តារាចម្រៀង ខាន់ ជេមស៍ បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់លោកបានប្រថុយនឹងគ្រោះថ្នាក់ឡើងច្រៀងនៅលើទីខ្ពស់ដែលមិនធ្លាប់មានតារាក្នុងស្រុកខ្មែររូបណាហ៊ានធ្វើដូចនេះនៅឡើយ។
.png)
វាបានក្លាយជាប្រធានបទជជែកវែកញែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីមានវីដេអូចែករំលែកអំពីតារាចម្រៀងប្រុស ខាន់ ជេមស៍ ឡើងច្រៀងនៅលើទីខ្ពស់មិនមែនច្រៀងនៅលើឆាកតន្រ្តីទូទៅឡើយ។ វីដេអូមួយនេះលោកបានបង្ហោះចេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ខណៈតារាចម្រៀង ខាន់ ជេមស៍ បានបង្ហាញដែរថាទម្រាំបានមួយបទនេះលោកប៊ិះនឹងធ្លាក់មកដី។ បទដែលលោកឡើងច្រៀងទាំងប្រថុយនឹងគ្រោះថ្នាក់នេះមានចំណងជើងថា «កុំចង់ត្រូវគ្នា»។

វីដេអូដែលតារាចម្រៀង ខាន់ ជេមស៍ ឡើងបកស្រាយចម្រៀងនៅលើទីខ្ពស់នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនអ្នកចូលរួមផ្ទាល់រួមទាំងអ្នកទស្សនាតាមសហគមន៍អនឡាញ ខណៈរសជាតិថ្មីរបស់លោក ខាន់ ជេមស៍ គឺមានក្រុមការងារជួយសម្រួលដុតដៃដុតជើងទាំងការឡើងនិងការចុះ។ .png)
ទោះជាយ៉ាងណា សកម្មភាពឡើងច្រៀងរបស់តារាចម្រៀងប្រឡូកក្នុងអាជីពជាង២០ឆ្នាំរូបនេះ ធ្វើឱ្យទស្សនិកជនមួយចំនួនបញ្ចេញមតិផ្លែផ្កាជាច្រើន ដោយអ្នកខ្លះបានរិះគន់លោកខ្លាំងៗ ប៉ុន្តែលោកតបវិញថា បើសិនជាអ្នកលេងបណ្តាញសង្គមជេរលោកហើយសប្បាយចិត្តបន្តធ្វើវាចុះ។ មតិខ្លះទៀតគឺបង្ហាញពីការព្រួយបារម្ភខ្លាចតារាចម្រៀង ខាន់ ជេមស៍ មានគ្រោះថ្នាក់។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយសម្រាប់តារាចម្រៀងកម្ពុជាដែលមានអ្នកចម្រៀងហ៊ានប្រថុយគ្រោះថ្នាក់បកស្រាយបទចម្រៀងបែបនេះ ខណៈទស្សនិកជនធ្លាប់តែឃើញការច្រៀងបែបនេះពីតារាក្រៅស្រុក៕










