Home ព័ត៌មានអន្តរជាតិ កាន់តែរំភើប! Angelina Jolie និង Brad Pitt ត្រូវបានគេអញ្ជើញឱ្យសម្តែងក្នុងខ្សែភាពយន្តជាមួយគ្នា

កាន់តែរំភើប! Angelina Jolie និង Brad Pitt ត្រូវបានគេអញ្ជើញឱ្យសម្តែងក្នុងខ្សែភាពយន្តជាមួយគ្នា

65
0

សហរដ្ឋអាមេរិក៖ Angelina Jolie និងអតីតស្វាមីរបស់នាងគឺលោក Brad Pitt ត្រូវបានគេអញ្ជើញឱ្យសម្តែងក្នុងខ្សែភាពយន្តជាមួយគ្នាដែលមានចំណងជើងថា The Hotel Martinez។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGr7EUQ6ra535sRq7fYoM6HE-fRvA4JYDQeKr9VuxdKxFWl3ftROGSYS8VO9m1TmpMP_ZwVfingXWSK7HLPg_ipBraS5vxJmVsGTIXUs3NvH0KPI6wssOwDuaLNWg63A5tCc7Z6vbuH7fzeMjWdGzj_zYU9dfOaG7jUiqsjFkMFzX3IC6LDvgh6E-_S-85/s896/image_2024-12-12_13-44-42.png
នៅក្នុងបទសម្ភាសន៍ជាមួយ The Mirror កាលពីដើមខែធ្នូ ផលិតករ Danny Rossner បាននិយាយថា លោកកំពុងព្យាយាមទាក់ទងទៅ Angelina Jole និង Brad Pitt ឱ្យសម្តែងក្នុងខ្សែភាពយន្ត The Hotel Martinez ជាមួយគ្នាដោយពួកគេទាំងពីរសម្តែងជាតួឯក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN__X7Rn2SBggrU8PGxRLVJcgz2GQyDd7f6Z0JO6AhbgDcg9sadMpHekDUVqHGgWmumVlVRSeCi1WJi70gbHZ6ZScgYFMVABeAVVISLv5EDLT-dZelhTXeuwhqhl6BJ5Qe5-q_ath-FhZead2XEPOqmV1QEOHbEQchcOpNIBYRRUpEJuSAO4fLQdafTz30/s1296/image_2024-12-12_13-44-41.png

គម្រោងនេះត្រូវបានរៀបចំឡើងក្នុងប្រទេសបារាំង ដោយផ្អែកលើរឿងពិតនៃសមរភូមិផ្លូវច្បាប់សម្រាប់ការគ្រប់គ្រងរបស់ Hôtel Martinez ដែលជាសណ្ឋាគារដ៏ល្បីល្បាញមួយនៅទីក្រុង Cannes ដែលខ្លឹមសារនេះក៏និយាយអំពីរឿងរ៉ាវស្នេហារបស់ម្ចាស់សណ្ឋាគារផងដែរ។ យោងតាម The Mirror ជីវិតផ្ទាល់ខ្លួនរបស់ម្ចាស់សណ្ឋាគារ Martinez គឺមានភាពទាក់ទាញដូចខ្សែភាពយន្តហូលីវូដអ៊ីចឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCT-38jmRJfcmAIF1MfGMlyGlZZ4l_H37aI80KcXsKTKv7Kv8d7GQIzS-C4KZAseunY8pcA5eAtN8KJQA6GWhiOKcmbS5fknyDb9_5ZAkppAcBpnhxLIhOdLX68b4uDhBht2HBuq4Pqiw-6iuNBlypdImyjxGBgN6zOp5sWdNaswFxsx0NZOG2yn4aoIhT/s1200/image_2024-12-12_13-44-40.png
ក្រៅពីជាអ្នកជំនួញ គាត់ក៏សកម្មក្នុងចលនាតស៊ូរបស់បារាំង ជួយជ្វីហ្វ ជនភៀសខ្លួន និងអ្នកស៊ើបការណ៍ឱ្យរួចផុតពីការគំរាមកំហែងរបស់ណាស៊ីអាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ផលិតករ Danny Rossner បានបន្តថា គ្មាននរណាម្នាក់សម្តែងបានល្អជាង Angelina Jole និង Brad Pitt ទេ ប្រសិនបើអ្នកទាំងពីរយល់ព្រមសហការគ្នា ខ្សែភាពយន្តនេះនឹងល្បីកក្រើកទូទាំងពិភពលោកតែម្តង។ Rossner ជឿជាក់ថា គម្រោងនេះមិនត្រឹមតែមានសក្តានុពលក្នុងការឈ្នះពានរង្វាន់ Oscar ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្តីប្រពន្ធនេះ ជាសះស្បើយពីជម្លោះនាពេលកន្លងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1DhdPwQUL1sIhylkpqhsgfp7NGlX1eV1A_9LZoPrONEAr1nNlblCrsH-KDGjQvWERjUj9sRiwMO4JUAFxir1vDCG8sfBShkBXV-lL7iIThnJdPXWDobY8s40qZD1inWtizgCA9RelL8pBl1X_THf-Ecw33pDgPDWB1WSYNYAlw-6KsU_8frH-CxuR49BC/s1296/image_2024-12-12_13-44-40%20(2).png

គួររំលឹកដែរថា Angelina Jole និង Brad Pitt ធ្លាប់បានសម្តែងរឿងជាមួយគ្នាបានម្តងក្នុងឆ្នាំ ២០១៥ ដែលមានចំណងជើងថា « By The Sea» ប្រសិនបើអ្នកទាំងពីរចុះកុងត្រាសម្តែងជាមួយគ្នាពិតមែន មានន័យថា នេះជាលើកទីពីរហើយដែលអ្នកទាំងពីរបានសម្តែងជាមួយគ្នាម្តងទៀត។ ទោះជាយ៉ាងណាយោងតាម Page Six បាននិយាយថា វាជាការលំបាកក្នុងការបញ្ចុះបញ្ចូលអតីតប្តីប្រពន្ធឱ្យសហការគ្នានៅពេលដែលពួកគេស្ថិតក្នុងវិវាទជាច្រើនឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw3-S_YaVqTsW3uk4nIEPLd5w1ZDfIReo6exumBvLuHdX5M4QCR2VWyjvabHWiwAM4UJaAnxUKG3CHmmeokThl4UJplGoRhS6z6COZHZN2soBqQa00SDq3KAhwvaTZZnT2FE5BgOI6YeQmiMIniwTKBNd7C8tg0-PELQ4IVIlw9ohO63sxvVRibpQxQVYR/s3000/image_2024-12-12_13-44-34.png
វាមិនអាចទៅរួចទេដែលមនុស្សពីរនាក់ជួបគ្នា ដូច្នេះកិច្ចសហប្រតិបត្តិការនេះទំនងជួបរឿងពិបាកច្រើន។ កាលពីខែកញ្ញា អ្នកតំណាងនៃមហោស្រពភាពយន្តទីក្រុង Venice បាននិយាយថា អ្នករៀបចំត្រូវរៀបចំ ខ្សែភាពយន្តចំនួនពីររឿងរបស់ Jolie និង Pitt មកចាក់បញ្ចាំងនៅថ្ងៃផ្សេងគ្នា ដើម្បីកុំឱ្យសិល្បករទាំងពីរជួបគ្នា។ ដូច្នេះការគ្រោងឱ្យអ្នកទាំងពីរសម្តែងជាមួយគ្នាវាជារឿងមួយដែលពិបាកបំផុត និងមិនអាចទៅរួច៕