តារាចម្រៀង រ៉េត ស៊ូហ្សាណា និង យូហៃ ជាម្ចាស់ពាន The Rapper Cambodia ត្រូវបានហ្វេនៗមួយចំនួនគាំទ្រឱ្យអ្នកទាំងពីរក្លាយជាគូសេ្នហ៍បន្ទាប់ឃើញវីដេអូនៃការយកចិត្តទុកដាក់របស់ពួកគេចែកចាយនៅលើបណ្តាញសង្គម។ មែនទែនទៅសកម្មភាពរបស់ យូហៃ ទៅកាន់ ហ្សាណា គឺតាំងពីអ្នកទាំងពីរចេញទៅសម្តែងនៅប្រទេសកូរ៉េកាលពីខែមេសា មុនពេលមិនទាន់ប្រកាស ហ្សាណា ជាតារាចម្រៀងក្នុងទ្រនំបារមីម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH_fF8HZLZ7XG78Z7BcFxYNrdUcHyb7dstBeHo45oc3DOEi_uIKEximzYuC1Os8OO8X-QTI6eMoHgdsf3ZCpuOzLgOO4XrrVF_Z0RbPX3yPIvypLsjuVZEpYc1Uu3oHPp00aqNZSn4K1DAIzoEzIRI7f6W3USeZ-_Kx6pkSGdZV3NREswPaom8Y1FDzHxT/s2048/image_2024-12-03_14-46-15.png
តារាចម្រៀង រ៉េត ស៊ូហ្សាណា ធ្លាប់មានពាក្យចចាមអារ៉ាមស្នេហាតែម្តងគត់ក្នុងអាជីពរបស់ខ្លួនជាមួយតារាចម្រៀង សុវត្ថិ មុន្នីនាគ កូនប្រុសរបស់ឧកញ៉ា ព្រាប សុវត្ថិ ដោយអ្នកគាំទ្របានឃើញតារាស្រីរូបនេះបង្ហាញរូបភាពគូជាមួយគ្នាជារឿយៗនិងធ្លាប់បានចេញបទចម្រៀងរួមគ្នា។ ទោះយ៉ាងណា ស្នេហាចចាមអារ៉ាមដែលទទួលបានការគាំទ្រពីទស្សនិកជនត្រូវខកចិត្តមកវិញបន្ទាប់ពីម្តាយខាងប្រុសចេញមកបដិសេធចំពោះទំនាក់ទំនងរបស់ពួកគេ ខណៈអ្នកទាំងពីរបានរក្សាគម្លាតពីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6KpysuNiqPIY4OIDY_l0H26HKfOBI4gZlK7wgGNqv5o8Iqn7eApNLeGtvXYQL7_RPyylyobTLWB6m1XGGnr8WxCEbuCglJcTkJ5fZI0AdeNiXKTzVQx34FyoRXBk7EYjBYmUdyx7537Lo9N7HLfLY5VZldwn1ZJfdB0UYCAUr9uAPj5JAcW8kslUC_ptA/s2048/image_2024-12-03_14-46-26.png

ទោះយ៉ាងណា ស្របពេល រ៉េត ស៊ូហ្សាណា ស្ថិតនៅក្នុងទ្រនំថ្មីក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីរៀមច្បងក្នុងទ្រនំទាំង៤ ពេលនេះអ្នកគាំទ្រមួយចំនួនបាន Ship រ៉េត ស៊ូហ្សាណា និង យូហៃ ។ ការគាំទ្រនេះបានចាប់ផ្តើមបន្ទាប់ពីមានវីដេអូចែកចាយនៅលើបណ្តាញសង្គមឃើញម្ចាស់ពាន The Rapper Cambodia យកចិត្តទុកដាក់ចំពោះ ហ្សាណា នៅពេលមានឱកាសឡើងឆាកជាមួយគ្នាដូចជាសម្តែងនៅស្តាតអូឡាំពិក ការសម្តែងនៅបាត់ដំបង និងចូលរួមក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ នាពេលថ្មីៗចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuVzWZXG48iOgBf2rjhCBXdAtrcTm04n88KtuvJfjTAYqZ7gyxT_ObswAhfIkKy8KUh3sajueI3KcRVgi_lbbs2rix2hKfOCAiQvmTJ-f4tauvQKs08U0DSLtcpJT-L55bN2MTIvpubAidQeKQntLflrQb9cIRFCBpj2ArFOS40d7uuBbzxV2Qto3ThbEz/s2048/image_2024-12-03_14-46-19.png

មែនទែនទៅកាលពីខែមេសា ឆ្នាំ២០២៤ មានវីដេអូចែករំលែកនៅលើបណ្តាញសង្គមតាំងពីមិនទាន់ប្រកាស ហ្សាណា ជាតារាចម្រៀងក្នុងទ្រនំបារមីមកម្ល៉េះដោយ យូហៃ និង ហ្សាណា រួមទាំងក្រុមការងារស្ថិតនៅក្នុងឡានតែមួយ ពេលសម្តែងនៅលើទឹកដីកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYTB7V01hcUjFbrD1E9uNQCtOTTCdLVT9lnHHEB5kJx_c7nds2tqmS2ndzfPveDw4T_IL2iopl0G_K0cNSWdWtxZ8RIAM9587soso-4QRciJ1LpoAfrF2D8MieKhK05XR4Whbcg36b3RvdOvPDIiEuJ0hQ1EPM22kB4a0YCjh0C9fkfbTgVcldut79ye17/s2048/image_2024-12-03_14-46-34.png

យ៉ាងណាមិញ នេះគ្រាន់តែជាការ Ship របស់អ្នកគាំទ្រមួយចំនួនប៉ុណ្ណោះទៅកាន់ រ៉េត ស៊ូហ្សាណា និង យូហៃ ខណៈការយកចិត្តទុកដាក់នេះអាចនឹងស្ថិតនៅក្នុងលក្ខខណ្ឌក្រុមការងារតែមួយជាមួយគ្នាប៉ុណ្ណោះ៕