តារាចម្រៀង ខាន់ ជេមស៍ បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់លោកបានប្រថុយនឹងគ្រោះថ្នាក់ឡើងច្រៀងនៅលើទីខ្ពស់ដែលមិនធ្លាប់មានតារាក្នុងស្រុកខ្មែររូបណាហ៊ានធ្វើដូចនេះនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhINwfbsiGJQ5LTZeyhAWIICv4V0NKfqw_2lGD0uKQDhlAJJFKKxSdToZROT4dFORSPmEcey0g-z4R1HspAUuT-__ah7ZFh_Z2NwyyYVXh2Q7Z4hc5wgZ5kCIHVjKzu2-V2eGwvwsysfULRfQXSPioahzqUapVMdTNobTJVld2VWF9UxQ2kAlJlbdwr1rH-/s2048/image_2024-12-03_11-13-04%20(2).png
វាបានក្លាយជាប្រធានបទជជែកវែកញែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីមានវីដេអូចែករំលែកអំពីតារាចម្រៀងប្រុស ខាន់ ជេមស៍ ឡើងច្រៀងនៅលើទីខ្ពស់មិនមែនច្រៀងនៅលើឆាកតន្រ្តីទូទៅឡើយ។ វីដេអូមួយនេះលោកបានបង្ហោះចេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ខណៈតារាចម្រៀង ខាន់ ជេមស៍ បានបង្ហាញដែរថាទម្រាំបានមួយបទនេះលោកប៊ិះនឹងធ្លាក់មកដី។ បទដែលលោកឡើងច្រៀងទាំងប្រថុយនឹងគ្រោះថ្នាក់នេះមានចំណងជើងថា «កុំចង់ត្រូវគ្នា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgufW-HYPQlgNpS4RLimTAPT3_Fplk7BMW0REiau9WqwCQM5TntDRIVagH9ZprzHP92SEr6jCTVwbv1WRM4DpXiSX95PtYceuSDpWYCtZOhJHMjNLaj42GLbwp4L7kp_yXcghpjXLZBscNvmMx0wtueEnr_6IU9-cr6V9ds7BcjuGaXQKm4Y2AqmbOp3vRv/s1280/image_2024-12-03_11-13-04.png
វីដេអូដែលតារាចម្រៀង ខាន់ ជេមស៍ ឡើងបកស្រាយចម្រៀងនៅលើទីខ្ពស់នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនអ្នកចូលរួមផ្ទាល់រួមទាំងអ្នកទស្សនាតាមសហគមន៍អនឡាញ ខណៈរសជាតិថ្មីរបស់លោក ខាន់ ជេមស៍ គឺមានក្រុមការងារជួយសម្រួលដុតដៃដុតជើងទាំងការឡើងនិងការចុះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMvAcX5X3pVFqP2kQylfEEY2YvFmjW0lmC1QpsTT_f3BgvSSU-Dq7BCkRzJwRh1-YXbOtZzBkZhDyPGAeVSjoHvCqJaDJo6ZNqPC0ZW0Jt3t5MEhVDQtxwNMear7i3pzfR-3vm7d55koWgC0zU8xe6lhHKEhoJ09-5Lo11U3f8rUAXfO2HPUIqESmhlYrF/s1280/image_2024-12-03_11-13-07%20(2).png

ទោះជាយ៉ាងណា សកម្មភាពឡើងច្រៀងរបស់តារាចម្រៀងប្រឡូកក្នុងអាជីពជាង២០ឆ្នាំរូបនេះ ធ្វើឱ្យទស្សនិកជនមួយចំនួនបញ្ចេញមតិផ្លែផ្កាជាច្រើន ដោយអ្នកខ្លះបានរិះគន់លោកខ្លាំងៗ ប៉ុន្តែលោកតបវិញថា បើសិនជាអ្នកលេងបណ្តាញសង្គមជេរលោកហើយសប្បាយចិត្តបន្តធ្វើវាចុះ។ មតិខ្លះទៀតគឺបង្ហាញពីការព្រួយបារម្ភខ្លាចតារាចម្រៀង ខាន់ ជេមស៍ មានគ្រោះថ្នាក់។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយសម្រាប់តារាចម្រៀងកម្ពុជាដែលមានអ្នកចម្រៀងហ៊ានប្រថុយគ្រោះថ្នាក់បកស្រាយបទចម្រៀងបែបនេះ ខណៈទស្សនិកជនធ្លាប់តែឃើញការច្រៀងបែបនេះពីតារាក្រៅស្រុក៕