អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាតារាសម្តែងកូរ៉េ Park Min Jae បានទទួលមរណភាពភ្លាមៗបន្ទាប់ពីគាំងបេះដូងក្នុងវ័យ៣២ឆ្នាំ ក្នុងពេលធ្វើដំណើរទៅប្រទេសចិន។

យោងតាម សារព័ត៌មាន News1 នៅថ្ងៃទី២ ខែធ្នូ ប្អូនប្រុសរបស់តារាសម្តែង Park Min Jae បានប្រកាសដំណឹងដ៏ក្រៀមក្រំនៅលើបណ្តាញសង្គមរបស់ខ្លួនដោយបានបញ្ជាក់ថា តារាម្តែងរូបនេះបានឃ្លាតឆ្ងាយសម្រាកពីពិភពលោកនេះហើយដោយសង្ឃឹមថាទស្សនិកជនអាចមកជូនដំណើរចុងក្រោយរបស់លោក។ ពិធីបុណ្យសពរបស់តារាសម្តែងរូបនេះនឹត្រូវបានរៀបចំឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូលថ្ងៃទី៤ ខែធ្នូ។
.png)
Big Title ក្រុមហ៊ុនគ្រប់គ្រងរបស់ Park Min Jae បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលចំពោះឧបទ្ទវហេតុនេះ ព្រោះនៅចុងខែវិច្ឆិកា Park Min Jae បាននិយាយថា លោកនឹងចំណាយពេលធ្វើដំណើរមួយខែ។ អ្នកតំណាងក្រុមហ៊ុនបានសរសេរថា «Min Jae ទោះបីជាពួកយើងធ្វើការជាមួយគ្នាក្នុងរយៈពេលខ្លីក៏ដោយ ខ្ញុំពិតជាដឹងគុណដែលបានធ្វើជាអ្នកគ្រប់គ្រងរបស់អ្នក ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់»។
Park Min Jae បានទៅប្រទេសចិនដើម្បីធ្វើដំណើរកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា តារាសម្ដែងរូបនេះបានគាំងបេះដូងមិនអាចជួយសង្គ្រោះបាន។ ក្រុមគ្រួសារបានធ្វើកោសល្យវិច័យដើម្បីយកសពទៅប្រទេសកូរ៉េវិញ។ នៅដំណាក់កាលចុងក្រោយនៃជីវិតរបស់លោក Min Jae បានចូលប្រឡូកក្នុងវិស័យកម្សាន្តយ៉ាងសកម្មចែករំលែកជាមួយអ្នកគាំទ្រនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។.png)
តារាសម្ដែងរូបនេះកើតក្នុងឆ្នាំ ១៩៩២ ហើយទស្សនិកជនជាច្រើនបានបញ្ចេញមតិលើទឹកមុខសុភាពនិងស្នាមញញឹមរបស់លោក។ Min Jae ទទួលបានការចាប់អារម្មណ៍ក្នុងឆ្នាំ២០២១ ជាមួយនឹងតួនាទីក្នុងរឿង IDOL: The Coup និងខ្សែភាពយន្តផ្សេងទៀតដូចជា រឿង Numbers , Little Women និងគម្រោងចុងក្រោយគឺរឿងភាគតាមអ៊ីនធឺណិត «Snap and Spark»៕










