Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលហូឡង់ជួលដីឱ្យពលរដ្ឋសង់ផ្ទះរស់នៅដើម្បីដោះស្រាយបញ្ហាខ្វះជម្រក

រដ្ឋាភិបាលហូឡង់ជួលដីឱ្យពលរដ្ឋសង់ផ្ទះរស់នៅដើម្បីដោះស្រាយបញ្ហាខ្វះជម្រក

48
0

ប្រទេសហូឡង់ ៖ ប្រទេសហូឡង់បានបង្កើតសហគមន៍ឈ្មោះ Minitopia ដែលអនុញ្ញាតឱ្យពលរដ្ឋអាចសាងសង់ផ្ទះរស់នៅមានទំហំសមល្មមតាមចំណង់ចំណូលចិត្តរបស់ខ្លួន នៅលើដីដែលរដ្ឋាភិបាលជួលឱ្យដើម្បីដោះស្រាយបញ្ហាខ្វះខាតជម្រក ។ ប៉ុន្តែរដ្ឋាភិបាលបានកំណត់លក្ខខណ្ឌ គឺពលរដ្ឋត្រូវសង់ផ្ទះពុំប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqSbmarxw1lsu8Asiv41p47A50ZRKeIudwOjpMtVG30ht7dwL9Erngj0V_D6Cloh_QpmmFbxIz7t16jVrQHZgRIKI0bMBQbxtoDUEmYIjPGVn9K1gcrqQbJaBPQQtP4vgBPZKg8VSTzavpJ_brcvNLxEhaRRE0yLTi7IXs37ZS3tEYaoGR-HaQ8TDwszqu/s2160/image_2024-12-03_13-22-10.png

រដ្ឋាភិបាលបានជួលដីទំនេរក្នុងទីក្រុងជាច្រើនឱ្យពលរដ្ឋរស់នៅបង្កើតសហគមន៍ Minitopia ក្នុងតម្លៃចាប់ពី២៩៤ដុល្លារ ទៅ៤៤១ដុល្លារអាមេរិកក្នុង១ខែ ហើយតម្លៃជួលខុសៗគ្នាអាស្រ័យលើទំហំផ្ទះ ។ ពលរដ្ឋអាចសង់ផ្ទះរស់នៅបណ្តោះអាសន្នដោយខ្លួនឯង ចាប់ពី១៥ឆ្នាំ ទៅ៣០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMqi-spYxjPr86VMkqxOOAy5TNpj0nAuwRIIpMA9ZJZSV5x5HcRQMjw8Cs6tv5JsfD8lL2LN4twHpvgG-Al4x9pbgKkWSpv1ski4xCxo7bJFg8xIUf_0_Xurga1QjllsLfUj-dgHRPU_vzoAt5i_p4-1jH2Ke_xw8Ulh5CHST-AM1R6umXAswcVAKP_ZkD/s2142/image_2024-12-03_13-22-11.png

លក្ខខណ្ឌការសង់ផ្ទះនៅសហគមន៍នេះ គឺជាផ្ទះ២ជាន់មានទំហំសមល្មម និងមិនធំពេក ។ ផ្ទះត្រូវតែរចនាឱ្យមានពណ៌បៃតង និងមិនយកគំរូតាមផ្ទះផ្សេង ដោយប្រើប្រាស់សម្ភារៈសាងសង់ពុំប៉ះពាល់បរិស្ថាន ប៉ុន្តែមានសភាពរឹងមាំបំផុត ។ ក្រៅពីនេះ ក៏ត្រូវតែចំណាយថាមពលតិចក្នុងផ្ទះ និងមានស័ក្តិសមជាមួយបរិយាកាសជុំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKiJLbK4D4LEp6_mQPr61qEYA2yqZcxCEltbj5gtQDCIKwufCG7bBKRNGt3htPQ83obbI4y3hexGxAemZcgCO3OPKxZYqqxMpKYAbe5V0rqkEHbKv6XKODpoKwGgVMlrvN-U4hs9dX32W0-5jAFiO1venb0kAjC1-ESFmMJx25WehjvVnswWZneG2LqlgR/s2142/image_2024-12-03_13-22-13.png

ការជួលដីឱ្យពលរដ្ឋសង់ផ្ទះរស់នៅ គឺចាប់ផ្តើមពីទីក្រុង Den Bosch មុនគេ រួចហើយរដ្ឋាភិបាលក៏បានជួលដីក្នុងទីក្រុងផ្សេងៗ ដូចជា ៖ Eindhoven និង Roosendaal ។ ផ្ទះភាគច្រើនក្នុងសហគមន៍មានទំហំតូចៗត្រូវបានសង់លើដីមានកំណត់ដោយដំឡើងបន្ទះសូឡា និងអាចផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី ឬដោះឧបករណ៍ផ្សេងៗបាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVmxX4tHerpPLM1oAGjteCQND4K4XR1enaUDvsdr0WchzyWPz8RhgBEPDaZ63KGchYV3x6wgI-yNvkUgXbqkCv9N6cXLntrWegYrTzBZZT26XU4Me16kbMx33KyMZg6GqQvLAA6zUqAiqSTCrWd_xym3YcwczpR6QnDu2s50FSrx9UMTCB5_YwCd75RQ3I/s1000/image_2024-12-03_13-22-15.png

ក្រៅពីនេះ ពលរដ្ឋបានជួយគ្នាដាំបន្លែបង្ការ, ធ្វើជីកសិកម្ម និងចិញ្ចឹមមាន់ ខណៈអ្នកខ្លះទៀត ត្រងទឹកភ្លៀងទុកប្រើប្រាស់ ។ បច្ចុប្បន្ន ចំនួនពលរដ្ឋហូឡង់បានកើនឡើងច្រើន ខណៈផ្ទៃដីសម្រាប់សាងសង់ផ្ទះមានចំនួនតិចតួច ។ វាធ្វើឱ្យដីធ្លី និងឈ្នួលផ្ទះនៅហូឡង់មានតម្លៃខ្ពស់ ទើបពលរដ្ឋទូទៅ ជាពិសេស អ្នកធ្វើការ និងយុវជន គ្មានផ្ទះសម្បែងផ្ទាល់ខ្លួន ក៏សម្រេចចិត្តមករស់នៅទីនេះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOgUrFp2ljLB_KxJIPJFHMoS5_5NXTMHLr_Qwd62X0PazcsA7LMA1qO1dOeKTCYd6_V-Q3c1_o1FXdSbJHBwZu03aVTJM8taj7WfJcxySiNVwQrMIb1pORksWcv3zSpRaJ5M6h7rtvFHLC6ORuUkGhr3fqlaBvdAfWsXvGAz2ONYWhVj1yUem5ypt5Lldi/s1600/image_2024-12-03_13-22-14.png

ម្យ៉ាងទៀត ផ្ទៃដីភាគច្រើននៅប្រទេសហូឡង់ គឺជាផ្ទៃដីសម្រាប់បង្កបង្កើនផលកសិកម្ម និងតំបន់អភិរក្ស ទើបរដ្ឋាភិបាលជួលដីឱ្យពលរដ្ឋរស់នៅក្នុងសហគមន៍ និងសង់ផ្ទះពុំប៉ះពាល់បរិស្ថានដោយខ្លួនឯង ៕