រដ្ឋាភិបាលថៃ គ្រោងនឹងសាងសង់ស្ពាន​មួយ​ដែល​នឹង​តភ្ជាប់​ខេត្ត​ចាន់ថាបុរី​ ​ជាមួយ​ខេត្ត​ប៉ៃលិន​ក្នុង​ប្រទេស​កម្ពុជា​ ដោយគ្រោងចំណាយថវិការ ៤៣មុឺនដុល្លារ ឬ​ប្រមាណជា១៥លាន​បាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDuQO0G0Q4_uPQoCMvHUxD5_YCzSk4xwqKaYQl3fAlWbp4TQ4QE2RFe5z9fgzA8b6-1IAle0uuWOROOGV-4N7v0Ls_Pdra8bPVkUBg_3JgaAE_oTwNBcdaLUKX6yuOCyU_mgWO4DMcHRclkWU74Q8bYrEcHQ1cb8AXJnHldALvLYeoU3RuId8URb9_a3Zc/s1280/image_2024-11-26_09-11-21%20(2).png

ស្ពាននេះ នឹងត្រូវសាងសង់នាឆ្នាំក្រោយ ដោយមានប្រវែង​ប្រហែល​៤០​ម៉ែត្រ មានផ្លូវ​ដើរ​​ប្រវែង៣​ម៉ែត្រ​ និង​គន្លងផ្លូវ​រថយន្តទៅមក២គន្លង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2K0iw-bJeCliTnH2GYk9zcOmAPxq28VHqw6WjkAuDHUoddbr9GE-ScALOQZt_8CxkX9u9-bTnjsFrj6MbdLSgpp1tJb_vxdJprA9UukSnhNXcBDVbduUr_8-7nEAiyf5dkrKXOYfo8Pw4XjiCPRzSAmO0Fhifq_OhojbSk6ZvlkthAgK0PH3sfRJtl6JX/s900/image_2024-11-26_09-14-19.png

ក្រោយសាងសង់រួច ការដឹកជញ្ជូនទំនិញចេញ–ចូល និងការឆ្លងកាត់ព្រំដែន របស់ប្រទេសទាំងពីរកាន់តែល្អប្រសើឡើង ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ពលករ និងទប់ស្កាត់បទល្មើសឆ្លងដែនរវាងប្រទេសកម្ពុជា-ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqKS_oAO834hj9LGhcDf6UvgGbOZIsUFheFAlkHPrKN3jizaoTXOj7yCpVqhTWcKr6qN9qxi7JUW5Zga2N7l7WOifNQ6GVZdCmcpFAdAKaT6fLWyzAA8czyVEkL5yOJ4HJ70LgUJgtYG931SzPPDRjW4pbXACctS3q-a9vd56kNOrt1BEef08aEc_SihTy/s1024/image_2024-11-26_09-14-27.png

គួរបញ្ជាក់ថា ស្ពាន​នេះ នឹង​ត្រូវប្រសិទ្ធនាម​ថា​ជា ​”ស្ពាន​មិត្តភាព​ចាន់​បុរី​-​ប៉ៃលិន​” ជំនួសឱ្យស្ពានបេឡេត៍ ចាស់ទ្រុតទ្រោមដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvxeOTbfNoPbrKhnvD_C-0un3La9x3NrQhkCkXJLSWeg46-dSbnLHFXxnvmxr1NPCoKU2NFxOzjUAmDQr6TmJBMj8BjAtPaO2OZEnUlF3cWvmF6Tlh9_tqgVvmKoeGH26wne5xn4pruMFHuJ2GOZpZGxbHql0dxcg_mUQBd_c6zFIVVk66B90GCPagIyi1/s1280/image_2024-11-26_09-11-21.png