Home ព័ត៌មានអន្តរជាតិ អាមេរិកនឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ដោយប្រើប្រាស់កម្លាំងទ័ព

អាមេរិកនឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ដោយប្រើប្រាស់កម្លាំងទ័ព

84
0

សហរដ្ឋអាមេរិក ៖ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទស្សនាវដ្តី TIME ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក Donald Trump ប្រធានាធិបតីអាមេរិកថ្មីថ្លែងថា លោកនឹងប្រើប្រាស់កម្លាំងកងទ័ពដើម្បីបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីទឹកដីអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq0FfFaOCq51-sCRgKZFrdsbnv25k9kDmjy3l83gBog_99YKBuYRgO2vM1e3nq5zrGXPvMff5flZgOP7DZS8AvHuPVZsgqSRzuoz8IlqOJeJpgDOf6g9DPsu40Xj_BZ0zW-H2fmjxWB2TNB8Snv9qS_P4ooeTpr119PZhMoPnBAsClkbVnQhp8LXjiRmVz/s3500/image_2024-12-16_08-25-51.png

ពេលសារព័ត៌មានសួរពាក់ព័ន្ធនឹងច្បាប់អាមេរិក ដែលពុំអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងទ័ពនៅអាមេរិក លោក Trump ថ្លែងថា ការចូលមករស់នៅអាមេរិកដោយខុសច្បាប់ចាត់ទុកថា គឺជាការរុករាន ហើយអាមេរិកចាំបាច់ត្រូវតែទប់ស្កាត់ ។ ខ្ញុំយល់ថា វាជាការរុករានប្រទេសយើង ទើបយើងត្រូវប្រើប្រាស់កម្លាំងទ័ពបណ្តេញពួកគេចេញតាមលទ្ធភាពដែលអាចធ្វើបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCIxwmPWnJZstS3zppLnVsxr8IGDjsysGFEy2mB-hNmiF1OuAwR2uS-QZndIwaN-_5Y7yMVFyUA-gnNjWg4EXQbrmSOg9aSUVdJdL7GvKUG34sgSja090BgWMmZ5XUxTylWEU-MZi1RWROjaBMkPjbJj1OedICQ_qQo8BLuY6hfk3xm4a0xPgAGcwwr5IF/s2592/image_2024-12-16_08-25-54.png

ទោះយ៉ាងណា លោកពុំបានលើកឡើងពីការសាងសង់កន្លែងឃុំឃាំងថ្មីសម្រាប់ឱ្យជនអន្តោប្រវេសន៍ខុសច្បាប់រង់ចាំត្រឡប់ទៅប្រទេសកំណើតទេ ដោយលោកគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់គោលដៅនិរទេសជនអន្តោប្រវេសន៍ទាំងនេះឱ្យបានឆាប់រហ័សបំផុត ហើយលោកចង់ឱ្យពួកគេចាកចេញទៅប្រទេសកំណើតវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2pjCHL_uP5U0wcg_hA87YxlyYr0Ii3vzHhbD6rdBSBM-sC-R8Z_wAKwqYUIHqIW62FkkC7AXiVBGsorNj8kyAHHOswnJZpoWp5idQdned-Z6UgFbiR4QclTAEmmRxRNYHEv3gZkkYLDErRQwljXaEeQEU4telGoGTdgVRcPvbfktqo0dQeuNPOSyfyhnV/s1500/image_2024-12-16_08-25-56.png

ដោយឡែក ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃទី៨ ខែធ្នូ កន្លងមក លោក Trump ថ្លែងថា លោកបានកំណត់គោលដៅនិរទេសជនបរទេសមករស់នៅអាមេរិកខុសច្បាប់ទាំងអស់ ក្នុងអំឡុងពេលលោកកាន់តំណែងប្រធានាធិបតីអាមេរិករយៈពេល៤ឆ្នាំ ។ វាជាភារកិច្ចដ៏ធំមួយដែលនឹងប៉ះពាល់គ្រួសាររាប់លាននាក់ និងប៉ះពាល់អាជីវកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មបរទេស ជាពិសេស ផ្នែកកសិកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGk2SVuwa9-wO0NvcATaXCFlaqBbbORnF_NOL6AFBpZMy73VBmYqpdkAU7o5NvgPAvklpPayT2YI_1B6LMMlcDeHeQBPCioKFT5c5IwH4WLDg8uJ9OIb9JVzB0hFnD93aqFWcxfPY-1JJGlH6XPKdEbvybaLewqcluU2PqhYUuT5X_UuZ0MDu-0NXWGrJ4/s992/image_2024-12-16_08-25-57.png
តាមលទ្ធផលការស្ទង់មតិរបស់បណ្តាញវិទ្យុ និងទូរទស្សន៍អាមេរិកបង្ហាញថា អ្នកឆ្លើយតបការស្ទង់មតិ ស្មើ៨២% បានស្នើឱ្យលោក Trump បញ្ជាទៅប៉ូលិសអន្តោប្រវេសន៍ និងសមត្ថកិច្ចយាមល្បាតនៅតំបន់ព្រំដែន ។ រីឯអ្នកឆ្លើយតប៤០% គាំទ្រឱ្យអាមេរិកប្រើប្រាស់កម្លាំងទ័ពនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ ៕