Home ព័ត៌មានអន្តរជាតិ រូបសំណាកខ្លាឃ្មុំរាប់ពាន់ក្បាលបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកពីជុំវិញតំបន់

រូបសំណាកខ្លាឃ្មុំរាប់ពាន់ក្បាលបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកពីជុំវិញតំបន់

70
0

ហុងកុង ៖ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាកាសយានដ្ឋាននៅទីក្រុងហុងកុង បានបង្ហាញរូបសំណាកខ្លាឃ្មុំ ជាង២,០០០ក្បាលតំណាងឱ្យខ្លាឃ្មុំយក្ស ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យហុងកុងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមនៅតំបន់អាស៊ីម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyzcd55cxF-Z9H2z666C7FS9m2sFAaU9jKoSBeP03f0kQdmrNNvh8brmOgJM3WpMOExkis068jeQ4g1YtJshitMrYSv9QZogubW7vWt00DaODgbGZcE8ru9sXcFWsrViQiwxU9BBR_X_cM6AvJHjWlJRnYiPGx-t7XfiwDpRKTvFk9xvDpdphkx68JcVx/s1412/image_2024-12-04_11-44-28%20(2).png

រូបសំណាកខ្លាឃ្មុំរាប់ពាន់ក្បាលដែលលោកអ្នកបានឃើញនេះ គឺជាការរៀបចំកម្មវិធី «Panda Go! Fest Hong Kong» ដោយការបង្ហាញរូបសំណាកខ្លាឃ្មុំ រហូតដល់២,៥០០ក្បាល នៅអាកាសយានដ្ឋានក្នុងទីក្រុងហុងកុង ។ ក្រៅពីនេះ នឹងមានការបង្ហាញរូបសំណាកខ្លាឃ្មុំឱ្យមហាជនទូទៅទស្សនានៅបរិវេណផ្លូវ Avenue of Stars ក្នុងតំបន់លក់ទំនិញ Tsim Sha Tsui និងទីតាំងល្បីៗ ៣កន្លែងទៀត នាខែធ្នូ ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVjL5rjyQcbJHN9I4cfYzZulhjl3hFPyzFXI4YrlR3vKlaxe6kqBDVKtC7xto-SJyoKDQ3jdbyCQyKyFel58VjnJo1S8Kc6mbkqey3SoYT1zZmHRlWCmuPJACCrFuNQfLmnXBy6WEMYiTkNGsPSDnm5gw0Sp6hSpL0xF1UQArChIzlex7hBgxhun5YYI-K/s1000/image_2024-12-04_11-44-28.png
ក្នុងចំណោមទីតាំងបង្ហាញរូបសំណាកខ្លាឃ្មុំទាំងនេះ គឺនឹងបង្ហាញនៅឧទ្យានជាតិ Ocean ផងដែរ ដែលជាកន្លែងរស់នៅរបស់កូនខ្លាឃ្មុំយក្ស, មេបារបស់វា ព្រមទាំងខ្លាឃ្មុំ២ក្បាលទៀត ដែលចិនប្រគល់ឱ្យហុងកុង សម្រាប់ជាកាដូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiurG5-6sRUCRmrsah8lKoegTnjASXTiMUerP_8LFuMFW7tfyKBJAYQPoupmSDnUxZKGSAHbINaetnG3EL-9UaqMWTdKgXeKO6We7FfIibpGyKsE7JnpH-I7HOs9EYSwrNTowNU3N6IobqIeKILiy1C-rHz1rq3WseOMJPBd0VsxvhYackTSONYtc1NpGyX/s1920/image_2024-12-04_11-44-29.png

គោលបំណងនៃការបង្ហាញរូបសំណាកខ្លាឃ្មុំ គឺដើម្បីជួយជំរុញសេដ្ឋកិច្ចទីក្រុងហុងកុងឱ្យកាន់តែល្អប្រសើរឡើង និងជួយឱ្យហុងកុងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមជាងគេនៅអាស៊ីឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhecIhgNfeZPREFjr6bJyJmS8FumJOyV_ZV08GsiCL7RbF-xvmGp00Netdla34Bvs5Bp0NSzZyR8ClBICnzJ6pJAj9zYwmS8v6aQGEOiaWwW4QtmuVV2zCRbv5J8YYH0bdD9PUNiLpM6ODya6Qm0E29PRV_0DhcjvNV-dYHlVXjzjyRrdsXypUwwPDvR9V/s960/image_2024-12-04_11-44-30%20(2).png
អ្នករៀបចំកម្មវិធីរូបសំណាកខ្លាឃ្មុំ ក៏បានអញ្ជើញតារាល្បីៗជាច្រើនរូបមកចូលរួមកម្មវិធីផងដែរ ដូចជា ៖ តារាចម្រៀងរបស់អាមេរិក ។ រីឯប្រាក់ចំណូលបានពីកម្មវិធីនេះ គឺសម្រាប់ជួយឧបត្ថម្ភដល់កម្មវិធីផ្សេងៗពាក់ព័ន្ធនឹងខ្លាឃ្មុំយក្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTQ-2Yrlvu02E3P1bj7NTnP5-xXjF5yBmvFDYxU5o3lW7BBypD4h6MvtCSM0MvxnsRMlQzgCWqBfXiLgR8vKZz8po5xG-jXzGLOCxPfvLMI7797ATzIynencHX-h2pqutMgGDQQEIoVu2rL28lpURq8jSTWOwWR1-w0cj73j_FS3Zs_SNQLm-cGmhhuVTk/s1440/image_2024-12-04_11-44-30.png

គួរបញ្ជាក់ថា ការបង្ហាញរូបសំណាកខ្លាឃ្មុំយក្សដល់ភ្ញៀវទេសចរ គឺក្នុងគោលបំណងអបអរសាទរដល់កូនខ្លាឃ្មុំភ្លោះដែលបានកើតនៅឧទ្យានជាតិ Ocean (Ocean Park Hong Kong) ។ ដោយឡែក ការប្រគល់ខ្លាឃ្មុំយក្សដល់សួនសត្វនៅក្រៅប្រទេស គឺបង្ហាញពីទំនាក់ទំនងការទូត និង Soft Power របស់ទីក្រុងប៉េកាំង ៕