwTQOwOJMvHvHbX1c3oHHjWt8d7vrRuSQAwtEKWacNo2yd6_CQMzWEj827VzD8RghIiAAcJvBsT86favgJCCEwbp6UFdZd9/s640/image_2024-12-14_09-53-29.png

កាលពីដើមឆ្នាំនេះ Angela Wang បានធ្វើឱ្យមានការជជែកដេញដោលគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែលគេឃើញនាងស្លៀកសំលៀកបំពាក់អ្នករចនាមានតម្លៃរាប់ពាន់ដុល្លារ។ កាលពីឆ្នាំមុន Li Xiang ក៏បានទិញរថយន្ត Mini Cooper សម្រាប់កូនស្រីនាងផងដែរ។ ស្ត្រីអ្នកជំនួញរូបនេះធ្លាប់បានលាតត្រដាងនៅក្នុងបទសម្ភាសន៍មួយថា ការទិញសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ថ្លៃៗសម្រាប់កូនស្រី គឺជារឿងធម្មតាសម្រាប់នាង។ នាងបាននិយាយថា៖ «យើងមិនខ្វះលុយទេ ហេតុអ្វីត្រូវរស់នៅដោយសន្សំសំចៃ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNHoPdCLIdamVNGQDCO1K1xbBFsEFND2iMTU4lXH2Xqw9DqnO1gjj269RJVlyNsDk_bWUpqHCLIx3KkEfvKlO9m3Z-XVw9accXYsDi_nA2MumocMsy9ncaCkL2pIxpyO16Ebg5wOjk8W-n5182hJs5rDGyXANFZDWKIV8SdlSVM_6uL_Rkari-EAuonEED/s1334/image_2024-12-16_14-07-21.png

Li Xiang មានអាយុ៤៨ ឆ្នាំ មានការទទួលស្គាល់នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ក្នុងនាមជាពិធីការិនីទូរទស្សន៍ និងជាតារាសម្តែង។ ក្រោយមកនាងបានចូលប្រឡូកក្នុងវិស័យអចលនៈទ្រព្យ និងការកម្សាន្តដោយបង្កើតអាជីវកម្មផ្ទាល់ខ្លួនក្នុងឆ្នាំ ២០០៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn6zhn4RmbkuDlBzwHBuKx2FK60yUJd3hhtgzYSgmsMpEDmrUyKdZLwDIls2y_fcmxTHBPokDAhyphenhyphenl4NI9qw_CqjWt9cYaUyejwzwJaVCVVjZCYJTTdHlycv5UdPZURYaSS7iqSpZz_8J9qACMpDh24zrcnt10-rTlD4go_tKwVtxliSQIuTHKFyd7Ql-SS/s999/image_2024-12-16_14-07-22.png

Angela Wang គឺជាកូនស្រីរបស់ Li Xiang ជាមួយប្តីទីពីររបស់នាងគឺអ្នកដឹកនាំរឿង Wang Yuelun ដែលនាងបានរៀបការនៅឆ្នាំ ២០០៩ និងលែងលះគ្នានៅឆ្នាំ ២០២១។ អាពាហ៍ពិពាហ៍ដំបូងរបស់នាងគឺជាមួយអ្នកជំនួញ Li Houlin ដោយប្តីប្រពន្ធនេះបានរៀបការនៅឆ្នាំ ២០០៥ ហើយបានបែកគ្នានៅឆ្នាំ២០០៦៕