Home ព័ត៌មានអន្តរជាតិ ខេត្ត Hung Yen មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឧស្សាហកម្ម និងសេដ្ឋកិច្ចវៀតណាម

ខេត្ត Hung Yen មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឧស្សាហកម្ម និងសេដ្ឋកិច្ចវៀតណាម

44
0

ប្រទេសវៀតណាម ៖ ខេត្ត Hung Yen របស់វៀតណាមបានទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាវិនិយោគិនបរទេសយ៉ាងខ្លាំង ជាពិសេស វិនិយោគិនជប៉ុន, ចិន និងកូរ៉េខាងត្បូង ។ បច្ចុប្បន្ន មានគម្រោងវិនិយោគពីបរទេសក្នុងខេត្តនេះ ចំនួន៥៨៨គម្រោង និងទឹកប្រាក់វិនិយោគបានចុះបញ្ជីស្មើជាង៧,៦០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir7VlDFYO3H8kzUaPE_AeDvU43VTCMsn0oA78hgldargz5Mi0vDQNfyGprkBiRaygkH9cN-tWjCjGQeIKQTHYp_BeEAZHRAv1_aiA6uFSxmqJoK-4cml7J9di_yVo0PjWOpPr4bkhoouCoPjI15Y9XoChuS-ROx5BpAKegvvNsvCCfP2oBnR5qd6BnA7La/s1920/image_2024-11-27_08-24-45%20(2).png

កំណែទម្រង់រដ្ឋបាល គឺជាគោលការណ៍សំខាន់ដែលខេត្ត Hung Yen ផ្តល់ភាពសំខាន់ខ្លាំងបំផុតដើម្បីលើកកម្ពស់បរិយាកាសអាជីវកម្ម និងជំរុញសមត្ថភាពប្រកួតប្រជែងរបស់ខេត្ត ។ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ខេត្តនេះទទួលបានប្រាក់វិនិយោគពីក្រៅប្រទេស ស្មើនឹង១,៧០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOcDUM6iW2G3k7qQox7xe8mYO64bMrgC6UPD8DTmRdFtRlmuku5uScr33tQ5InaNLWf6uib6L1Lcap4dW2soizWWFoNnmMOnjMulrFajFEBI3UvdGM2cCmeVWkyiwzu0R3dRsrIkfF1jRUH4VohaFfCf8Yht9_Kb7KnSO6AZkYdiHtJyHSmxC4yVO_rS_Z/s1000/image_2024-11-27_08-24-45.png

វាជាចំនួនទឹកប្រាក់ច្រើនបំផុត ខណៈកាលពីឆ្នាំ២០២៣ ខេត្តទទួលបានប្រាក់វិនិយោគពីក្រៅប្រទេស ស្មើជាង១,០០០លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងនោះមានគម្រោងវិនិយោគរបស់ក្រុមហ៊ុនបរទេសជាច្រើន ដូចជា ៖ Toto Vietnam Co., Ltd., Hyundai Aluminium ViNa, Hoya Glass Disk Vietnam II Co., Ltd. និង Mektec Manufacturing Co., Ltd. (Vietnam) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDa2gK86tTHHZyhbYGQhXwpEJJbxmqGs6g2bXM49wnHDBdfwcp1UqOFMjrG7rt8d_stHf6Axm0hh4zuOqrYtlZJTc0OGCmg8McQg2pEEGeI3-IQmcMleMbzhxk5HFz_SK2Dr5JfNiRVGNbE_UIr9Ak8kW_pY0eCi-kSEKiTtVhde8_rWCfEFkbL9DYrQ51/s1018/image_2024-11-27_08-24-46%20(2).png

