មួយរយៈចុងក្រោយនេះ ដោយសង្កេតឃើញថាកំណើនអ្នកកើតមេរោគអេដស៏បាននឹងកំពុងកើនឡើងវិញយ៉ាងឆាប់រហ័សបំផុត។ បើតាមទិន្នន័យ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ នេះ អ្នកផ្ទុកមេរោគអេដស៏សរុបក្នុងប្រទេសកម្ពុជាមានចំនួនរហូតដល់ជិត ៧០,០០០នាក់ ក្នុងនោះអ្នកជំងឺ ៧០០០ នាក់ នូវតែបន្តរត់គេច និងមិនព្រមចូលខ្លួនមកទទួលយកសេវាព្យាបាលឲ្យបានត្រឹមត្រូវពីខាងមន្ទីរពេទ្យឡើយ។

យោងតាមសារលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៤ បានគូសបញ្ជាក់ថា គិតចាប់ពីពេលអនុវត្តកម្មវិធីក្នុងត្រីមាសទី១ ឆ្នាំ ២០២២ រហូតដល់ដំណាច់ខែ កញ្ញា ២០២៤ មានអ្នកផ្ទុកមេរោគអេដស៏សកម្មកំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៏ចំនួន ៤២ ២០២នាក់ ស្មើនឹង៦៧ភាគរយ នៃចំនួនអ្នកផ្ទុកសរុប ៦៩ ៤១៣នាក់ បានទទួលបណ្ណសមធម៌ ។
.png)
សម្ដេចធិបតីបានបញ្ជាក់ទៀតថា យ៉ាងណាកម្ពុជាក៏នៅតែមានអ្នកផ្ទុកមេរោគអេដស៏មួយចំនួនទៀតមិនព្រមមកទទួលសេវាព្យាបាលពីក្រុមគ្រូពេទ្យ ហេតុនេះទាមទារឱ្យមានការចូលរួមស្វែងរកពីគ្រប់ភាគីពាក់ព័ន្ធ។ សម្ដេចបញ្ជាក់ថា៖« យើងទាំងអស់គ្នា ត្រូវខិតខំបន្ថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ចំនួនជិត៧ពាន់នាក់ ដែលមិនទាន់បានមកទទួលសេវាព្យាបាលនិងខិតខំបញ្ចៀសកុំឱ្យមានការបោះបង់ការព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៏ទាំងអស់គ្នា ដែលកំពុងទទួលសេវាព្យាបាលថែទាំ ។.png)
ជាចុងក្រោយ ក៏សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្លាំងមែនទែនចំពោះមេរោគអេដស៍ ហើយបើសិនជាមានករណីសង្ស័យគឺត្រូវតែប្រញាប់ទៅទទួលយកការព្យាបាលពីមន្ទីរពេទ្យភ្លាមៗ៕










