តារាម៉ូដែល Jung Ho Yeon តួឯកស្រីក្នុងរឿង «Squid Game» និងតារាសម្តែង Lee Dong Hwi បានសម្រេចចិត្តចែកផ្លូវគ្នាបន្ទាប់ពីមានទំនាក់ទំនងចំនួន៩ឆ្នាំ។ ការបែកគ្នានេះអ្នកទាំងពីរមិនបន្ទោសភាគីណាមួយឡើយ។ ក្រោយពីទទួលដំណឹងនេះអ្នកគាំទ្រជាច្រើនបង្ហាញការសោកស្តាយចំពោះទំនាក់ទំនងពួកគេដែលត្រូវប្រេះឆាបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkCEcK7c9S15-4TbBwxwhoXxu2jn7Rjd94ewra8UeSU-f0Xlsijx-XeLrGGh-_3-7LMPtwdwCgKgim9b9hCLjGUvSL3620QcitWmP7ImV6bgaDUAASseIElnJB5EuT7ioUpydkSFuztPmVSkgghn1f6QCdfmG-vescG_Z0YlYndoxiAxQh85KU5j2U2N8m/s736/image_2024-11-27_10-06-46.png
នៅថ្ងៃទី ២៦ ខែវិច្ឆិកាតាមរយៈក្រុមហ៊ុនគ្រប់គ្រង Jung Ho Yeon បាននិយាយថានាងនិង Lee Dong Hwi បានប្តូរពីពាក្យថាគូស្នេហ៍ទៅជាមិត្តល្អនិងមិត្តរួមការងារវិញហើយពួកគេនឹងផ្តោតលើការងារដ៏មមាញឹករបស់ពួកគេ។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល៩ឆ្នាំ ហើយបានប្រកាសពីទំនាក់ទំនងជាសាធារណៈក្នុងឆ្នាំ២០១៦ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNIPXDMiFKZ35nErxfecFpdS65WIlIjBlQxjtEQo-6vQDZeurmu9btcUNTYkoK_Z1hEES8nJtQWAvk1T0kLD0tZyW-n3BOAGfgh05AGnmEUDzcHmz5Dgsphz9OhCjia9dmOVIlVclTz8TfNdRIqq5PcekcLO7HhRex1-qBror2aD7nE__iysPtiGfZwEnD/s780/image_2024-11-27_10-06-47.png

អ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេភ្ញាក់ផ្អើល និងសោកស្តាយចំពោះរឿងរ៉ាវស្នេហារបស់គូស្នេហ៍មួយគូនេះ។ នៅក្នុងកម្មវិធីខែសីហា ២០២៤ តារាប្រុស Lee Dong Hwi បាននិយាយថា Jung Ho Yeon គឺជាគូស្នេហ៍ និងជាមិត្តល្អបំផុតរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcKdT0DqS3ZJoodToRrvWq567gmrUlg19Xovy30-l4KMjM84f8eke1aNWYHMZ8pCAwMjeYAVG2NGQVRy-F78lNhjTw62ti7nz7E6Jp5oI_Q_5dVtrRhdlZPUFp-Gn1N14WwI5adcPOVB2PKsaga0TAbAqGtdPfIt5F6Mqric0VOAMllblLyvP6C9z8e_My/s1291/Snapinsta_app_468386097_4185546915062513_5622253658022160133_n_1080.jpg
Jung Ho Yeon មានវ័យ ៣០ ឆ្នាំ ហើយបានចាប់ផ្តើមអាជីពរបស់នាងនៅអាយុ ១៦ ឆ្នាំក្នុងនាមជាតារាបង្ហាញម៉ូត។ នាងបានក្លាយជាមនុស្សល្បីល្បាញបន្ទាប់ពីឈ្នះរង្វាន់ទីពីរនៅ Korea’s Next Top Model 2013 ។ ទស្សនាវដ្តី Vogue Korea បានអត្ថាធិប្បាយថានាងមាន «រូបរាង និងទេពកោសល្យពីធម្មជាតិដើម្បីក្លាយជាតារាម៉ូដែលកំពូល»នៅឆ្នាំ ២០២១ តារាស្រីរូបនេះល្បីល្បាញទូទាំងពិភពលោកតាមរយៈខ្សែភាពយន្ត Squid Game ពាក់លេខ 067 ហើយនេះគឺជាការសម្តែងលើកទី១របស់នាងក្នុងអាជីពសម្តែងប៉ុន្តែជោគជ័យស្ទើរមិនគួរឱ្យជឿ។ នាងក៏ជាមិត្តភក្តិជិតស្និទ្ធជាមួយនឹង Jennie សមាជិក BLACKPINK ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1_8hgknlp04XPlcDDbCG_UTVxmY69ktj-xP4cdFEsU07c5xr2i-cXMEodcGXgKEhB97Xrh70NMtTOfelDpJEXriHO_15j_M78XnFIcuJ0wDYMUmhE4GVqmp6VC7S42bSLvnbyUb_sxdlEV7D9OTb37snxQDQCOFtNug1a0zMF7IGGnW4nfYZ9-Ezd3S_3/s750/image_2024-11-27_10-19-13.png

តារាសម្តែង Lee Dong Hwi មានវ័យ ៣៩ឆ្នាំ ដែលល្បីល្បាញសម្រាប់ខ្សែភាពយន្ត Reply 1988 និងលេចមុខនៅក្នុងកម្មវិធីជាច្រើនរបស់ទូរទស្សន៍ tvN ៕