រដ្ឋាភិបាលថៃ គ្រោងនឹងសាងសង់ស្ពានមួយដែលនឹងតភ្ជាប់ខេត្តចាន់ថាបុរី ជាមួយខេត្តប៉ៃលិនក្នុងប្រទេសកម្ពុជា ដោយគ្រោងចំណាយថវិការ ៤៣មុឺនដុល្លារ ឬប្រមាណជា១៥លានបាត។.png)
ស្ពាននេះ នឹងត្រូវសាងសង់នាឆ្នាំក្រោយ ដោយមានប្រវែងប្រហែល៤០ម៉ែត្រ មានផ្លូវដើរប្រវែង៣ម៉ែត្រ និងគន្លងផ្លូវរថយន្តទៅមក២គន្លង។
ក្រោយសាងសង់រួច ការដឹកជញ្ជូនទំនិញចេញ–ចូល និងការឆ្លងកាត់ព្រំដែន របស់ប្រទេសទាំងពីរកាន់តែល្អប្រសើឡើង ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ពលករ និងទប់ស្កាត់បទល្មើសឆ្លងដែនរវាងប្រទេសកម្ពុជា-ប្រទេសថៃ។
គួរបញ្ជាក់ថា ស្ពាននេះ នឹងត្រូវប្រសិទ្ធនាមថាជា ”ស្ពានមិត្តភាពចាន់បុរី-ប៉ៃលិន” ជំនួសឱ្យស្ពានបេឡេត៍ ចាស់ទ្រុតទ្រោមដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន៕










