ក្រសួងធនធានទឹកនិងឧតុនិយមបានជម្រាបជូនដំណឹងអំពីស្ថានភាពអាកាសធាតុក្នុងប្រទេសកម្ពុជា ដើម្បីឲ្យសាធារណៈជនមានការប្រុងប្រយ័ត្ននិងត្រៀមខ្លួនទុកជាមុន អំឡុងពេលផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLI6peitqpP0zSNzLV78ItnZkYJkegDOgRcidXRfIpOloMZu9Vj5e4cBg3igLZM0YS-L-IImwv975zezEfVMJw77NlrS4P1qNitwRjK-qZPUyIpg_lhw7GqA9tltcT2OWdWxhX775ZLft9YUd7GMGmDb-mMVBrHO7QGXk0VBtscUmWsBRuKzNgZKG0TcW/s2560/image_2024-12-03_13-11-28.png
យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានដឹងថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រ កម្ពុជាបានថយឥទ្ធិពល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR6zk1xP1gmmIfBZ-QCwfihyphenhyphenaQ9reTNuGh1-Hn6LRMTv8Q8UJm_8UqrXSV3VyVN5kp7jpxq8HmAfQGTha7q1ymiGKAV-TxRpRDcB8GsMx1b0Ltvw28-T9csxFM6T2R2wklsQFMu5r1nDhCo0N81Oek1h0sB4IUbrcDCgsE_6spLgH0iTF1OFY_DJDn78Bt/s990/image_2024-12-03_13-11-29.png
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌ាមានល្បឿនមធ្យម៣ ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌ាមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រ វិនាទី។ ចំណែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMOWqRo0aDxqoGJbLvWx_byXusSR5VW3-X4CkOzNTJsU0-UN-2HpJXm9bblM5MvLW6VzSdUaDZIIJo35SH4h5LMw1x-A3sLnxQAmB_GRzv9Je8niu1Nq3fmLgHzratbdonjb3_WuTlh4Gyl8fVfMduEY8lH11T6m_ThlocxrKn69FGcsXVpdjE9xPpXRfy/s2048/IMG_8777.JPG