រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវកញ្ចប់ថវិកា ១០០លានដុល្លារ ក្នុងគោលបំណងបញ្ចប់ការងារចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghTD-W2y3PUz_sMGCzcDuiPbR3W_wrObsQI0yjPBX9RKwwp2XlGwgbmJMZ1EVlFHpaOwKnZpAJa_y0Pd81X51fBmy8DsKA-GYIbpZwaBOeirowf9WKg8qaXcjV9_W8hpaJLTfLlYZy9SZX8ueYLOpMg5zvIrw_19E6O3Kv1cFYjN3CKD7jBSVOLqbiIGbB/s1080/image_2024-12-03_11-02-26%20(2).png
បើតាមប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖”រដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ចាត់ទុកការដោះស្រាយវិវាទដីធ្លី ជាផ្នែកមួយនៃគោលបំណងរបស់ខ្លួន។ វាជាជំហានដ៏សំខាន់ឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅ ដោយរដ្ឋគ្រោងនឹងបណ្តុះបណ្តាលមន្ត្រីជាង ៥.០០០នាក់បន្ថែមទៀត ដើម្បីចុះធ្វើការវាស់វែងដីធ្លីនៅទូទាំងប្រទេស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMQCk-nAHlgVw1BYNHELhLHE6JQyUPI2UxZYMDK2-qqOHAZXa5R9RtZ0z0yRpHjkQM3hP3j6SYs4SwhWkF4KkF2_Wos2_lr_HEnS_sNitgvoaD0AlSybtbNLSPU_WwE_EfV1STRzNNak9shVE0rhIfVt-ZbukjvVAzzeSSFjm2KEzJJlzAt4Gcm7Hz-XZ9/s1280/image_2024-12-03_11-02-27.png

ក្នុងរយៈពេល១ឆ្នាំ នៃអាណត្តិទី៧ ដោយគិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការងារការងារវាស់វែងដីធ្លីសម្រេចបាន ៣.១៤៤.៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមាន ១.៦០៥.៥២២ក្បាលដី ស្មើនឹង ៣៣,៨១% ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1PrXPhSj5QG4Uca4LoxhHM0RtCMwD9q1TAHLmUB7IZdU3Y2jeuj5z6mWqxJITI7op8UTovk23lI2Zo8s_7JFOmHxPuF5lXM1JZ8Dz7rlNmtd9SjilszJpGKVZ47J1AWZAO107YaTWc6Ukamt-fWYSQiRM76GCYHyZlADF0mvHD89e3Hp_F5QHp-SJz2p2/s1280/image_2024-12-03_11-02-30.png

គួរបញ្ជាក់ថា រដ្ឋាភិបាកបានចុះបញ្ជីដីបានជាង ៧,៧ លានឡូត៍ដោយជោគជ័យ ដោយនៅសល់តែជាង ១,៥ លានប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAsOPz87qfRulW6QzHh5eCY4a42iR4TdAqd6vMHtvPmA8nojRc3zK78X58evtSFm4mY-5CgyLL-xe1adreuL2rNw_TZ_3-Xj2nWPBUXSdS-tsu6vsLo81xGnbKkkNnvwaSC0AonBPEYpfPZ5AtQ3Scrh_aHV6XNGPQxo310bH3dEoBzukPIoU9nezCuj5g/s1280/image_2024-12-03_11-02-26.png