Home ព័ត៌មានអន្តរជាតិ គួរដឹងច្បាប់ថ្មី! ប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ថ្មី អនុវត្តទោសនៃបទល្មើស ដូចយុវជនពេញវ័យធម្មតាៗ ប្រសិនបើពួកគេបានប្រព្រឹត្តបទល្មើសដូចខាងក្រោមនេះ

គួរដឹងច្បាប់ថ្មី! ប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ថ្មី អនុវត្តទោសនៃបទល្មើស ដូចយុវជនពេញវ័យធម្មតាៗ ប្រសិនបើពួកគេបានប្រព្រឹត្តបទល្មើសដូចខាងក្រោមនេះ

36
0

ប្រទេសអូស្ត្រាលី ៖ សារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា ខេត្ត Queensland ប្រទេសអូស្ត្រាលី បានអនុម័តច្បាប់ថ្មីផ្តន្ទាទោ.ស យុវជនដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ដូចជា ៖ អំពើឃា.តកម្ម និងការបំផ្លាញរាងកាយអ្នកដទៃ គឺត្រូវតែទទួលទោ.ស ស្មើគ្នាដូចពលរដ្ឋទូទៅដែរ បើទោះជាពួកគេមានអាយុក្រោម១០ឆ្នាំក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKbbQ2fRnrY-CsSdR4E_6X1fLbEwtHNuRPUPeISzP9KnSoAkMtf29Xu_LFFSBTPsYFyFUT8PGXPdNUQXa18qMZl1JS9kgOjt6EGxnj6q5tp_phQVEFBE5E5kL7OYSc8IQgRpsMUhRcXANqML1hPmLSvxG4yaAsqrQJP5jYi5TAeA-9zMVOdQqrL6KRHlA8/s505/image_2024-12-14_09-15-34%20(2).png
អាជ្ញាធរខេត្ត Queensland ឱ្យដឹងថា ការបង្កើតច្បាប់ថ្មីនេះឡើងដើម្បីបំពេញតម្រូវការពលរដ្ឋ ដោយសារពលរដ្ឋមើលឃើញថា ខេត្ត Queensland កំពុងតែក្លាយជាកន្លែងប្រព្រឹត្តបទល្មើសរបស់យុវជន ។ ហេតុនេះ ពលរដ្ឋសូមឱ្យមានការផ្តន្ទាទោសយុវជនតាមច្បាប់ដូចពលរដ្ឋទូទៅដែរ នៅពេលយុវជនប្រព្រឹត្តខុស ហើយវាក៏ជាវិធានការកាត់បន្ថយការប្រព្រឹត្តល្មើសរបស់យុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7lHfIfaP28uHktamePGvzLp1KtDHHqalyEpBq1ttBdZst3LYTBXXit_OBnYlSTXPUwrru7c0ZzQVBqw_4qGwQAhAc7XXHsphTkKAlad3dDJr5etm4sHYr2hhax-EtiQlrquB6J2OyXEESkapFJ2quu6149l8iV9TwKlEh6GTIqx_Bqf9ATijSbgZTizFq/s1024/image_2024-12-14_09-15-34%20(3).png

ប៉ុន្តែអ្នកជំនាញមកពីផ្នែកការពារសិទ្ធិកុមារនៅអូស្ត្រាលីពុំយល់ស្របនឹងការអនុម័តច្បាប់ថ្មីនេះទេ ហើយពួកគេនិយាយថា ការដាក់ទោសធ្ងន់ធ្ងរទៅលើយុវជននឹងពុំធ្វើឱ្យពួកគេកាត់បន្ថយការប្រព្រឹត្តបទល្មើសឡើយ ប៉ុន្តែចំនួនការប្រព្រឹត្តល្មើសរបស់យុវជននឹងកាន់តែកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTvGustyuAp8w8Ve2M-2qIs8rYXN-H3DqF8VNUMAwO0w7Z8ZXazd2ZiSoDEWjdvoGuye2QqAAptlpgxtqRoENaZrw45nvElX5wkT170mH5zQO29VUMdmpAjWPaI_z0aQj47v0GMrwGe6u9W6e7kPlTpk69wHSZceZf6IfKfWa3hlEc4ePRUHnE2loJk4G/s1280/image_2024-12-14_09-15-34.png

ចំណែកគណបក្សឈ្នះឆ្នោតនៅខេត្ត Queensland និយាយថា ច្បាប់ថ្មីដែលអូស្ត្រាលីគ្រោងអនុវត្តនេះ គឺបានពិចារណាអំពីសិទ្ធិរបស់ជនរងគ្រោះដែលត្រូវបានរំលាភបំពាន ។ ប៉ុន្តែអ្នកជំនាញច្បាប់ឱ្យដឹងថា ជនល្មើសជាយុវជននឹងពុំសារភាពកំហុសរបស់ខ្លួនទេ ហើយការស្វែងរកការពិតនឹងត្រូវចំណាយពេលយូរ គឺវានឹងគ្មានប្រយោជន៍ដល់ជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi04xWck3E6JukqnEGXbGjoy5is_eEKlYVqyLwBMR4TZMjEVqobziMyYB1t03lZG94Ui05NKSi8DE6gQH6cYOlSP1DZNKTWl24fRPKjTELZQAIQCwpTlsQOGRxOOe73mTLrpi62ovZfkvyrDJoGGp4eIv9L1X5WEYbxOgkllW3kDc7kA4SELJZ6upIghoU4/s640/image_2024-12-14_09-15-35%20(2).png

ស្របពេលពលរដ្ឋនៅខេត្ត Queensland ព្រួយបារម្ភពីការប្រព្រឹត្តបទល្មើសរបស់យុវជនកើនឡើង ភ្នាក់ងារប្រមូលទិន្នន័យរបស់អូស្ត្រាលីឱ្យដឹងថា ការប្រព្រឹត្តបទល្មើសរបស់យុវជននៅខេត្តនេះ បានធ្លាក់ចុះចំនួនពាក់កណ្តាលក្នុងរយៈពេល១៤ឆ្នាំកន្លងមក ។ កាលពីឆ្នាំ២០២២ ការប្រព្រឹត្តបទល្មើសរបស់យុវជនបានធ្លាក់ចុះមកនៅកម្រិតទាបបំផុត ហើយវាមានកម្រិតទាបរហូតមកដល់ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQLe5DMW9XROn-xCl5RXRzYEfFNkeyFdUwHuR041v9JlloQeI3H-FPsYeKXgQQ299xWTX8IqilMh-BmqdUsz-vugbVqMZbR-6_mDXcBCssheDJe48vcPV8rNz8dfwAJUEaSa0P3VlTasOAskqIe2jV6qL5thhFKd-tpWrACdQnrWt2mNo03EJWEe-dANY/s825/image_2024-12-14_09-15-35.png

កន្លងមក ការដាក់ទោសធ្ងន់បំផុតសម្រាប់យុវជនអូស្ត្រាលីដែលបានប្រព្រឹត្តបទល្មើស គឺដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ប៉ុន្តែបើយុវជនប្រព្រឹត្តបទល្មើសព្រៃផ្សៃ គឺនឹងជាប់ពន្ធនាគារអស់មួយជីវិត ៕