កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា Lisa សមាជិកក្រុម BLACKPINK បានផ្តល់បទសម្ភាសក្នុងកម្មវិធី iHeart Countdown ជាកន្លែងដែលនាងបានបង្ហាញព័ត៌មានផ្សេងៗអំពីខ្លួននាង ផែនការអនាគត និងដំណើរការច្នៃប្រឌិតនានា។.png)
ក្នុងកិច្ចសម្ភាសន៍នេះ Lisa ក៏បានទម្លាយថា ថ្មីៗនេះនាងបានជួបប្រទះនូវព្រឹត្តិការណ៏ដ៏ចម្លែកមួយ។ Lisa បាននិយាយថានាងបានស្នាក់នៅកន្លែងមួយរយៈពេល ៣យប់ ហើយរាល់យប់នាងឮសំលេងគោះទ្វាររបស់នាងរាល់ពេលចន្លោះម៉ោង ១ ដល់ម៉ោង២ ទៀបភ្លឺ។ នៅទីបំផុត នាងត្រូវភ្ញាក់ឡើង ហើយដឹងថានាងបានគេងបែរមុខទៅទ្វារ ធ្វើឱ្យមានបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចទាក់ទងទៅនិងអបិយជំនឿ។
Lisa បាននិយាយទៀតថាបន្ទាប់ពីជួបហេតុការណ៍បែបនេះហើយនាងបានសួរបុគ្គលិកនៅទីនោះថាមានរឿងអ្វីអាចប្រាប់នាងបានឬអត់ ប៉ុន្តែនាងក៏ច្បាស់ក្នុងចិត្តថាមិនទទួលបានចម្លើយអ្វីនោះទេ។ ជាមួយនឹងការទម្លាយពីរឿងអរូប Lisa ក៏បានលើកឡើងផងដែរថា គោលដៅរបស់នាងសម្រាប់ឆ្នាំ២០២៥ គឺផ្តោតលើតន្ត្រី និងដើម្បីវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK។.png)
Lalisa Manoban គឺជាសិល្បករអាស៊ីដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram ។ តារាចម្រៀងរូបនេះបច្ចុប្បន្នជានាយកប្រតិបត្តិរបស់ LLOUD ដែលជាក្រុមហ៊ុនដែលនាងបានបង្កើត ប្រតិបត្តិការក្នុងវិស័យម៉ូត ភាពយន្ត និងតន្ត្រីក្នុងសកម្មភាពទោលរបស់នាង។ រយៈពេលដែលបង្កើតក្រុមហ៊ុនខ្លួនឯងតារាចម្រៀងវ័យ២៧ឆ្នាំរូបនេះមានសកម្មភាពជាច្រើន ខណៈថ្មីៗនេះទើបបញ្ចប់កម្មវិធីជួបជុំអ្នកគាំទ្រក្នុងតំបន់អាស៊ី។ Lisa នឹងទម្លាក់អាល់ប៊ុមរបស់ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះនិងឡើងឆាក Coachella ក្នុងខែមេសា ផងដែរ៕










