Home ព័ត៌មានអន្តរជាតិ ពលរដ្ឋជប៉ុនបារម្ភពីតម្លៃអាហារប្រចាំថ្ងៃជាង៣ពាន់មុខនឹងឡើងថ្លៃនៅដើមឆ្នាំ២០២៥នេះ

ពលរដ្ឋជប៉ុនបារម្ភពីតម្លៃអាហារប្រចាំថ្ងៃជាង៣ពាន់មុខនឹងឡើងថ្លៃនៅដើមឆ្នាំ២០២៥នេះ

52
0

ប្រទេសជប៉ុន ៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុនបង្ហាញថា ក្រុមហ៊ុនផ្នែកអាហារនៅប្រទេសជប៉ុន រួមមាន ៖ ភោជនីយដ្ឋាន, ផ្សារទំនើប និងហាងទំនិញ នឹងដំឡើងថ្លៃអាហាររហូតដល់ជាង៣,៩០០មុខ នៅដើមឆ្នាំ២០២៥ ដោយសារក្រុមហ៊ុនទាំងនេះត្រូវចំណាយថ្លៃដើមខ្ពស់ ។ ប៉ុន្តែវាធ្វើឱ្យពលរដ្ឋបារម្ភខ្លាំងពីតម្លៃអាហារកើនឡើងម្តងទៀត ក្រោយពីក្រុមហ៊ុនទាំងនេះទើបតែដំឡើងថ្លៃអាហារចំនួន១២,៥២០មុខ នៅឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ5dHArn01RAzKquf0yvhXX3kG7zzmgRxLnOF3PFUfFYC94AueL1eYJgGEAEJyfon8lPY5Hc0ncQBidejPDsUKPl1ffk4GJNyhy5nZAmOu1cr_AuqdArS8TiBkIs9IacsMEmxu9VW4QPExHoisDhYMRHSdGsyk4MJEjh42VJDYFfa9mnwI54j9hZw99lBH/s2000/image_2024-12-03_13-13-59.png
ក្រុមហ៊ុនស្រាវជ្រាវ Teikoku Databank ឱ្យដឹងថា តម្លៃអាហារនៅជប៉ុនបានកើនឡើងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៥ ។ បើតាមការសាកសួរទៅកាន់ភោជនីយដ្ឋាន, ផ្សារទំនើប និងហាងទំនិញជាច្រើនកន្លែងឱ្យដឹងថា ពួកគេនឹងដំឡើងថ្លៃអាហាររហូតដល់ជាង៣,៩០០មុខ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkbBGB-SAbGlCWRiCmcYhn1XhiFGZZSz3Q9WS8vcB9x6Fl_kxA7Ng0lNGqquQvMWsncI2DY_h4oNSaduUqEK0BYhKqzHlY_MHsNs7q6herGIN3uuLqydAycWKwhPnVudTu0sa77tDFtpNPS6Rsz1HS6xnWh3H6xX-xIQT8vpS3t1GWFtvJNC65hwZbpiU7/s1200/image_2024-12-03_13-14-01.png

ក្រុមហ៊ុនស្រាវជ្រាវបញ្ជាក់ថា បើទោះជាការដំឡើងថ្លៃអាហារបានជួយឱ្យក្រុមហ៊ុនទាំងនេះពុំរងផលប៉ះពាល់ដោយសារការចំណាយដើមទុនខ្ពស់ ប៉ុន្តែវានឹងប៉ះពាល់ពលរដ្ឋ ដោយសារពួកគេត្រូវចំណាយប្រាក់ច្រើនជាងមុន ។ ម្យ៉ាងទៀត បើតម្លៃអាហារ និងទំនិញកើនឡើងខ្ពស់ វាមិនងាយធ្លាក់ចុះវិញទេ ហើយពលរដ្ឋនឹងកាត់បន្ថយការចំណាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu3oyWxNDa0MPXIm1CJcpiCOJyAnn9DA46OSXmANave1g-tzI0RF0kR9VEYxC57G5hpjrC6QyxtZGnjfZTXwF1hLHC27WFXSmB6zGLmyTmp0NnFKT00DiJ6Mub0oPlFDYjZS6uzxtAgENABAR3Q8VW_VDNtaOQ-3_dt7B7Wkqtjama2vmzKY8mrWk9corp/s1499/image_2024-12-03_13-14-02%20(2).png

