តារាសម្តែងកូរ៉េដ៏ល្បី Jun Ji-hyun បានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់ឱ្យស្រស់ស្អាត ក្មេងជាងវ័យ និងបានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន ជាមួយនឹងសម្រស់ធម្មជាតិរបស់នាង។ នៅក្នុងកម្មវិធីមួយតារាសម្តែងវ័យ ៤៣ ឆ្នាំរូបនេះបានបង្ហាញអំពីរូបមន្តដ៏អស្ចារ្យទាំង ៥ របស់នាងដែលយើងគ្រប់គ្នាគួរអនុវត្តតាម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvtWloHkVUGCa6tOGmkv8jAc17kdFY2-X_XdGk6jdtQ4NfwHxm0WP1I4EZEL9E9g0m_ajWoFn2BgMGTmO7Zu7L7Ns8Wf5IOuzGY3zjPDIw0jSu-Ws1V6t1FQlwLeOCTseI3sOGOQ-__qaWwgWuahKVUGNkTAq_emABiQQ6Vbn_hbSPlhnwz4PZ0wGNYl1H/s1155/photo_2024-12-03_16-46-29.jpg

១.លាងសម្អាតស្បែកឱ្យបានហ្មត់ចត់៖ ដោយសារតែធម្មជាតិនៃការងារ តារាស្រីរូបនេះតែងតែ Makeup ពេលបង្ហាញខ្លួនជាសាធារណៈ ឬនៅលើកញ្ចក់ទូរទស្សន៍។ នាងបាននិយាយថា បើយើងមិនសម្អាតស្បែករាល់ថ្ងៃទេនោះ គ្រឿងសម្អាងដែលនៅសេសសល់នឹងធ្វើឱ្យស្បែករបស់យើងស្តើងងាយនឹងខូច។ ដូច្នេះហើយ Jun Ji-hyun តែងតែសម្អាតស្បែកឱ្យបានស្អាតជានិច្ច ដើម្បីធានាបាននូវការកម្ចាត់ភាពកខ្វក់ ខ្លាញ់ និងគ្រឿងសម្អាងនៅលើមុខរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqrHO6pb-aHf-7IXP93Q4fdW-M6C5E2vPJbHk5g1j7VE56lAoF9XXdbX7RUKWqjAJOteYj2b2Kh6d5mhIly8rQjNy1JbeoVZ08X9z6ZN7ycbQE_OeGBMeyck-xVYHoSgDPOvDLsGOyuQLvCQYu3U1DRnMrD1S6no92XhSaRGLj7_T984y4D_X6SdJ8xSXT/s1200/photo_2024-12-03_16-46-30.jpg

២.ការពារស្បែក៖ នៅពេលដែលមានអារម្មណ៍ថាស្បែករបស់នាងស្ងួត តារាស្រីរូបនេះនឹងប្រើក្រែមផ្តល់សំណើម ឬម៉ាស។ ប្រសិនបើស្បែករបស់នាងបង្ហាញសញ្ញានៃភាពស្រអាប់ នាងនឹងទៅកន្លែងស្ប៉ាដើម្បីទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIEUbfoLLfpO-8glT_JT3bTM4iOwjgdqVEFWLyVL9ceCrrKKsN4ZkLBeYALAdZMIHi21MuC3I3Yia0BAcSGBIUlsjDRoUohBPB62r7rv27sG-m8ggsSRde9ba7Jr0z8fpxQwRejmPDqCHC_xGor1V1-dr6stLsTmcn3jac_SbIFyQFIzRbBBT-gF2GPrBs/s1102/photo_2024-12-03_16-46-31%20(2).jpg

៣.ម៉ាស្សាមុខ៖ តារាសម្តែងជួរមុខ Jun Ji-hyun តែងតែម៉ាស្សាមុខជាប្រចាំ ដើម្បីបន្ធូរអារម្មណ៍ ជំរុញចលនាឈាមរត់ កាត់បន្ថយភាពជ្រីវជ្រួញ និងរក្សាស្បែកឱ្យរឹងមាំ ។ លើសពីនេះ តារាស្រីវ័យ ៤៣ ឆ្នាំរូបនេះក៏បានធ្វើការម៉ាស្សាពេញរាងកាយផងដែរ ដើម្បីរក្សារាងឱ្យនៅតែស្លីមស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8frY3gGccHA906VbITPzMzeUUipKjwSCKlVpJKy-GPr6HCGqsPuTFadJRUR0-w589SfNAxqpY7nmmIoblKe5kkcbK8UKdsGy0-HEuAqdaqwlLDSNDl73pMztTMnNN717PDR1Z1TS7V1Ada3G9XzOEnFLsQ4pG9HXDcuGhDMlPa9CkSpH294UGCBozjZP6/s917/photo_2024-12-03_16-46-31.jpg

៤.របបអាហារសុខភាព៖ Jun Ji-hyun តែងតែជ្រើសរើសអាហារដែលសម្បូរវីតាមីន ព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ និងផឹកតែបៃតងដើម្បីធ្វើឱ្យដំណើរការមេតាប៉ូលីសសកម្ម។ លើសពីនេះតារាស្រីរូបនេះ ក៏បានទទួលទានទឹកការ៉ុតជាប្រចាំ ដើម្បីផ្តល់វីតាមីន A និង E បន្ថែមទៀត ដើម្បីជួយឱ្យស្បែកស និងទប់ស្កាត់ភាពចាស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkIQFA0CWmDrOJj2BktHhVof939zKfuLdnYA8zaw_0dm5WjomzyLz24UXiZEcN16hHoyfOcP_EWj8LiWk2LkxXG_CiPFi1DW8YmgiPc8GW5dWHhyphenhyphencpRZMPK6bPlZBltLoIoJQc-XQ8QATM26vt_jNFNkLJ8VxSFM2J6Q8Vp7rQbiC2IzBX3FH5c9g5TA6P/s891/photo_2024-12-03_16-46-32.jpg

៥.ហាត់ប្រាណ៖ នៅពេលទំនេរពីការងារ តារាសម្តែងស្រីរូបនេះតែងតែហាត់យូហ្គា ឬជិះកង់ជារៀងរាល់ថ្ងៃ ដែលសកម្មភាពទាំងនេះមិនត្រឹមតែផ្តល់ពេលវេលាឱ្យនាងសម្រាកបន្ទាប់ពីថ្ងៃធ្វើការដ៏តានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយរបស់នាងបង្កើនការរំលាយអាហារ និងកម្ចាត់ជាតិពុលផងដែរ។ នៅពេលដែលកាលវិភាគមានភាពមមាញឹក តារាស្រីរូបនេះនៅតែប្រាកដថាត្រូវហាត់ប្រាណយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍៕