Home ព័ត៌មានអន្តរជាតិ ព្រះនាងន័រវេស និងស្វាមីត្រូវបានចោទ.ប្រកាន់ពីបទជំពាក់ប្រាក់សម្រាប់ពិធីមង្គលការរបស់ពួកគេ

ព្រះនាងន័រវេស និងស្វាមីត្រូវបានចោទ.ប្រកាន់ពីបទជំពាក់ប្រាក់សម្រាប់ពិធីមង្គលការរបស់ពួកគេ

53
0

ប្រទេសន័រវេស៖ ព្រះនាង Martha Louise ដែលជាបុត្រីច្បងរបស់ស្តេច Harald ដែលជាស្តេចគ្រប់គ្រងប្រទេសន័រវេសនាពេលបច្ចុប្បន្ននេះ ត្រូវបានគេនិយាយថា ព្រះនាងនិងស្វាមីមិនបានបង់ថ្លៃអាពាហ៍ពិពាហ៍របស់ពួកគេចំនួន ៩ ម៉ឺនដុល្លារកាលពីបីខែមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIBDqhOTcKhw_pOUDDXz_WcsJv03H8DmT4regny_T0WjFLSHaJx781VDAk6TwPYQrJk9ke-vuWdmx3vjQHSNCMOy9IiMThoU6QH6zgyxQaMXW8y6rIHHTR2txLTTvVKb2z1t4jrnzfNLzSDBeIyMlxyCq9rNd7QaXyxFXR199_X_DV6PX3h_Ttv6VjGsnH/s2000/image_2024-11-28_13-43-02%20(2).png
ព្រះនាង Louise និងស្វាមីរបស់នាងគឺលោក Verrett បានរៀបអភិសេកដ៏ប្រណីតកាលពីចុងខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំមួយក្នុងទីក្រុងឆ្នេរសមុទ្រ Geiranger ប្រទេសន័រវេស ដោយមានភ្ញៀវចូលរួមចំនួន ៣៥០ នាក់ រួមទាំងព្រះមហាក្សត្រ ព្រះមហាក្សត្រី និងព្រះអង្គម្ចាស់នៃប្រទេសន័រវេសជាច្រើនទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzNlCkzIk8Ll9uDUqzZctfQO7S6QlMabMUSknNN21tokrmbVzYJ9zwGIuAjOQu07x8OTb-RiDrW7169QksHOKMhGBpzktnqkT65GsQon88vG4k2hyphenhyphenxzOy_FK4QMhw7Srf_yXMTysan4fCGQlhUlIvUuObTUP-WPj04g_dkCnv-pwN4_CHunlX74F-c2tk_/s640/image_2024-11-28_13-43-02.png

ប៉ុន្តែបីខែក្រោយមក អ្នករៀបចំព្រឹត្តិការណ៍នៅតែមិនបានទទួលការបង់ប្រាក់នេះ។ ម្ចាស់អាជីវកម្មដែលរៀបចំពិធីមង្គលការបាននិយាយថា គូស្នេហ៍មួយគូនេះជំពាក់ប្រាក់ច្រើនជាងមួយលានក្រូន (ប្រមាណ ៩ ម៉ឺនដុល្លារអាមេរិក) ដោយពួកគេថែមទាំងបានស្នើសុំការប្រមូលបំណុលជាផ្លូវការទៀតផង។ អ្នករៀបចំពិធីមង្គលការបានបន្តថា “យើងទទួលស្គាល់ថា យើងបានរៀបចំពិធីមង្គលការសម្រាប់ព្រះនាង និងស្វាមីយ៉ាងប្រុងប្រយ័ត្ន និងល្អឥតខ្ចោះ ប៉ុន្តែជាអកុសលអ្វីដែលយើងទទួលបាន គឺព្រះនាងកំពុងគេចពីបំណុល” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuS1aI59JAez_i5wuv3U5ohtUf-DnbhkY2vuaBqdOeUnKHYbEbQc2_3sIKZu2YZi9TsnztmjcqUnCV6fvYC7mQsh1T3HwzlSCzwPA0LRcDNosFTmIhqTY_SX8LdXzLnEYMxh56Jedcgmi74Jt5clz02fp_ZqjVbRJmNCJNV6Y54kDQ-FGlRSUnz2HX-uO-/s1600/image_2024-11-28_13-43-03%20(2).png

បច្ចុប្បន្នព្រះនាងនិងស្វាមី រួមទាំងគ្រួសាររាជវង្សន័រវេស មិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ។ គួរបញ្ជាក់ដែរថា នេះជាលើកទី ២ ហើយដែលព្រះនាង Louise អាយុ ៥២ ឆ្នាំបានរៀបអភិសេក។ ពិធីមង្គលការលើកទី ២ របស់នាងគឺបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសារព័ត៌មានធំៗ ដោយសារព្រះនាងគឺជាបុត្រីច្បងរបស់ស្តេច Harald ដែលជាស្តេចគ្រប់គ្រងប្រទេសន័រវេសនាពេលបច្ចុប្បន្ននេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVa8WL1xC7mL4zsZMnhApZ4A9W321zLhdCCfEQ27-lN8xtQuAxsgv30K8taByDWgETJOs74yFe7Ny6S968G5GqvJRTjLxmB45vLHRCnHgvk2zT5gH2jJaCUbROUC_p5GDsx0iE4hm02gKT9y41CXxM4W1KuyohJCYsc9Fn7jSeS_f98I62hBLlFeS4zPb2/s1464/image_2024-11-28_13-43-03.png
ទោះជាយ៉ាងណា ព្រះនាងមិនមែនជាអ្នកគ្រងរាជ្យបន្ទាប់ពីព្រះបិតារបស់នាងនោះទេ ដោយសារមានហេតុផលជាច្រើន។ គួររំលឹកដែរថា កាលពីមុននាងធ្លាប់អះអាងថា នាងមានសមត្ថភាពខាងប្រាជ្ញា និងអាចនិយាយជាមួយទេវតាបាន នាងថែមទាំងសរសេរសៀវភៅមួយក្បាល ហើយបើកវគ្គសិក្សាមួយស្តីពី “សមត្ថភាព” នេះទៀតផង៕