ខេត្តនេះមានទីតាំងស្ថិតនៅកណ្តាលដីសណ្តទន្លេក្រហម និងនៅឆ្ងាយពីទីក្រុងហាណូយ ប្រមាណ៦០គីឡូម៉ែត្រ ។ ទីតាំងរបស់ខេត្ត គឺមានប្រៀបផ្នែកភូមិសាស្ត្រជាងបណ្តាខេត្តផ្សេងៗ ហើយខេត្តក៏ទទួលបានប្រយោជន៍ដោយសារនៅជិតមជ្ឈមណ្ឌលឧស្សាហកម្ម ព្រមទាំងកំពង់ផែ និងអាកាសយានដ្ឋានអន្តរជាតិ ។ ដូច្នេះ ទីតាំងយុទ្ធសាស្ត្រនេះធ្វើឱ្យខេត្តមានអំណោយផលផ្នែកពាណិជ្ជកម្មយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVnRFJfyM5SdSLqgO5Wo4T3wJ-K20YB_z_5Q_F3A-34pT1lxK_rQZfTL8Yzko5zxJZSkUM-b7kXIF7idDuNI7Uhv8AIZFICB0joYNOY9GLlCS7pY3YpshGiLZMzEzvNrSoIa-r5nd5fJ0k6mBwKVUcUxhCDk4tOeBvHwCc1uqIqRR5a3pO_7moQW8YydxD/s1200/image_2024-11-27_08-24-46.png

សក្តានុពលវិនិយោគរបស់ខេត្ត Hung Yen កើតឡើងដោយសារកត្តាជាច្រើន រួមមាន ៖ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ, ការចំណាយក្នុងអាជីវកម្មតិច, សម្បូរធនធានមនុស្ស, បរិយាកាសអាជីវកម្មអំណោយផលដល់ការវិនិយោគ និងតម្លាភាព ។ ខេត្តនេះបានវិនិយោគប្រាក់សាងសង់មជ្ឈមណ្ឌលឧស្សាហកម្មលំដាប់ពិភពលោកជាបន្តបន្ទាប់ ហើយបច្ចុប្បន្ន បានបញ្ចប់ការសាងសង់មជ្ឈមណ្ឌលឧស្សាហកម្ម ចំនួន១៧កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuaucWRAHWqFqubFBo8bX97eDrAsQsFqEgEMnre2W08huRJwdOWqPMQvgaIKNrbveSh-oRuWhnPqVSuj2KfzpSZG6aeMubLXxWjR9omvoThsF17oI3b3vSuoMMuQnEeftOwpUfYefDx1bO9wWK0_bOqPphIkN93IHDwpA_z1CIXOHr7kuxGO27yvNesHnG/s1920/image_2024-11-27_08-24-47%20(2).png

ខេត្តមិនត្រឹមតែផ្តោតលើការពង្រីកមជ្ឈមណ្ឌលឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញគុណភាព និងនិរន្តរភាពមជ្ឈមណ្ឌលឧស្សាហកម្មផងដែរ ។ ក្រៅពីនេះ ខេត្តក៏បានផ្តល់ភាពសំខាន់លើការទាក់ទាញឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមមាន ៖ អេឡិចត្រូនិក, ទូរគមនាគមន៍ និងការផលិត Semiconductor ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3M2hVd9hTko73wQcb2GX6X95evVTidCdRwvM4Ajxmfll5wmeAEvz6L0eaSdeYNnAM52PxGkboPI3TvIIqnviFJOyoMPsP7JhmwYNz_Zal0n43Oy8XU-Be3UAaSa1W26rk1YByJ2UIQeCvxZ5nLD6JdLgcsQDdu7iHrOprf9GGvdaYnDTDlLWwrRuObRBI/s888/image_2024-11-27_08-24-47.png

ហេតុនេះ ដោយសារខេត្តបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងកសាងមជ្ឈមណ្ឌលឧស្សាហកម្មជាច្រើនកន្លែងបានធ្វើឱ្យខេត្តមានតួនាទីយ៉ាងសំខាន់ក្នុងការរីកចម្រើនផ្នែកឧស្សាហកម្ម និងសេដ្ឋកិច្ចវៀតណាម ៕