នាថ្មីៗនេះ បញ្ហាតំបន់ “ត្រួតស៊ីគ្នា” កោះគុត ត្រូវបានលើកជាប្រធានបទដ៏ក្តៅនៅលើបណ្តាញសង្គមថៃ ដោយរាជរដ្ឋាភិបាលថៃ បានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្គ្រាមជាមួយកម្ពុជា ប្រសិនបើកម្ពុជាមិនធ្វើតាមក្របខ័ណ្ឌ អនុស្សរណៈយោគយល់គ្នា MOU៤៤ រវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០១។

បើយោងតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បារាំងបានកំណត់ថាកម្ពុជាទទួលបានដីមួយផ្នែកធំនៃកោះនេះ ឬស្មើនឹង ២/៣ នៃកោះគុតទាំងមូល រីឯភាគីថៃទទួលបានដី ១/៣ នៃកោះ។

នៅក្នុងករណី ថៃបានគ្រប់គ្រងកោះគុត នោះកម្ពុជានឹងបាត់ទឹកដី ២ភាគ៣ នៃលើកោះណេះ រួមទាំងទឹកដី ប្រមាណជា១៣០០០គីឡូម៉ែត្រការ៉េទៅប្រទេសថៃ ដែលចំនួននេះ វាច្រើនជាងកាលដែលកម្ពុជាបានបាត់បង់កោះត្រល់ទៅវៀតណាម ដែលមានទំហំ ៥៧៤គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ។

បច្ចុប្បន្ន ថៃ បានដាក់ពង្រាយកងទ័ព និងបានធ្វើការគ្រប’គ្រងលើកោះគុតស្ទើតែទាំងស្រុង ដោយមិនឱ្យភាគីខាងកម្ពុជា ដាក់ពង្រាយកងទ័ពនោះទេ។

គួរបញ្ជាក់ថា ប្រទេសថៃមានបទពិសោធន៍ចាញ់ក្ដីជាមួយកម្ពុជានៅប្រាសាទព្រះវិហារម្ដងរួចមកហើយ ដូច្នេះថៃនឹងមិនឱ្យបាត់បង់ទឹកដីកោះគុតទៅឱ្យកម្ពុជាម្ដងទៀតនោះទេ៕