ក្រុមហ៊ុនអាហារជប៉ុន ចំនួន១៩៥ក្រុមហ៊ុន បានប្រកាសកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ ថា ពួកគេនឹងដំឡើងថ្លៃអាហារចំនួន៣,៩៣៣មុខ រួមមាន ៖ គ្រឿងស្រវឹង, ភេសជ្ជៈផ្អែមមានជាតិហ្គាស, នំប៉័ង, អាហារកែច្នៃ, អាហារក្លាសេ និងនំចណីជាច្រើនមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj69lT9gH7NEwtA_egQqV19BQ8adt8kFlJmE8T8iDOE840mW3QsZFa_I89AMkgKpbkVlLH7J9uPvuoOJ6stTtNB9C2l_JKJ8htqTHMYTlf5r7ZDSnQsvbZC9lD11hjFEdw66sVoHwvx6Doi1X0B6QPNM48Ao-Qtr_ozSi6lGG2MB0N1afWSXfJTr8bSwrk3/s900/image_2024-12-03_13-14-02.png
ការចំណាយថ្លៃដើមខ្ពស់ក្នុងការទិញបន្លែបង្ការ និងត្រីសាច់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យថ្លៃអាហារកើនឡើងនៅជប៉ុន ។ រីឯការចំណាយដើមទុនលើការដឹកជញ្ជូនអាហារ និងកម្លាំងពលកម្មកើនឡើង ក៏បានជំរុញឱ្យថ្លៃអាហារកើនឡើងផងដែរ ។ កត្តាទាំងនេះនឹងធ្វើឱ្យក្រុមហ៊ុនអាហារជប៉ុនដំឡើងថ្លៃអាហារកាន់តែខ្ពស់ នៅឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGx3XbWwKWUngexL11IOK3C9ARBA5Nk5BA4Qs44KlPWlQMev6cSm86fi0-8dNqjpgfNhHcniHCO3Sng98q-B7ptGaJdfgz7MKkytNF31MXLeR8GCOSElQlkVEPN9Qwf-RHBXIOOltzGCEaCMU_rs0TKjg5ZPL3CmwJsBBVBt9OvmJGfbrj_5fZXVUyeB5e/s3011/image_2024-12-03_13-14-03.png

តាមរបាយការណ៍បញ្ជាក់ថា ពេញមួយឆ្នាំ២០២៤នេះ អាហារជប៉ុនចំនួន១២,៥២០មុខ បានឡើងថ្លៃជាបន្តបន្ទាប់ ហើយអាហារចំនួន១០៩មុខ នឹងឡើងថ្លៃ នៅខែធ្នូ ឆ្នាំ២០២៤ ។ ដូច្នេះ វាធ្វើឱ្យពលរដ្ឋជប៉ុនបង្ហាញក្តីបារម្ភ ដោយសារពួកគេត្រូវចំណាយប្រាក់ច្រើនជាងមុនសម្រាប់ទិញទំនិញ និងអាហារប្រចាំថ្ងៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxv_gWPb_bPzIw1k94CTMq-uDYft6PXQrl1qjgDyTe7UxlWKB5TxnJgYTisx7N3ZwAHV1PLuJqAc10-oMQ4DlU07KHlcGhkD_j5SyIMLsZlSCTQcRYW19QhXx6s-zQNCcxHKYysNcU_NpvxeNz5eSWe5yfHOzile-gqTaL2AFnfLzlGTNCvgFbxHVABQTA/s1280/image_2024-12-03_13-14-07.png