Home ព័ត៌មានអន្តរជាតិ តើកត្តាអ្វីខ្លះធ្វើឱ្យបរិមាណទឹកសាបនៅលើពិភពលោកធ្លាក់ចុះភ្លាមៗ?

តើកត្តាអ្វីខ្លះធ្វើឱ្យបរិមាណទឹកសាបនៅលើពិភពលោកធ្លាក់ចុះភ្លាមៗ?

62
0

ក្រោយពីក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានសង្កេតមើលបរិមាណទឹកសាបនៅលើពិភពលោក តាមរយៈផ្កាយរណបរបស់អង្គការ NASA បង្ហាញថា ទឹកសាបទាំងអស់ ដូចជា ៖ ទឹកបឹង និងទន្លេ រហូតដល់ទឹកក្រោមដី គឺមានបរិមាណធ្លាក់ចុះភ្លាមៗ ចាប់ពីខែឧសភា ឆ្នាំ២០១៤ និងស្ថិតក្នុងកម្រិតទាបរហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Tb_ovT0ZbT7rs7nQqx6sOGLzUsmy6eZhBqfPsLG149wnM82DnSfOWPwgXpwFnTebEsByEyyMIB9H_3k8-EFQJxH_F4lzcitCWQ9q9A6lEvA_8akNj_gVSPMHM8jhwrb9Sfwzj6U7xC3JiQRN0Hw-hgnR9X8E74AFKIyG51OR8NZkl96qlFji7ixJNkY3/s2048/image_2024-11-26_08-25-55.png

ការបារម្ភអំពីការពង្រីកទីក្រុង និងវិស័យកសិកម្ម នឹងធ្វើឱ្យប្រទេសផ្សេងៗពឹងផ្អែកលើទឹកក្រោមដីកាន់តែច្រើន ហើយវាជាមូលហេតុធ្វើឱ្យទឹកសាបចាប់ផ្តើមធ្លាក់ចុះ ។ រីឯទឹកភ្លៀង និងព្រិលពុំអាចជួយអ្វីបានទេ ហើយវានឹងប៉ះពាល់ដល់កសិករ រួមទាំងសហគមន៍ផងដែរ ត្រូវជួបការលំបាកផ្សេងៗ ដូចជា ៖ ជម្លោះ, ភាពក្រីក្រ និងឆ្លងមេរោគច្រើន ដោយសារមនុស្សម្នាគ្មានជម្រើសអ្វីផ្សេងក្រៅពីការប្រើប្រាស់ទឹកមានមេរោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDEgsvUGmnL3UWNY55wWWGBYLoK1cQJlbZFY9s_fIGxcnY_V8awqTDmz9L0nD4hXWImqSrQc4VNX8KsQf9jw3yWkjStHo4c0DDgIoRNtgxA5Wkqu3zmKkwXlnWWtGfsD1zVlPFXWsc63GPpKPRgxt8kK1vKz_JFrnbUGAtWMMQKduztUEF6ilt2OR6R7vV/s1200/image_2024-11-26_08-25-56.png
ការធ្លាក់ចុះរបស់បរិមាណទឹកសាបបានកើតឡើងស្របពេលសីតុណ្ហភាពលើពិភពលោក ក្តៅខ្លាំងបំផុតក្នុងរយៈពេល១០ឆ្នាំមកនេះ ហើយវានឹងកាន់តែក្តៅខ្លាំងឡើង ។ ហេតុនេះ អ្នកជំនាញសន្និដ្ឋានថា ពិភពលោកក្តៅអាចជាកត្តាមួយដែលធ្វើឱ្យបរិមាណទឹកសាបធ្លាក់ចុះជាបន្តបន្ទាប់ ។ សីតុណ្ហភាពរបស់មហាសមុទ្រក្តៅជាងមុនបានធ្វើឱ្យកើតបាតុភូតអេលនីណូ ដែលធ្វើឱ្យអាកាសធាតុ និងទឹកភ្លៀងលើពិភពលោក ប្រែប្រួលអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL2Duh-PeLrrYgwek4DWBKhEH8VlvnQefITsK4Sat6r0DDRtiKj2msiI-1oHMlDvg0G1-enwSAcQgJde9wYynK3HOH4ggXQ973PgLt7JIjq2nPPONn8jT0pdDADkMyRsuTfQKjPDzBwwJEMoN2W9-d2_2iMk3E7Es7LnJQABz2OjVXA0ygYMiHhMUiWPi8/s1440/image_2024-11-26_08-27-14%20(2).png
ក្រៅពីនេះ ការឡើងកំដៅផែនដីបានធ្វើឱ្យបរិយាកាសរក្សាចំហាយទឹកកាន់តែច្រើន និងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងជាងមុន ។ ពេលភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ ផ្ទៃដីនឹងពោរពេញទៅដោយទឹក និងពុំអាចស្រូបយកទឹកទៅក្រោមដីបានទេ បន្ទាប់មក ទឹកភ្លៀងដែលធ្លាក់ចុះមកនឹងហួតក្លាយជាចំហាយទឹកប្រមូលផ្តុំលើបរិយាកាសដោយសារកំដៅផែនដី ។ នេះជាមូលហេតុធ្វើឱ្យប្រទេសនានាប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំងបំផុត បើទោះជាទើបតែជួបខ្យល់ព្យុះធំៗក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQUJjPH2D5cFbo2r9Q9JGAlGa-m5SW08Sk64HIl0lhN85U4WM_C1hgIWs5EuJPZqGNYofxDQnaRnb2syyw4zEekI-CAraFdZzs2ujsBXMesxcidcckNwgJyZD1s6iOXBR_J7UHmodFSK-cTiBR9U8loveuC-JiH4qo75bP9hQaVTMEoKnSHDblu3UDdTOe/s1216/image_2024-11-26_08-27-14.png

ទោះយ៉ាងណា ក្រុមអ្នកជំនាញពុំទាន់ជឿជាក់ថា ពិភពលោកក្តៅ គឺជាមូលហេតុតែមួយដែលធ្វើឱ្យបរិមាណទឹកសាបគ្រប់ទីកន្លែងធ្លាក់ចុះបែបនេះទេ ។ ពួកគេនឹងរង់ចាំមើលថា តើទឹកសាបទាំងអស់នឹងមានបរិមាណដូចគ្នានឹងអំឡុងពេលមុនឆ្នាំ២០១៥ ដែរឬទេ? បន្ទាប់មក អ្នកជំនាញនឹងពិចារណា ឬសាកល្បងម្តងទៀត ៕