ប្រទេសឥណ្ឌា៖ ហេតុការណ៍ដ៏រ.ន្ធត់ បុរសបីនាក់បានបា.ត់បង់ជីវិតនៅពេលដែលរថយន្តមួយគ្រឿងបានធ្លាក់ពីលើស្ពាន ដែលមិនទាន់សាងសង់រួចក្នុងទីក្រុង Bareilly រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលជនរងគ្រោះចាកចេញពីតំបន់លំនៅដ្ឋាន Gurugram ហើយកំពុងធ្វើដំណើរទៅកាន់ Bareilly នៅពេលយប់ដើម្បីចូលរួមពិធីមង្គលការមួយ ដោយពួកគេពឹងផ្អែកទាំងស្រុងលើ Google Maps ដើម្បីទៅដល់ទីតាំងព្រឹត្តិការណ៍នោះ។
ទោះជាយ៉ាងណារថយន្តក៏បានបើកឆ្លងកាត់ស្ពាន ដែលជាស្ពានបាក់ពាក់កណ្តាល ហើយធ្លាក់ចូលទន្លេ Ramganga ដែលជាទន្លេស្ងួតពីកម្ពស់ប្រហែល ១៥ ម៉ែត្រ។ នៅព្រឹកថ្ងៃបន្ទាប់អ្នកស្រុកក៏បានប្រទះឃើញរថយន្តដែលរងការខូចខាត រួមជាមួយអ្នកស្លា.ប់ទាំងបីនាក់។ យោងតាមអាជ្ញាធរស្ពាននេះត្រូវបានគេបិទក្នុងរដូវវស្សា ព្រោះវាបាក់ពាក់កណ្តាល ប៉ុន្តែដោយសារស្ពានមិនមានរបាំង ឬផ្លាកសញ្ញាហាមយានយន្តឆ្លងកាត់ ចំពេលដែលអ្នកបើកបរពឹងផ្អែកតែ Google Maps ទើបបណ្តាលឱ្យជួបគ្រោះ.ថ្នាក់បែបនេះ។ .png)
នៅពេលដំណឹងនេះត្រូវបានសារព័ត៌មានធំៗជាច្រើនចុះផ្សាយ ក្រុមហ៊ុន Google ក៏បានផ្ញើការរំលែកទុក្ខរបស់ខ្លួនទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ហើយបាននិយាយថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដើម្បីស៊ើបអង្កេតឧបទ្ទវ.ហេតុនេះ។ គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលមានគ្រោះ.ថ្នាក់ធ្ងន់.ធ្ងរបានកើតឡើងដោយសារអ្នកបើកបរដើរតាមទិសដៅ Google Maps។ 
នៅប្រទេសឥណ្ឌា កាលពីឆ្នាំ ២០២១ មនុស្សពីរនាក់ក៏បានបាត់បង់ជីវិតផងដែរ នៅពេលពួកគេរវល់មើល Google Maps ហើយឆ្លងកាត់ផ្លូវខុសធ្វើឱ្យធ្លាក់ពីលើស្ពានបាក់បែកមួយ ខណៈស្ពាននៅប្រទេសឥណ្ឌាភាគច្រើនក៏មិនមានរបាំង ឬផ្លាកសញ្ញាហាមឃាត់ដែរ ទើបធ្វើឱ្យមានហេតុការណ៍នេះកើតឡើងជាញឹកញាប់។ សរុបមកវិញ មូលហេតុដែលបុរសបីនាក់ខាងលើស្លា.ប់ គឺដោយសារកំហុសរបស់អាជ្ញាធរដែលមិនបានបិទរបាំង ឬផ្លាកសញ្ញាហាមឃាត់ រួមទាំងដោយសារ Google Maps ផងដែរ៕










