ដេត ស្រីនាឌ បានធ្វើឱ្យបណ្តាញសង្គមកក្រើកម្តងទៀតបន្ទាប់ពីចេញមុខបកស្រាយនៅក្នុងកម្មវិធីពីមូលហេតុចម្បងសម្រេចចិត្តដកខ្លួនចេញពីកម្មវិធីប្រកាសពហិកា។ ដេត ស្រីនាឌ ថាការចាកចេញនេះគឺដោយសារតែខ្មែរមិនឱ្យតម្លៃខ្មែរ កម្មវិធីមិនតម្លាភាព ស្តីឱ្យនាងដូចឆ្កែដូចឆ្មា ចំណែកឯមូលហេតុធំបំផុតនោះគឺកម្មវិធី(MPI) មានម្ចាស់មកុដដល់ទៅពីរទាំងការរៀបចំនាងដឹងមុនអស់ហើយឬត្រូវទៅដើម្បីអមឆាក?។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7h_KZVlsmhWJNvHrPI1-IcRiLHXibobTbqxS1etoQZSDT60Pw7VQxSRkVlZQ2yiRl9kGREuVwk4twVTe_8qoI1JoH_V-LRXRyUnk0wrVLjOSXcW8TwQiVhR0F5biCEiyP04XR_p__S-ad8jb_Ws0nrxAzP0E5ThGfJ5wXsiwjnxVOxHVOG88XkV1Ill5/s2048/image_2024-11-30_11-56-04.png
ដេត ស្រីនាឌ អតីតម្ចាស់មកុដ Miss Planet Cambodia 2024 ដែលសម្រេចចិត្តបោះបង់ការប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ បានចូលរួមផ្តល់បទសម្ភាសន៍ជាលើកដំបូងក្នុងកម្មវិធី សខ្មៅ បន្ទាប់ពីមានរឿងរ៉ាវចម្រូងចម្រាសជុំវិញការពហិការបស់នាងក្នុងកម្មវិធីប្រកួត Miss Planet International 2024 ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQtSRq2PnePKgwJcpyldy45ShRn2UYKRzOg5UebNbXTjouRCl7h1_XWG76VPLmy_Zve53VSkVQ_7lOq-JMi8kWGGTyRALdodei26toZ1386_cq_An6GkdAUzTMBjMOwy-U5rC2PmrDsGtjk4VyC07bYi2kbRXhbqN97t9ZNnsA4gE5aeAvYJQqpQXnh0mR/s2048/image_2024-11-30_11-56-10.png

ក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី១២ ធ្នូ នេះដេត ស្រីនាឌ បាននិយាយថាការចាកចេញបោះបង់របស់នាងគឺដោយសារតែខ្មែរមិនឱ្យតម្លៃខ្មែរ គ្មានតម្លាភាព បេក្ខភាពចូលរួមសម្រាកមិនបានគ្រប់គ្រាន់ ស្តីឱ្យនាងដូចស្តីឱ្យនាងដូចឆ្កែដូចឆ្មានៅចំពោះមុខគេ ចំណែកបវរកញ្ញាផ្សេងគេមិនធ្វើអ្វីសោះក៏នៅតែត្រូវ មិនទទួលបានការស្តីបន្ទោស មានតែឱបក្រសោបគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi44XRa8UonQbxjeWqUBCuthQtpbIr8oHoMUYXJlCZsSgvYS3GIc1zko05gqPuULGjCKnXP_NEkV9PymC9c29mcO1oWugGZH9UfLC3cxWkwXA7TtDo5nujOy8Sk6boPnDKpNL5aoZm_BuheQRhW-20-m2exOdUFZOH2X0FIPpFPf2NCwSTa5jr1EjylpnvT/s2048/image_2024-11-30_11-56-09.png

ស្រីនាឌ បានលើកពីបញ្ហាការថតឈុតតំណាងជាតិនៅលើទឹកដីសៀមរាបដែលមានភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើនពេញចិត្តនាងបានសុំថតរូបជាមួយ ប៉ុន្តែធ្វើឱ្យមានការយឺតយ៉ាវត្រូវក្រុមការងារបន្ទោសយ៉ាងខ្លាំង។ បវរកញ្ញារូបនេះថា បើសិនជានាងបដិសេធមិនថតជាមួយទេសចរនៅទីនោះនាងនឹងទទួលបានពាក្យថាបវរកញ្ញាខ្មែរឬកមិនខាន ខណៈដែលគេបានស្តីឱ្យនាងទៅវិញថាជាម្ចាស់ផ្ទះបាត់មុខមិនដែលមកទៀងពេល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9-xYW_Mo7e54oYeejnMHIolrsUF58PUSqxuCKFZeKNeQANCgR0zuAPGqKDNLDeyS3_MHTYGi-aqTCpJ4QunpTZyaKOeAnYnueTb-Hk-XjsDzvmvIHev1Tc1xBCiHxaty_uPHWSSStEw9QSntsDGEfGwfrAXsJXO3qZKSw89gzqws_Q-vImVMP41MceU2P/s2048/image_2024-11-30_11-56-07.png
ដេត ស្រីនាឌ បានទម្លាយទៀតថា នៅលើលោកនេះមានវិស័យបវរកញ្ញាណាមានអ្នកឈ្នះដល់ទៅពីរ វាជាហេតុផលធំបំផុតដែលធ្វើឱ្យនាងសម្រេចចិត្តដកខ្លួនចេញពីកម្មវិធី នាងនៅធ្វើអ្វីទៀតបើឃើញពីទិដ្ឋភាពអស់ហើយ នៅដើម្បីកំដរឆាកឬយ៉ាងណា?។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJI4BAXPLwVxFmCIRfmtgyPi-NTAQv4jqjEPR2vzX86KZBv9CWx_fFaDM_v4zS0K01rI83itXxS0EmsfbB1eL4KcOYuIB7okJPTkVbc6-GRIVLyibNiKmgk2O1e7iePmZUmt-PLAoELc1hcpnxmHpm15Gl9DCvVqqxv1jSsA4klg4VoCRiusCOCibtTCsS/s2048/image_2024-11-30_11-56-06.png

ស្រីនាឌ ថា នាងដឹងថាការសម្រេចចិត្តបែបនេះ ប្រជាជននឹងខឹងស្អប់នាង តែអ្វីដែលនាងបានលើកឡើងទាំងប៉ុន្មានបើកម្មវិធីសុក្រឹត មានតម្លាភាពគ្នា ទោះបីជាចាញ់ក៏ចាញ់ដោយមោទនភាព តែបើការរៀបចំដឹងមុខអស់ហើយគ្រាន់តែជាការសម្តែងឱ្យល្អមើលនៅលើឆាកតើនាងទៅដើម្បីអីទាំងគេមើលងាយ៕